ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 75:4 - ព្រះគម្ពីរខ្មែរសាកល

យើង​និយាយ​ទៅ​អ្នកដែល​អួតអាង​ថា​: ‘កុំ​អួតអាង​ឡើយ​!’ ក៏​និយាយ​ទៅ​មនុស្ស​អាក្រក់​ថា​: ‘កុំ​លើក​ស្នែង​ឡើង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​និយាយ​ទៅ​កាន់​មនុស្ស​អំនួត​ថា «កុំ​អួត​ខ្លួន​ឡើយ» ហើយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា «កុំ​លើក​តម្កើង​ខ្លួន​ឲ្យ​សោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​និយាយ​ប្រាប់​មនុស្ស​អួត​បំប៉ោង​ថា កុំ​អួត​បំប៉ោង​ឲ្យ​សោះ! ហើយ​ប្រាប់​មនុស្ស​អាក្រក់​ថា​កុំ​វាយ​ឫក​ខ្ពស់!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ទូលបង្គំ​បាន​និយាយ​ទៅ​ពួក​អំនួត​ថា កុំ​ឲ្យ​អួត​ខ្លួន​ឡើយ ហើយ​ទៅ​មនុស្ស​អាក្រក់​ថា កុំ​ឲ្យ​ដំកើង​ខ្លួន​ឲ្យ​សោះ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​និយាយ​ប្រាប់​មនុស្ស​អួត​បំប៉ោង​ថា កុំ​អួត​បំប៉ោង​ឲ្យ​សោះ! ហើយ​ប្រាប់​មនុស្ស​អាក្រក់​ថា​កុំ​វាយ​ឫក​ខ្ពស់!

សូមមើលជំពូក



ទំនុកតម្កើង 75:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​លើក​ស្នែង​មួយ​ឡើង​សម្រាប់​ប្រជារាស្ត្រ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់ទាំង​វិសុទ្ធជន​របស់ព្រះអង្គ និង​កូនចៅ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​ដ៏ជិតស្និទ្ធ​របស់ព្រះអង្គ សរសើរតម្កើង​ព្រះអង្គ​។ ហាលេលូយ៉ា​!​៕


ផ្ទុយទៅវិញ សូមឲ្យ​មនុស្ស​សុចរិត​អរសប្បាយ និង​អបអរ​នៅចំពោះ​ព្រះ សូមឲ្យ​គេ​រីករាយ​ដោយ​អំណរ​ចុះ​!


ដ្បិត​ព្រះអង្គ​ជា​សិរីរុងរឿង​នៃ​កម្លាំង​របស់ពួកគេ ហើយ​ស្នែង​របស់យើងខ្ញុំ​ត្រូវបាន​តម្កើងឡើង​ដោយ​ការសព្វព្រះហឫទ័យ​របស់ព្រះអង្គ​;


មនុស្ស​ខ្លៅ​ក្នុងចំណោម​ប្រជារាស្ត្រ​អើយ ចូរ​យល់ច្បាស់​! មនុស្សល្ងង់​អើយ តើ​ពេលណា​អ្នក​នឹង​មានប្រាជ្ញា​?


ភ្នំ​នានា​បាន​រលាយ​ដូច​ក្រមួន​នៅចំពោះ​ព្រះយេហូវ៉ា គឺ​នៅចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំងមូល​។


“ឱ​មនុស្សខ្វះចំណេះដឹង​អើយ​! តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ភាពខ្វះចំណេះដឹង​ដល់ពេលណា​? តើ​មនុស្សចំអកឡកឡឺយ​នឹង​ពេញចិត្ត​ចំពោះ​ការចំអកឡកឡឺយ ហើយ​មនុស្សល្ងង់​ស្អប់​ចំណេះដឹង​ដល់ពេលណា​?


មនុស្សខ្វះចំណេះដឹង​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីឆ្លាតវៃ​ចុះ​! មនុស្សល្ងង់​អើយ ចូរ​យល់ច្បាស់​នូវ​ប្រាជ្ញា​ចុះ​!


ចូរ​បោះបង់ចោល​ភាពខ្វះចំណេះដឹង ហើយ​មានជីវិតរស់​ចុះ ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ការយល់ដឹង​ចុះ​!”។


ខ្ញុំ​ទូល​សួរថា​៖ “តើ​អ្នកទាំងនោះ​មក​ធ្វើ​អ្វី​?”។ ព្រះអង្គ​ក៏​មានបន្ទូល​ថា​៖ “ទាំងនេះ​ជា​ស្នែង​ដែល​កម្ចាត់កម្ចាយ​យូដា រហូតដល់​គ្មាន​អ្នកណា​បាន​ងើប​ក្បាល​ឡើង ប៉ុន្តែ​អ្នកទាំងនោះ​បាន​មក​ដើម្បី​បំភ័យ​ស្នែងទាំងនេះ ហើយ​វាយទម្លាក់​ស្នែង​របស់​បណ្ដា​ប្រជាជាតិ​ដែល​បាន​លើក​ស្នែង​ឡើង​ទាស់នឹង​ដែនដី​យូដា​ដើម្បី​កម្ចាត់កម្ចាយ​គេ”៕