តើថ្ងៃអាយុរបស់បាវបម្រើព្រះអង្គបានប៉ុន្មានទៅ? តើដល់ពេលណា ទើបព្រះអង្គអនុវត្តសេចក្ដីយុត្តិធម៌ ទាស់នឹងពួកអ្នកដែលតាមបៀតបៀនទូលបង្គំ?
ទំនុកតម្កើង 89:48 - ព្រះគម្ពីរខ្មែរសាកល តើមានមនុស្សណាអាចរស់ដោយមិនឃើញសេចក្ដីស្លាប់បានឬ? តើមានមនុស្សណាអាចរំដោះព្រលឹងរបស់ខ្លួនពីកណ្ដាប់ដៃរបស់ស្ថានមនុស្សស្លាប់បានឬ? សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាអាចរស់នៅ ហើយមិនឃើញ សេចក្ដីស្លាប់នោះ? តើអ្នកណាអាចរំដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថាន ឃុំព្រលឹងមនុស្សស្លាប់បាន? –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពុំដែលមាននរណាអាចរស់រហូត ឥតស្គាល់សេចក្ដីស្លាប់នោះឡើយ ហើយក៏ពុំដែលមាននរណា អាចធ្វើឲ្យជីវិតរបស់ខ្លួន គេចផុតពីមច្ចុរាជបានដែរ! - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានមនុស្សឯណា ដែលនឹងរស់នៅឥតឃើញ សេចក្ដីស្លាប់ឡើយ ឬដែលដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទៅបាន។ –បង្អង់ អាល់គីតាប ពុំដែលមាននរណាអាចរស់រហូត ឥតស្គាល់សេចក្ដីស្លាប់នោះឡើយ ហើយក៏ពុំដែលមាននរណា អាចធ្វើឲ្យជីវិតរបស់ខ្លួន គេចផុតពីមច្ចុរាជបានដែរ! - សម្រាក |
តើថ្ងៃអាយុរបស់បាវបម្រើព្រះអង្គបានប៉ុន្មានទៅ? តើដល់ពេលណា ទើបព្រះអង្គអនុវត្តសេចក្ដីយុត្តិធម៌ ទាស់នឹងពួកអ្នកដែលតាមបៀតបៀនទូលបង្គំ?
អស់អ្នកដែលចម្រុងចម្រើននៅលើផែនដីនឹងបានហូប ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលីដី គឺអស់អ្នកដែលមិនអាចរក្សាព្រលឹងរបស់ខ្លួន នឹងលុតជង្គង់នៅចំពោះព្រះអង្គ។
ប្រាកដមែន មនុស្សដើរចុះឡើងដូចជាស្រមោល គេពិតជាជ្រួលច្របល់ ហើយឥតន័យដែរ; គេបង្គរទ្រព្យសម្បត្តិទុក ប៉ុន្តែមិនដឹងថា តើនរណានឹងប្រមូលយកទ្រព្យសម្បត្តិទាំងនោះឡើយ។
ប៉ុន្តែព្រះនឹងប្រោសលោះព្រលឹងរបស់ខ្ញុំពីកណ្ដាប់ដៃរបស់ស្ថានមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលយកខ្ញុំ។ សេឡា
ពេលនោះ ធូលីដីនឹងត្រឡប់ទៅផែនដីដូចដើមវិញ ហើយវិញ្ញាណក៏នឹងត្រឡប់ទៅព្រះដែលបានប្រទានវាមកដែរ។
គ្មានមនុស្សណាអាចគ្រប់គ្រងលើខ្យល់ ដើម្បីឃាត់ខ្យល់បានឡើយ ក៏គ្មានអ្នកណាអាចគ្រប់គ្រងលើថ្ងៃស្លាប់បានដែរ; គ្មានការឲ្យចេញពីកងទ័ពក្នុងពេលមានសង្គ្រាមឡើយ ហើយសេចក្ដីអាក្រក់ក៏មិនរំដោះមនុស្សធ្វើអាក្រក់ដែរ។
ដ្បិតមនុស្សរស់ដឹងថាពួកគេនឹងស្លាប់ រីឯមនុស្សស្លាប់មិនដឹងអ្វីឡើយ ហើយគ្មានរង្វាន់ដល់ពួកគេទៀតដែរ ពីព្រោះការនឹកចាំអំពីពួកគេត្រូវបានភ្លេចហើយ។
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនឃើញសេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត”។
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
ពីព្រោះយើងដឹងថា ព្រះអង្គដែលលើកព្រះអម្ចាស់យេស៊ូវឲ្យរស់ឡើងវិញ ក៏នឹងលើកយើងឲ្យរស់ឡើងវិញជាមួយព្រះយេស៊ូវដែរ ព្រមទាំងនាំយើងឲ្យឈរជាមួយអ្នករាល់គ្នា នៅចំពោះព្រះអង្គ។
ដោយសារតែជំនឿ ហេណុកត្រូវបានទទួលឡើង ដើម្បីកុំឲ្យជួបសេចក្ដីស្លាប់ឡើយ ហើយគេរកលោកមិនឃើញ ពីព្រោះព្រះបានទទួលយកលោក។ ជាការពិត មុនពេលលោកត្រូវបានទទួលឡើងទៅ លោកត្រូវបានទទួលស្គាល់ថាជាទីគាប់ព្រះហឫទ័យដល់ព្រះ។
ដូចដែលមានកំណត់សម្រាប់មនុស្សឲ្យស្លាប់ម្ដង ហើយក្រោយពីស្លាប់នឹងជួបការជំនុំជម្រះយ៉ាងណា