Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:15 - ព្រះគម្ពីរខ្មែរសាកល

15 សូម​កុំឲ្យ​ទឹកជំនន់​ជន់លិច​ទូលបង្គំ ក៏​កុំឲ្យ​ទីជម្រៅ​លេប​ទូលបង្គំ​ដែរ ហើយ​កុំឲ្យ​រណ្ដៅ​បិទ​មាត់​វា​លើ​ទូលបង្គំ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 សូម​កុំ​ឲ្យជំនន់​នេះ​ពន្លិច​ទូល‌បង្គំ ឬ​ទី​ជម្រៅ​លេប​ទូល‌បង្គំ ឬ​រណ្តៅ​បិទ​មាត់ គ្រប​ពីលើ​ទូល‌បង្គំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះ អាច​ហូរ​នាំ​យក​ទូលបង្គំ​ទៅ​បាន​ឡើយ សូម​កុំ​ឲ្យ​ទឹក​ដ៏​ជ្រៅ​នេះ កួច​យក​ទូលបង្គំ​ឲ្យ​លិច​លង់ ហើយ​ក៏​សូម​កុំ​ឲ្យ​អណ្ដូង​នេះ ឃុំ ទូលបង្គំ​ទុក​បាន​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 សូម​កុំ​ឲ្យ​ទឹក​ជន់​មក​ពន្លិច​ទូលបង្គំ ឬ​ឲ្យ​ទី​ជំរៅ​លេប​ទូលបង្គំ​បាត់ ឬ​ឲ្យ​រណ្តៅ​បិទ​មាត់​ពី​លើ​ទូលបង្គំ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះ អាច​ហូរ​នាំ​យក​ខ្ញុំ​ទៅ​បាន​ឡើយ សូម​កុំ​ឲ្យ​ទឹក​ដ៏​ជ្រៅ​នេះ កួច​យក​ខ្ញុំ​ឲ្យ​លិច​លង់ ហើយ​ក៏​សូម​កុំ​ឲ្យ​អណ្ដូង​នេះ ឃុំ​ ខ្ញុំ​ទុក​បាន​ដែរ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹក​ជន់ឡើង ហើយ​កើនឡើង​យ៉ាងខ្លាំង​លើ​ផែនដី ទូកធំ​ក៏​អណ្ដែត​លើ​ផ្ទៃ​ទឹក​។


ដ្បិត​ព្រះអង្គ​នឹង​មិន​បោះបង់​ព្រលឹង​របស់ទូលបង្គំ​ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ​ដែរ​។


ពោលគឺ ដូចដែល​យ៉ូណាស​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាងណា កូនមនុស្ស​នឹង​នៅ​ក្នុង​ផ្ចិត​ផែនដី​បី​ថ្ងៃ​បី​យប់​យ៉ាងនោះដែរ​។


ព្រះ​បាន​លើក​ព្រះអង្គ​ឲ្យរស់ឡើងវិញ ដោយ​ស្រាយចំណង​ការឈឺចាប់​នៃ​សេចក្ដីស្លាប់ ដ្បិត​សេចក្ដីស្លាប់​មិនអាច​ឃុំឃាំង​ព្រះអង្គ​បានឡើយ​។


បានជា​លោក​ដឹងជាមុន ក៏​និយាយ​អំពី​ការរស់ឡើងវិញ​របស់​ព្រះ​គ្រីស្ទ​ថា​: ‘ព្រះអង្គ នឹង​មិន​ត្រូវ​បោះបង់ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ ហើយ​រូបកាយ​របស់​ព្រះអង្គ​ក៏​មិន​ជួប​ការរលួយ​ដែរ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម