ម៉ាកុស 15:15 - ព្រះគម្ពីរខ្មែរសាកល ពីឡាត់ចង់បំពេញចិត្តហ្វូងមនុស្ស ក៏ដោះលែងបារ៉ាបាសដល់ពួកគេ។ បន្ទាប់ពីឲ្យគេវាយព្រះយេស៊ូវនឹងខ្សែតី លោកក៏ប្រគល់ព្រះអង្គដើម្បីឲ្យគេឆ្កាងព្រះអង្គ។ Khmer Christian Bible ដូច្នេះលោកពីឡាត់ចង់ផ្គាប់ចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ ឯព្រះយេស៊ូវិញ លោកឲ្យគេវាយនឹងខ្សែតី ហើយប្រគល់ព្រះអង្គឲ្យគេឆ្កាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដោយលោកពីឡាត់ចង់បំពេញចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ។ កាលបានវាយព្រះយេស៊ូវដោយរំពាត់រួចហើយ លោកក៏ប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពីឡាតចង់បំពេញចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាស។ បន្ទាប់ពីបញ្ជាឲ្យគេវាយព្រះយេស៊ូនឹងរំពាត់រួចហើយ លោកប្រគល់ទៅឲ្យគេឆ្កាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពីឡាត់ លោកចង់ធ្វើបំពេញដល់ចិត្តហ្វូងមនុស្សដែរ បានជាលែងបារ៉ាបាសដល់គេ រួចកាលបានវាយព្រះយេស៊ូវដោយរំពាត់ហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។ អាល់គីតាប លោកពីឡាតចង់បំពេញចិត្ដបណ្ដាជន ក៏ដោះលែងបារ៉ាបាស។ បន្ទាប់ពីបញ្ជាឲ្យគេវាយអ៊ីសានឹងរំពាត់រួចហើយ លោកប្រគល់ទៅឲ្យគេឆ្កាង។ |
ឱព្រះអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីរុងរឿងរបស់ព្រះអង្គបានខ្ពស់ជាងផែនដីទាំងមូល!៕
ការភិតភ័យចំពោះមនុស្សជាអន្ទាក់ ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ានឹងត្រូវបានលើកឡើងឲ្យរួចផុត។
ខ្ញុំបានប្រគល់ខ្នងខ្ញុំទៅឲ្យពួកអ្នកដែលវាយ ក៏បានប្រគល់ថ្ពាល់ខ្ញុំទៅឲ្យពួកអ្នកដែលបោចពុកចង្កា; ខ្ញុំមិនបានគេចមុខពីភាពអាប់យស និងការស្ដោះទឹកមាត់ឡើយ។
ព្រមទាំងប្រគល់លោកទៅឲ្យសាសន៍ដទៃចំអកឡកឡឺយ វាយនឹងខ្សែតី ហើយឆ្កាងលោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។
ពេលនោះ ពីឡាត់ក៏ដោះលែងបារ៉ាបាសដល់ពួកគេ។ បន្ទាប់ពីឲ្យគេវាយព្រះយេស៊ូវនឹងខ្សែតី លោកក៏ប្រគល់ព្រះអង្គដើម្បីឲ្យគេឆ្កាងព្រះអង្គ។
ពួកសាសន៍ដទៃនោះនឹងចំអកឡកឡឺយដាក់លោក ស្ដោះទឹកមាត់ដាក់លោក វាយលោកនឹងខ្សែតី ហើយសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។
ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “តើអ្នកនេះបានប្រព្រឹត្តការអាក្រក់អ្វី?”។ ប៉ុន្តែពួកគេស្រែកកាន់តែខ្លាំងថា៖ “ឆ្កាងវាទៅ!”។
ក្រោយពីវាយលោកនឹងខ្សែតី ពួកគេនឹងសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។
ពេលនោះ ពីឡាត់ក៏ប្រគល់ព្រះអង្គទៅពួកគេដើម្បីឲ្យគេឆ្កាងព្រះអង្គ។ ដូច្នេះ ពួកគេក៏យកព្រះយេស៊ូវទៅ។
ពីរឆ្នាំក្រោយមក ព័រគាសភេស្ទុសបានជំនួសតំណែងភេលីច។ ភេលីចចង់បំពេញចិត្តពួកយូដា ក៏ទុកឲ្យប៉ូលនៅជាប់គុក៕
ប៉ុន្តែភេស្ទុសចង់បំពេញចិត្តពួកយូដា ក៏តបនឹងប៉ូលថា៖ “តើអ្នកចង់ឡើងទៅយេរូសាឡិម ហើយឲ្យខ្ញុំកាត់ក្ដីអំពីរឿងទាំងនេះនៅទីនោះឬទេ?”។
ប៉ុន្តែខ្ញុំមិនបានជួបសាវ័កឯទៀតទេ លើកលែងតែយ៉ាកុបប្អូនប្រុសរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។
ព្រះអង្គបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គនៅលើឈើដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យយើងបានស្លាប់ចំពោះបាប ហើយមានជីវិតរស់ចំពោះសេចក្ដីសុចរិត។ ដោយសារតែស្នាមរំពាត់របស់ព្រះអង្គ អ្នករាល់គ្នាត្រូវបានប្រោសឲ្យជា។