Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 6:17 - ព្រះគម្ពីរខ្មែរសាកល

17 ចាប់ពីឥឡូវនេះទៅ កុំឲ្យអ្នកណា​រំខាន​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្នាមត្រា​របស់​ព្រះយេស៊ូវ​លើ​រូបកាយ​របស់ខ្ញុំ​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ចាប់​ពី​ពេល​នេះ‍​ត​ទៅ​ កុំ​ឲ្យ​អ្នកណា​ម្នាក់​បង្ក​បញ្ហា​ឲ្យ​ខ្ញុំ​ទៀត​ ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម​របស់​ព្រះយេស៊ូ​លើ​រូបកាយ​របស់​ខ្ញុំ​ស្រាប់​ហើយ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពី​ពេល​នេះត​ទៅ សូម​កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម របស់​ព្រះ‌‌យេស៊ូវ ជាប់​ក្នុង​រូប​កាយ​ខ្ញុំ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អំណើះ​ត​ទៅ សូម​កុំ​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក‌ស្នាម របស់​ព្រះ‌យេស៊ូ នៅ​ក្នុង​រូប​កាយ​ខ្ញុំ​ស្រាប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អំពី​នេះ​ទៅ​មុខ កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​ជាប់​មាន​ស្នាម​ត្រា​របស់​ព្រះ‌អម្ចាស់​យេស៊ូវ នៅ​ខ្លួន​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អំណើះ​ត​ទៅ សូម​កុំ​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ដ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម​របស់​អ៊ីសា នៅ​ក្នុង​រូប​កាយ​ខ្ញុំ​ស្រាប់​ហើយ។

សូមមើលជំពូក ចម្លង




កាឡាទី 6:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្នាក់​នឹង​ពោលថា​: ‘ខ្ញុំ​ជារបស់​ព្រះយេហូវ៉ា’ ម្នាក់ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​របស់​យ៉ាកុប រីឯ​ម្នាក់ទៀត​នឹង​សរសេរ​លើ​ដៃ​របស់ខ្លួន​ថា ‘របស់​ព្រះយេហូវ៉ា’ ហើយ​ដាក់ឈ្មោះ​ខ្លួន​តាម​ឈ្មោះ​របស់​អ៊ីស្រាអែល”។


ដោយ​យើងខ្ញុំ​បាន​ឮ​ថា មាន​អ្នកខ្លះ​ដែល​ចេញ​ពីចំណោម​យើងខ្ញុំ បាន​ធ្វើឲ្យ​បងប្អូន​មានអំពល់​ដោយ​ពាក្យសម្ដី បណ្ដាលឲ្យ​ចិត្ត​បងប្អូន​វិលវល់ ទោះបីជា​យើងខ្ញុំ​មិន​បាន​បង្គាប់​អ្នកទាំងនោះ​ក៏ដោយ


ដ្បិត​ដូចដែល​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ​កើនឡើង​ដល់​យើង​យ៉ាងណា ការកម្សាន្តចិត្ត​របស់យើង​ក៏​កើនឡើង​តាមរយៈ​ព្រះ​គ្រីស្ទ​យ៉ាងនោះ​ដែរ​។


យើង​តែងតែ​ផ្ទុក​ការសុគត​របស់​ព្រះយេស៊ូវ​នៅក្នុង​រូបកាយ​ជានិច្ច ដើម្បីឲ្យ​ជីវិត​របស់​ព្រះយេស៊ូវ​ត្រូវបាន​សម្ដែង​ក្នុង​រូបកាយ​របស់យើង​ដែរ​។


តាមពិត វា​មិនមែន​ជា​ដំណឹងល្អ​ផ្សេងទៀត​ទេ គឺ​គ្រាន់តែ​មាន​អ្នកខ្លះ​ធ្វើឲ្យ​អ្នករាល់គ្នា​វិលវល់ ហើយ​ចង់​បំប្លែង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​។


ខ្ញុំ​ចង់​ស្គាល់​ព្រះគ្រីស្ទ និង​ព្រះចេស្ដា​នៃ​ការរស់ឡើងវិញ​របស់​ព្រះអង្គ ព្រមទាំង​ការរួមចំណែក​ក្នុង​ទុក្ខលំបាក​របស់​ព្រះអង្គ ដោយ​ត្រឡប់ដូចជា​ព្រះអង្គ​ក្នុង​ការសុគត​របស់​ព្រះអង្គ


ឥឡូវនេះ ខ្ញុំ​អរសប្បាយ​ក្នុង​ទុក្ខលំបាក​សម្រាប់​អ្នករាល់គ្នា ហើយ​កំពុង​បំពេញ​ភាពខ្វះខាត​នៃ​ទុក្ខវេទនា​របស់​ព្រះ​គ្រីស្ទ មកក្នុង​រូបសាច់​របស់ខ្ញុំ ដោយយល់ដល់​ព្រះកាយ​របស់​ព្រះគ្រីស្ទ ដែល​ជា​ក្រុមជំនុំ​។


ចូរ​ប្រយ័ត្នប្រយែង កុំឲ្យ​អ្នកណា​ខ្វះមិនដល់​ព្រះគុណ​របស់​ព្រះ​ឡើយ ក៏​កុំឲ្យ​ឫស​នៃ​ជាតិល្វីង​ណា​ដុះ​ឡើង ហើយ​ធ្វើទុក្ខ​គេ ដែល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​សៅហ្មង ដោយសារតែ​ការនេះ


វា​បង្ខំ​មនុស្ស​ទាំងអស់ ទាំង​អ្នកតូច និង​អ្នកធំ ទាំង​អ្នកមាន និង​អ្នកក្រ ទាំង​មនុស្សមានសេរីភាព និង​ទាសករ ឲ្យ​ទទួល​សញ្ញាសម្គាល់​នៅលើ​ដៃ​ស្ដាំ ឬ​នៅលើ​ថ្ងាស​របស់​ពួកគេ


ដើម្បីកុំឲ្យ​អ្នកណា​អាច​ទិញ ឬ​លក់​បាន​ឡើយ លុះត្រាតែ​អ្នកនោះ​មាន​សញ្ញាសម្គាល់​នោះ ដែលជា​ឈ្មោះ​របស់​សត្វតិរច្ឆាន ឬ​ជា​លេខ​នៃ​ឈ្មោះ​របស់​វា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម