Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 1:19 - ព្រះគម្ពីរខ្មែរសាកល

19 ផ្លូវ​របស់​អស់អ្នក​ដែល​លោភចង់បាន​កម្រៃទុច្ចរិត គឺ​ដូច្នេះ​ឯង វា​ដកយក​ព្រលឹង​របស់​ម្ចាស់​វា​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឯ​ផ្លូវ​នៃ​អស់​អ្នក​ដែល​លោភ​ចង់​បាន កម្រៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត ចេញ​ពី​អ្នក​ដែល​បាន​កម្រៃ​បែប​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 អស់​អ្នក​ដែល​រក​ស៊ី​លួច​ប្លន់​ទ្រព្យ​សម្បត្តិ តែងតែ​បាត់​បង់​ជីវិត​បែប​នេះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ចំណែក​អស់​អ្នក​ដែល​លោភ​ចង់​បាន​កំរៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត​ចេញ​ពី​អស់​អ្នក​ដែល​បណ្តោយ​តាម​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អស់​អ្នក​ដែល​រក​ស៊ី​លួច​ប្លន់​ទ្រព្យ​សម្បត្តិ តែងតែ​បាត់​បង់​ជីវិត​បែប​នេះ​ឯង។

សូមមើលជំពូក ចម្លង




សុភា‌សិត 1:19
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដីអន្តរាយ​របស់គេ​នឹង​ត្រឡប់មក​លើ​ក្បាល​របស់ខ្លួន​វិញ ហើយ​អំពើហិង្សា​របស់គេ​ក៏​នឹង​ធ្លាក់មក​លើ​ក្រយៅក្បាល​របស់ខ្លួន​ដែរ​។


ប្រាជ្ញា​ស្រែកយ៉ាងខ្លាំង​នៅតាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​របស់នាង​នៅ​កន្លែងសាធារណៈ​។


អ្នកដែល​លោភចង់បាន​កម្រៃទុច្ចរិត នាំទុក្ខ​មកលើ​ផ្ទះ​របស់ខ្លួន រីឯ​អ្នកដែល​ស្អប់​សំណូក​នឹង​មានជីវិតរស់​។


អ្នកដែល​រួមចំណែក​ជាមួយ​ចោរ គឺ​ស្អប់​ព្រលឹង​របស់ខ្លួន​; ទោះបីជា​អ្នកនោះ​ឮ​ពាក្យបណ្ដាសា​ក៏ដោយ ក៏​មិន​សារភាព​ដែរ​។


ខ្ញុំ​បាន​ឃើញ​ថា​មាន​ការអាក្រក់​មួយ​គួរឲ្យឈឺចិត្ត​នៅក្រោម​ថ្ងៃ គឺ​ទ្រព្យសម្បត្តិ​ដែល​ម្ចាស់​សន្សំ នាំ​អន្តរាយ​ដល់​ខ្លួន


មិន​ប្រមឹក និង​មិន​ចំណូលហិង្សា គឺ​មាន​ចិត្តសប្បុរស មិនចេះឈ្លោះប្រកែក មិនស្រឡាញ់លុយ


ដោយសារតែ​ចិត្តលោភលន់ ពួកគេ​នឹង​កេងចំណេញ​លើ​អ្នករាល់គ្នា​ដោយ​ពាក្យ​បោកបញ្ឆោត​។ ការជំនុំជម្រះ​ចំពោះ​ពួកគេ​ដែលមាន​តាំងពីយូរមកហើយ ក៏​មិន​នៅស្ងៀម​ឡើយ ហើយ​សេចក្ដីវិនាស​របស់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម