Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:49 - ព្រះគម្ពីរខ្មែរសាកល

49 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​កាលពីមុន ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​ដាវីឌ​ដោយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ តើ​នៅ​ឯណា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 ៙ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យសប្បុរស របស់​ព្រះ‌អង្គ​កាល​ពី​ដើម ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ដល់​ដាវីឌ ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​នោះ ឥឡូវ​នេះ តើ​នៅ​ឯ​ណា?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 ព្រះ‌អម្ចាស់​អើយ តើ​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​ធ្លាប់​សម្តែង ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា កាល​ពី​គ្រា​មុន​នោះ នៅ​ឯ​ណា? តើ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​យ៉ាង ស្មោះ‌ស្ម័គ្រ​ចំពោះ​ព្រះ‌បាទ​ដាវីឌ​នៅ​ឯ​ណា?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 ៙ ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សេចក្ដី​សប្បុរស ដែល​ទ្រង់​ប្រោស​កាល​ពី​ដើម ជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​ដល់​ដាវីឌ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​នោះ ឥឡូវ​នេះតើ​នៅ​ឯ​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

49 អុលឡោះ‌តាអាឡា​អើយ តើ​ស្នា‌ដៃ​ដែល​ទ្រង់​ធ្លាប់​សំដែង ដោយ​ចិត្ត​មេត្តា‌ករុណា កាល​ពី​គ្រា​មុន​នោះ នៅ​ឯ​ណា? តើ​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​យ៉ាង ស្មោះ‌ស្ម័គ្រ​ចំពោះ​ស្តេច​ទត​នៅ​ឯ​ណា?។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:49
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត គេ​ឃើញថា​មនុស្ស​មានប្រាជ្ញា​ស្លាប់​; មនុស្សល្ងង់ និង​មនុស្ស​ខ្លៅ​ក៏​វិនាស​ដូចគ្នា ព្រមទាំង​ទុក​ទ្រព្យសម្បត្តិ​របស់ខ្លួន​ឲ្យ​អ្នកដទៃ​ផង​។


——​ដ្បិត​ថ្លៃលោះ​ព្រលឹង​របស់គេ​ថ្លៃណាស់ គឺ​មានតែ​ឈប់គិត ជារៀងរហូត​——


ព្រះអង្គ​នឹង​តបសង​ពួក​សត្រូវ​របស់ទូលបង្គំ តាម​ការ​អាក្រក់​របស់ពួកគេ​; សូម​ព្រះអង្គ​បំផ្លាញជីវិត​ពួកគេ ដោយព្រោះ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​។


យើង​បាន​ស្បថ​ម្ដង​ហើយ ដោយ​អាង​ភាពវិសុទ្ធ​របស់យើង យើង​នឹង​មិន​ភូតភរ​ដាវីឌ​ឡើយ​។


ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


រីឯ​ព្រះយេស៊ូវ​វិញ បានធ្វើជាបូជាចារ្យ​ដោយមាន​ការស្បថធានា​ពី​ព្រះអង្គ​ដែល​មានបន្ទូល​នឹង​ព្រះអង្គ​ថា​: “ព្រះអម្ចាស់​បាន​ស្បថ ហើយ​មិន​ស្ដាយក្រោយ​ទេ គឺ ‘អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម