ហើយដោយយល់ដល់ពួកគាត់ ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គ ក៏ប្ដូរព្រះហឫទ័យស្របតាមភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
ទំនុកតម្កើង 98:3 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបាននឹកចាំ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីស្មោះត្រង់របស់ព្រះអង្គចំពោះវង្សត្រកូលអ៊ីស្រាអែល; អស់ទាំងចុងបំផុតនៃផែនដីបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបាននឹកចាំពីព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដល់ពូជពង្សអ៊ីស្រាអែល មនុស្សទាំងអស់រហូតដល់ចុងផែនដី បានឃើញការសង្គ្រោះរបស់ព្រះនៃយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គតែងតែសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។ មនុស្សម្នាដែលរស់នៅគ្រប់ទី ដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃព្រះរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននឹកចាំពីសេចក្ដីសប្បុរស នឹងសេចក្ដីស្មោះត្រង់ របស់ទ្រង់ ចំពោះវង្សអ៊ីស្រាអែលហើយ អស់ទាំងចុងផែនដីបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះ នៃយើងខ្ញុំ អាល់គីតាប ទ្រង់តែងតែសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រអែលជានិច្ច។ មនុស្សម្នាដែលរស់នៅគ្រប់ទី ដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃអុលឡោះជាម្ចាស់របស់យើង។ |
ហើយដោយយល់ដល់ពួកគាត់ ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គ ក៏ប្ដូរព្រះហឫទ័យស្របតាមភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
អស់ទាំងចុងបំផុតនៃផែនដីនឹងនឹកចាំអំពីព្រះយេហូវ៉ា ហើយត្រឡប់មករកព្រះអង្គវិញ អស់ទាំងពូជសាសន៍នៃប្រជាជាតិនានានឹងថ្វាយបង្គំនៅចំពោះព្រះអង្គ។
ព្រះយេហូវ៉ាបានសម្ដែងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ; ព្រះអង្គបានបើកបង្ហាញសេចក្ដីសុចរិតរបស់ព្រះអង្គ នៅចំពោះភ្នែករបស់ប្រជាជាតិនានា។
អស់អ្នកនៅចុងបំផុតនៃផែនដីអើយ ចូរបែរមករកយើង ហើយទទួលការសង្គ្រោះចុះ! ដ្បិតយើងហ្នឹងហើយ គឺជាព្រះ គ្មានអ្នកណាទៀតឡើយ។
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។
ព្រះយេហូវ៉ាបានលាត់ព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះភ្នែករបស់ប្រជាជាតិទាំងអស់; អស់ទាំងចុងបំផុតនៃផែនដីនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។
ជើងរបស់អ្នកដែលប្រកាសដំណឹងល្អលើភ្នំនានា ស្រស់ស្អាតណាស់ហ្ន៎! អ្នកទាំងនោះជាអ្នកប្រកាសសេចក្ដីសុខសាន្ត ជាអ្នកប្រកាសដំណឹងល្អដ៏ប្រសើរ ជាអ្នកប្រកាសសេចក្ដីសង្គ្រោះ ជាអ្នកដែលនិយាយនឹងស៊ីយ៉ូនថា៖ “ព្រះរបស់អ្នកបានសោយរាជ្យហើយ!”។
ដើម្បីសម្ដែងសេចក្ដីមេត្តាដល់ដូនតារបស់យើង និងដើម្បីនឹកចាំអំពីសម្ពន្ធមេត្រីដ៏វិសុទ្ធរបស់ព្រះអង្គ
ដ្បិតព្រះអម្ចាស់បានបង្គាប់យើងដូច្នេះថា: ‘យើងបានតាំងអ្នកជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យអ្នកបានផ្ដល់សេចក្ដីសង្គ្រោះដល់ចុងបំផុតនៃផែនដី’ ”។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងច្បាស់ថា សេចក្ដីសង្គ្រោះនេះរបស់ព្រះ បានប្រទានដល់សាសន៍ដទៃវិញ ហើយពួកគេនឹងស្ដាប់!”។
គ្មានភាពខុសគ្នារវាងជនជាតិយូដា និងសាសន៍ដទៃឡើយ ពីព្រោះព្រះអម្ចាស់តែមួយដែលជាព្រះអម្ចាស់នៃមនុស្សគ្រប់គ្នា ប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលហៅរកព្រះអង្គ។
ក៏ប៉ុន្តែខ្ញុំសូមសួរថា ពួកគេមិនដែលឮទេ មែនទេ? ពួកគេប្រាកដជាឮ ដ្បិត “សំឡេងរបស់គេចេញទៅពាសពេញផែនដី ហើយពាក្យរបស់គេក៏ចេញទៅដល់ចុងបំផុតនៃពិភពលោក”។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ