Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:47 - ព្រះគម្ពីរខ្មែរសាកល

47 សូម​នឹកចាំ​ថា​អាយុជីវិត​របស់​ទូលបង្គំ​ខ្លី​យ៉ាងណា​; ព្រះអង្គ​បាន​និម្មិតបង្កើត​មនុស្សលោក​ទាំងអស់​ជា​ការឥតប្រយោជន៍​យ៉ាងណាហ្ន៎​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 សូម​នឹក​ចាំ​ថា អាយុ​ជីវិត​ទូល‌បង្គំ​ខ្លី​ណាស់! ដ្បិត​ជីវិត​របស់​មនុស្ស​ជាតិ​ទាំង​អស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឥត​ប្រយោជន៍ទេ​ដឹង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 សូម​ព្រះអង្គ​កុំ​ភ្លេច​ថា អាយុ​ជីវិត​ទូលបង្គំ​ខ្លី​ណាស់! ព្រះអង្គ​បង្កើត​មនុស្ស​លោក​ទាំង​អស់​មក ដើម្បី​ឲ្យ​រលាយ​សូន្យ​ទៅ​វិញ​ទេ​ដឹង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ឱ​សូម​ទ្រង់​នឹក​ចាំ​ពី​អាយុ​ទូលបង្គំ ដែល​ខ្លី​ម៉្លេះ​នេះ ហើយ​ពី​ជីវិត​នៃ​អស់​ទាំង​មនុស្ស​ជាតិ ដែល​ឥត​ប្រយោជន៍​ជា​យ៉ាង​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

47 សូម​ទ្រង់​កុំ​ភ្លេច​ថា អាយុ​ជីវិត​ខ្ញុំ​ខ្លី​ណាស់! ទ្រង់​បង្កើត​មនុស្ស​លោក​ទាំង​អស់​មក ដើម្បី​ឲ្យ​រលាយ​សូន្យ​ទៅ​វិញ​ទេ​ដឹង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:47
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ថ្ងៃអាយុ​របស់​បាវបម្រើ​ព្រះអង្គ​បាន​ប៉ុន្មាន​ទៅ​? តើ​ដល់​ពេលណា ទើប​ព្រះអង្គ​អនុវត្ត​សេចក្ដីយុត្តិធម៌ ទាស់នឹង​ពួកអ្នកដែល​តាមបៀតបៀន​ទូលបង្គំ​?


មនុស្ស​ប្រៀបដូចជា​មួយ​ដង្ហើម​ប៉ុណ្ណោះ ថ្ងៃអាយុ​របស់គេ​ប្រៀបដូចជា​ស្រមោល​ដែល​បាត់ទៅ​។


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? តើ​ព្រះអង្គ​នឹង​ក្រេវក្រោធ​ជាដរាប​ឬ​? តើ​សេចក្ដីប្រច័ណ្ឌ​របស់ព្រះអង្គ​នឹង​នៅតែ​ឆេះ​ដូច​ភ្លើង​ឬ​?


អ្នករាល់គ្នា​មិន​ដឹងថា​ថ្ងៃស្អែក​នឹងមាន​អ្វី​កើតឡើង ហើយ​ជីវិត​របស់អ្នករាល់គ្នា​នឹងទៅជា​យ៉ាងណា​ទេ‍! ដ្បិត​អ្នករាល់គ្នា​ជា​អ័ព្ទ​ដែល​លេចមក​តែមួយភ្លែត​ប៉ុណ្ណោះ រួច​ក៏​បាត់​ទៅវិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម