Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:33 - ព្រះគម្ពីរខ្មែរសាកល

33 ក្រោយពី​វាយ​លោក​នឹងខ្សែតី ពួកគេ​នឹង​សម្លាប់​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​រស់ឡើងវិញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 វាយ​នឹង​ខ្សែ​តី​ ហើយ​សម្លាប់​ ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​បី​លោក​នឹង​រស់​ឡើង​វិញ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 បន្ទាប់​ពី​គេ​បាន​វាយ​លោក​នឹង​រំពាត់ គេ​នឹង​សម្លាប់​លោក តែ​បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 គេ​នឹង​យក​រំពាត់​វាយ​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 រួច​កាល​គេ​បាន​វាយ​នឹង​រំពាត់​ហើយ នោះ​គេ​នឹង​សំឡាប់​លោក​បង់ តែ​ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​រស់​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 គេ​នឹង​យក​រំពាត់​វាយ​គាត់ រួច​ប្រហារ​ជីវិត​គាត់។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក​គាត់​នឹង​រស់​ឡើង​វិញ»។

សូមមើលជំពូក ចម្លង




លូកា 18:33
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំងពី​ពេលនោះ​មក ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​ថា ព្រះអង្គ​ត្រូវតែ​យាង​ទៅ​យេរូសាឡិម ហើយ​រងទុក្ខ​ជាច្រើន​ពី​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ រួច​ត្រូវគេ​ធ្វើគុត ហើយ​នៅ​ថ្ងៃ​ទីបី​ព្រះអង្គ​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​។


ហើយ​និយាយថា​៖ “លោកម្ចាស់ យើងខ្ញុំ​ចាំ​បាន​ថា កាល​អ្នក​បោកប្រាស់​នោះ​នៅរស់​នៅឡើយ វា​បាន​និយាយថា​: ‘ក្រោយពី​បី​ថ្ងៃ ខ្ញុំ​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ’។


ពោលគឺ លោក​នឹង​ត្រូវគេ​ប្រគល់​ទៅ​សាសន៍ដទៃ ហើយ​ត្រូវគេ​ចំអកឡកឡឺយ បង្អាប់បង្អោន និង​ស្ដោះ​ទឹកមាត់​ដាក់​;


ប៉ុន្តែ​ពួកសិស្ស​មិន​យល់​សេចក្ដីទាំងនេះ​សោះ​។ ព្រះបន្ទូល​នេះ​ត្រូវបាន​លាក់បាំង​ពី​ពួកគេ ដូច្នេះ​ពួកគេ​ក៏​មិន​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​អំពី​អ្វី​ទេ​។


តាមពិត យើង​បាន​សង្ឃឹម​ថា​លោក​ជា​អ្នក​ដែល​រៀបនឹង​រំដោះ​អ៊ីស្រាអែល​។ លើសពីនេះទៅទៀត ថ្ងៃ​នេះ​ជា​ថ្ងៃ​ទីបី​ហើយ តាំងពី​ហេតុការណ៍ទាំងនោះ​បាន​កើតឡើង


ថា​:‘កូនមនុស្ស​ត្រូវតែ​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្សបាប ហើយ​ត្រូវគេ​ឆ្កាង បន្ទាប់មក​នៅ​ថ្ងៃ​ទីបី លោក​នឹង​រស់ឡើងវិញ’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម