ហើយដោយយល់ដល់ពួកគាត់ ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គ ក៏ប្ដូរព្រះហឫទ័យស្របតាមភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
ទំនុកតម្កើង 69:16 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមឆ្លើយនឹងទូលបង្គំផង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អណាស់! សូមបែរមករកទូលបង្គំដោយសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំ ដ្បិតព្រះហឫទ័យសប្បុរស របស់ព្រះអង្គល្អណាស់ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ សូមបែរមករកទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យអាណិតមេត្តាដ៏ធំធេង សូមងាកមកទតមើលទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផង ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ល្អណាស់ហើយ សូមបែរមកឯទូលបង្គំ តាមសេចក្ដីមេត្តាករុណា ដ៏បរិបូររបស់ទ្រង់ អាល់គីតាប អុលឡោះតាអាឡាអើយ ដោយទ្រង់មាន ចិត្តសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកខ្ញុំ ដោយចិត្តអាណិតមេត្តាដ៏ធំធេង សូមងាកមកមើលខ្ញុំផង! |
ហើយដោយយល់ដល់ពួកគាត់ ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គ ក៏ប្ដូរព្រះហឫទ័យស្របតាមភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
រីឯព្រះអង្គវិញ ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំអើយ សូមប្រព្រឹត្តដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គផង; ដោយសារសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អ សូមរំដោះទូលបង្គំផង!
ចំណងនៃស្ថានមនុស្សស្លាប់បានព័ទ្ធជុំវិញខ្ញុំ អន្ទាក់នៃសេចក្ដីស្លាប់បានប្រឈមមុខនឹងខ្ញុំ។
រីឯទូលបង្គំវិញ ទូលបង្គំនឹងដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ទូលបង្គំ; សូមប្រោសលោះទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង។
ឱព្រះអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គមានតម្លៃយ៉ាងណាហ្ន៎! មនុស្សលោកជ្រកកោននៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។
ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! សូមលុបការបំពានរបស់ទូលបង្គំចេញ ស្របតាមសេចក្ដីមេត្តាដ៏បរិបូររបស់ព្រះអង្គផង!
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គប្រសើរជាងជីវិត បបូរមាត់របស់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
រីឯទូលបង្គំវិញ ព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំនៅចំពោះព្រះអង្គហើយ! ឱព្រះអើយ ក្នុងវេលានៃការសន្ដោស សូមឆ្លើយនឹងទូលបង្គំក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ និងក្នុងភាពពិតត្រង់នៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គផង!
ខ្ញុំនឹងលើកឡើងនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ា និងសេចក្ដីសរសើរតម្កើងនៃព្រះយេហូវ៉ា តាមអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានប្រទានដល់ពួកយើង និងតាមសេចក្ដីល្អដ៏ធំចំពោះវង្សត្រកូលអ៊ីស្រាអែល ដែលព្រះអង្គបានប្រទានដល់ពួកគេតាមសេចក្ដីមេត្តារបស់ព្រះអង្គ និងតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ។