សូមឲ្យពួកមនុស្សអាក្រក់ធ្លាក់ទៅក្នុងសំណាញ់របស់ខ្លួន ខណៈដែលទូលបង្គំឆ្លងកាត់ទៅដោយសុវត្ថិភាព៕
ទំនុកតម្កើង 7:16 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីអន្តរាយរបស់គេនឹងត្រឡប់មកលើក្បាលរបស់ខ្លួនវិញ ហើយអំពើហិង្សារបស់គេក៏នឹងធ្លាក់មកលើក្រយៅក្បាលរបស់ខ្លួនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំពើអាក្រក់របស់គេ នឹងត្រឡប់មកលើក្បាលគេវិញ ហើយអំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើក្រយៅក្បាលគេវិញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំពើទុច្ចរិតដែលគេប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីអាក្រក់របស់គេ នឹងត្រឡប់មកលើក្បាលគេវិញ ហើយសេចក្ដីច្រឡោតរបស់គេ នឹងចុះមកលើក្រយៅក្បាលគេដែរ អាល់គីតាប អំពើទុច្ចរិតដែលគេប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។ |
សូមឲ្យពួកមនុស្សអាក្រក់ធ្លាក់ទៅក្នុងសំណាញ់របស់ខ្លួន ខណៈដែលទូលបង្គំឆ្លងកាត់ទៅដោយសុវត្ថិភាព៕
សូមឲ្យការហិនវិនាសមកលើពួកគេដោយមិនដឹងខ្លួន សូមឲ្យសំណាញ់ដែលខ្លួនពួកគេបានបង្កប់ ចាប់ពួកគេជាប់ សូមឲ្យពួកគេធ្លាក់ទៅក្នុងអន្ទាក់នោះរហូតដល់ហិនវិនាស។
នៅទីនោះ អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងដួល; ពួកគេនឹងត្រូវបានផ្ដួលរំលំ ហើយមិនអាចក្រោកឡើងបានឡើយ៕
គេគិតគូរអំពើទុច្ចរិតនៅលើគ្រែរបស់ខ្លួន គេឈរក្នុងផ្លូវមិនល្អ គេមិនបដិសេធការអាក្រក់ឡើយ”។
ចិត្តរបស់ទូលបង្គំនៅស្ថិតស្ថេរ ឱព្រះអើយ ចិត្តរបស់ទូលបង្គំនៅស្ថិតស្ថេរ! ទូលបង្គំនឹងច្រៀង ហើយសរសើរតម្កើងផង!
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ហើយ ព្រះអង្គបានអនុវត្តសេចក្ដីយុត្តិធម៌; មនុស្សអាក្រក់ជាប់អន្ទាក់ដោយស្នាដៃរបស់ខ្លួន។ ហ៊ីកាអុន សេឡា
ផ្លូវរបស់អស់អ្នកដែលលោភចង់បានកម្រៃទុច្ចរិត គឺដូច្នេះឯង វាដកយកព្រលឹងរបស់ម្ចាស់វាទៅ។
អ្នកដែលជីករណ្ដៅ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅនោះ ហើយអ្នកដែលប្រមៀលថ្ម ថ្មនោះនឹងត្រឡប់មកលើអ្នកនោះវិញ;