សូមឲ្យការនេះបានជាថ្លៃឈ្នួលពីព្រះយេហូវ៉ាដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ និងពួកអ្នកដែលនិយាយអាក្រក់ទាស់នឹងព្រលឹងរបស់ទូលបង្គំ។
ទំនុកតម្កើង 94:23 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងតបសងដល់ពួកគេតាមអំពើទុច្ចរិតរបស់ពួកគេ ហើយបំផ្លាញជីវិតពួកគេ ដោយសារតែការអាក្រក់របស់ពួកគេ; ព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង នឹងបំផ្លាញជីវិតពួកគេ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងសងទៅគេវិញ តាមអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើអាក្រក់របស់គេ គឺព្រះយេហូវ៉ាជាព្រះនៃយើង នឹងធ្វើឲ្យគេវិនាសសូន្យទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គសងទៅពួកគេវិញ សមតាមកំហុសដែលគេបានប្រព្រឹត្ត ព្រះអង្គធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ ព្រះអម្ចាស់ជាព្រះនៃយើង នឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានទំលាក់ការទុច្ចរិតរបស់គេទៅលើគេវិញ ហើយនឹងកាត់គេចេញ ដោយអំពើអាក្រក់របស់ខ្លួនគេ គឺព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងកាត់កាល់គេចេញ។ អាល់គីតាប ទ្រង់សងទៅពួកគេវិញ សមតាមកំហុសដែលគេបានប្រព្រឹត្ត ទ្រង់ធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ អុលឡោះតាអាឡាជាម្ចាស់នៃយើង នឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។ |
សូមឲ្យការនេះបានជាថ្លៃឈ្នួលពីព្រះយេហូវ៉ាដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ និងពួកអ្នកដែលនិយាយអាក្រក់ទាស់នឹងព្រលឹងរបស់ទូលបង្គំ។
ឱព្រះអើយ ព្រះអង្គនឹងទម្លាក់ពួកគេចុះទៅក្នុងរណ្ដៅនៃសេចក្ដីអន្តរាយ! ពួកមនុស្សនៃការបង្ហូរឈាម និងការបោកបញ្ឆោត នឹងមិនរស់បានពាក់កណ្ដាលអាយុជីវិតរបស់ខ្លួនឡើយ រីឯទូលបង្គំវិញ ទូលបង្គំនឹងជឿទុកចិត្តលើព្រះអង្គ៕
ពួកគេនឹងធ្វើឲ្យខ្លួនឯងជំពប់ គឺអណ្ដាតរបស់ពួកគេប្រឆាំងនឹងខ្លួនឯង; អស់អ្នកដែលឃើញពួកគេនឹងគ្រវីក្បាល។
សេចក្ដីអន្តរាយរបស់គេនឹងត្រឡប់មកលើក្បាលរបស់ខ្លួនវិញ ហើយអំពើហិង្សារបស់គេក៏នឹងធ្លាក់មកលើក្រយៅក្បាលរបស់ខ្លួនដែរ។
មនុស្សអាក្រក់ត្រូវបានផ្ដួលរំលំដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិតមានទីជ្រកកោន សូម្បីតែក្នុងពេលដែលគាត់ស្លាប់។
រីឯមនុស្សអាក្រក់នឹងត្រូវបានកាត់ចេញពីផែនដី ហើយមនុស្សក្បត់នឹងត្រូវបានដកចេញពីផែនដី៕
អំពើទុច្ចរិតរបស់មនុស្សអាក្រក់ចាប់ខ្លួនគេជាប់ ហើយអ្នកនោះត្រូវបានចាប់ចងដោយចំណងនៃបាបរបស់ខ្លួន។
អ្នកនោះនឹងត្រូវស្លាប់ដោយសារគ្មានការប្រៀនប្រដៅ ក៏នឹងត្រូវវង្វេងបាត់ព្រោះតែភាពល្ងីល្ងើយ៉ាងខ្លាំងរបស់ខ្លួន៕
រីឯស្នែងទាំងដប់នោះ គឺស្ដេចដប់អង្គដែលនឹងក្រោកឡើងពីអាណាចក្រនោះ។ ក្រោយពីស្ដេចទាំងនោះ នឹងមានស្ដេចមួយអង្គទៀតក្រោកឡើង ទ្រង់ខុសពីស្ដេចមុនៗ ក៏នឹងបង្ក្រាបស្ដេចបីអង្គនោះ។
ក្រោយពី ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរនោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹងត្រូវបានកាត់ចេញ ហើយគាត់គ្មានអ្វីឡើយ រួចប្រជាជនរបស់អ្នកដឹកនាំដែលនឹងមកដល់ នឹងបំផ្លាញទីក្រុង និងទីវិសុទ្ធនោះ។ ចុងបញ្ចប់នៃហេតុការណ៍នោះនឹងមកដោយមានទឹកជំនន់ ក៏មានសង្គ្រាមរហូតដល់ចុងក្រោយ គឺការហិនហោចត្រូវបានកំណត់ហើយ។