ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នានឹងផឹកពីពែងរបស់ខ្ញុំមែន ប៉ុន្តែការដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនខ្ញុំជាអ្នកឲ្យទេ គឺសម្រាប់អ្នកដែលព្រះបិតារបស់ខ្ញុំបានរៀបចំទុកឲ្យវិញ”។
ភីលីព 3:10 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្ដានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងការរួមចំណែកក្នុងទុក្ខលំបាករបស់ព្រះអង្គ ដោយត្រឡប់ដូចជាព្រះអង្គក្នុងការសុគតរបស់ព្រះអង្គ Khmer Christian Bible ព្រមទាំងឲ្យខ្ញុំបានស្គាល់ព្រះគ្រិស្ដ និងអំណាចនៃការរស់ឡើងវិញរបស់ព្រះអង្គ ហើយបានរួមចំណែកនៅក្នុងការរងទុក្ខលំបាករបស់ព្រះអង្គ និងឲ្យបានដូចព្រះអង្គនៅក្នុងការសោយទិវង្គត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្តានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងរួមចំណែកក្នុងការរងទុក្ខ ដូចជាព្រះអង្គរងទុក្ខក្នុងការសុគតដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បំណងរបស់ខ្ញុំគឺចង់ស្គាល់ព្រះគ្រិស្ត និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឲ្យបានដូចព្រះអង្គដែលសោយទិវង្គត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ នឹងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនឹងសេចក្ដីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្ដីស្លាប់ផង អាល់គីតាប បំណងរបស់ខ្ញុំ គឺចង់ស្គាល់អាល់ម៉ាហ្សៀស និងស្គាល់អំណាចដែលបានប្រោសគាត់ឲ្យរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយគាត់ដែលរងទុក្ខលំបាក ហើយឲ្យបានដូចគាត់ដែលស្លាប់ |
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នានឹងផឹកពីពែងរបស់ខ្ញុំមែន ប៉ុន្តែការដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនខ្ញុំជាអ្នកឲ្យទេ គឺសម្រាប់អ្នកដែលព្រះបិតារបស់ខ្ញុំបានរៀបចំទុកឲ្យវិញ”។
គ្មានអ្នកណាដកយកជីវិតរបស់ខ្ញុំពីខ្ញុំឡើយ ប៉ុន្តែខ្ញុំលះបង់ជីវិតខ្ញុំដោយខ្លួនខ្ញុំ។ ខ្ញុំមានសិទ្ធិអំណាចលះបង់ជីវិតខ្ញុំ ហើយមានសិទ្ធិអំណាចយកជីវិតខ្ញុំមកវិញ។ ខ្ញុំបានទទួលសេចក្ដីបង្គាប់នេះពីព្រះបិតារបស់ខ្ញុំ”។
នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយអង្គគត់ និងស្គាល់ម្នាក់ដែលព្រះអង្គចាត់ឲ្យមក គឺព្រះយេស៊ូវគ្រីស្ទ។
ប្រសិនបើយើងជាកូន នោះយើងជាអ្នកទទួលមរតកដែរ; ប្រសិនបើយើងពិតជារងទុក្ខជាមួយព្រះអង្គ ដើម្បីទទួលសិរីរុងរឿងជាមួយព្រះអង្គ នោះយើងជាអ្នកទទួលមរតកពីព្រះ និងជាអ្នករួមទទួលមរតកជាមួយព្រះគ្រីស្ទដែរ។
ដ្បិតចំពោះពួកអ្នកដែលព្រះអង្គស្គាល់ជាមុន ព្រះអង្គបានកំណត់ទុកមុនឲ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះបុត្រាទៅជាកូនច្បងក្នុងចំណោមបងប្អូនជាច្រើន;
ដូចដែលមានសរសេរទុកមកថា: “ដោយសារតែព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច; យើងត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់”។
ព្រះអង្គបានស្រោចស្រង់យើងពីគ្រោះថ្នាក់ដល់ជីវិតដ៏ធំយ៉ាងនេះហើយ ហើយព្រះអង្គនឹងស្រោចស្រង់យើងទៀត——យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងនៅតែស្រោចស្រង់យើងទៀតជាមិនខាន។
ដ្បិតដូចដែលទុក្ខលំបាករបស់ព្រះគ្រីស្ទកើនឡើងដល់យើងយ៉ាងណា ការកម្សាន្តចិត្តរបស់យើងក៏កើនឡើងតាមរយៈព្រះគ្រីស្ទយ៉ាងនោះដែរ។
ជាការពិត ព្រះអង្គត្រូវគេឆ្កាងដោយសារតែភាពខ្សោយ ប៉ុន្តែមានព្រះជន្មរស់ដោយសារតែព្រះចេស្ដារបស់ព្រះ។ រីឯយើងក៏ខ្សោយក្នុងព្រះអង្គមែន ប៉ុន្តែចំពោះអ្នករាល់គ្នា យើងនឹងរស់ជាមួយព្រះអង្គដោយសារតែព្រះចេស្ដារបស់ព្រះ។
ដូច្នេះមិនមែនខ្ញុំទៀតទេ ដែលនៅរស់ គឺព្រះគ្រីស្ទវិញ ដែលនៅរស់ក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមនៅសព្វថ្ងៃនេះ ខ្ញុំរស់ដោយសារតែជំនឿលើព្រះបុត្រារបស់ព្រះដែលស្រឡាញ់ខ្ញុំ ព្រមទាំងប្រគល់អង្គទ្រង់ជំនួសខ្ញុំ។
ចាប់ពីឥឡូវនេះទៅ កុំឲ្យអ្នកណារំខានខ្ញុំឡើយ ដ្បិតខ្ញុំមានស្នាមត្រារបស់ព្រះយេស៊ូវលើរូបកាយរបស់ខ្ញុំហើយ។
រហូតដល់យើងទាំងអស់គ្នាបានដល់ភាពរួមគ្នាតែមួយនៃជំនឿ និងការយល់ដឹងត្រឹមត្រូវអំពីព្រះបុត្រារបស់ព្រះ បានដល់ភាពពេញវ័យ និងបានដល់ខ្នាតកម្ពស់នៃភាពពេញលេញរបស់ព្រះគ្រីស្ទ។
លើសពីនេះទៅទៀត ខ្ញុំបានចាត់ទុកថាអ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះការស្គាល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃខ្ញុំ មានតម្លៃបំផុត។ ដោយសារតែព្រះគ្រីស្ទ ខ្ញុំបានខាតបង់អ្វីៗទាំងអស់ ព្រមទាំងចាត់ទុកថាអ្វីៗទាំងអស់ជាលាមក ដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រីស្ទ
ឥឡូវនេះ ខ្ញុំអរសប្បាយក្នុងទុក្ខលំបាកសម្រាប់អ្នករាល់គ្នា ហើយកំពុងបំពេញភាពខ្វះខាតនៃទុក្ខវេទនារបស់ព្រះគ្រីស្ទ មកក្នុងរូបសាច់របស់ខ្ញុំ ដោយយល់ដល់ព្រះកាយរបស់ព្រះគ្រីស្ទ ដែលជាក្រុមជំនុំ។
នៅពេលអ្នករាល់គ្នាជាមនុស្សស្លាប់ក្នុងការបំពាន និងក្នុងការមិនបានកាត់ស្បែកខាងសាច់ឈាម ព្រះបានប្រោសអ្នករាល់គ្នាឲ្យរស់ជាមួយព្រះគ្រីស្ទ។ ព្រះបានលើកលែងទោសឲ្យយើងចំពោះការបំពានទាំងអស់
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាត្រូវបានលើកឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទហើយ នោះចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ចុះនៅខាងស្ដាំព្រះ។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានធ្វើឲ្យយើងកើតជាថ្មីទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់ ស្របតាមសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ពីចំណោមមនុស្សស្លាប់
ខ្ញុំយល់ឃើញថា ជាការត្រឹមត្រូវដែលខ្ញុំជំរុញទឹកចិត្តអ្នករាល់គ្នាដោយការរំលឹក ដរាបណាខ្ញុំនៅក្នុងរោងនេះ
យើងដឹងថាយើងបានស្គាល់ព្រះអង្គដោយសារតែការនេះ គឺប្រសិនបើយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ។
រីឯអ្នកណាក៏ដោយដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ ដោយសារតែការនេះ យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ។
ជាអ្នកដែលមានជីវិតរស់។ យើងបានស្លាប់ ប៉ុន្តែមើល៍! យើងមានជីវិតរស់រហូតអស់កល្បជាអង្វែងតរៀងទៅព្រមទាំងកាន់កូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថានមនុស្សស្លាប់។