Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 26:11 - ព្រះគម្ពីរខ្មែរសាកល

11 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ​; សូម​ប្រោសលោះ​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 រី​ឯ​ទូល‌បង្គំវិញ ទូល‌បង្គំ​នឹង​ដើរ ដោយ​ចិត្ត​ទៀង​ត្រង់ សូមប្រោស​លោះ​ទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ទៀង​ត្រង់។ សូម​រំដោះ​ទូលបង្គំ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ចំណែក​ទូលបង្គំៗ​នឹង​ដើរ​ដោយ​ចិត្ត​គ្រប់​លក្ខណ៍ របស់​ទូលបង្គំ​ត​ទៅ សូម​លោះ ហើយ​មេត្តា​ប្រោស​ដល់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 រីឯ​ខ្ញុំ​វិញ ខ្ញុំ​ប្រព្រឹត្ត​តែ​អំពើ​ទៀង​ត្រង់។ សូម​រំដោះ​ខ្ញុំ សូម​ប្រណី​សន្ដោស​ខ្ញុំ​ផង!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 26:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​យកចិត្តទុកដាក់​ចំពោះ​ផ្លូវ​គ្រប់លក្ខណ៍​។ តើ​ពេលណា​ព្រះអង្គ​នឹង​យាង​មករក​ទូលបង្គំ​? ទូលបង្គំ​នឹង​ដើរ​នៅក្នុង​ផ្ទះ​របស់ទូលបង្គំ​ដោយ​សេចក្ដីគ្រប់លក្ខណ៍​នៃ​ចិត្ត​របស់ទូលបង្គំ​។


ព្រះយេហូវ៉ា​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង​! ដ្បិត​ទូលបង្គំ​បាន​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ ហើយ​បាន​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ឥត​ងាករេ​ឡើយ​។


ប៉ុន្តែ​ព្រះ​នឹង​ប្រោសលោះ​ព្រលឹង​របស់ខ្ញុំ​ពី​កណ្ដាប់ដៃ​របស់​ស្ថានមនុស្សស្លាប់ ដ្បិត​ព្រះអង្គ​នឹង​ទទួលយក​ខ្ញុំ​។ សេឡា


មនុស្ស​ពិតជា​មិន​អាច​បង់ថ្លៃលោះ​បងប្អូន​បាន​ទេ ក៏មិន​អាច​ថ្វាយ​ដល់​ព្រះ​នូវ​ថ្លៃលោះ​របស់គេ​បាន​ដែរ


សូម​យាង​មកជិត​ព្រលឹង​របស់ទូលបង្គំ ហើយ​ប្រោសលោះ​ទូលបង្គំ​; ដោយសារតែ​ពួក​សត្រូវ​របស់ទូលបង្គំ សូម​បង់ថ្លៃលោះ​ទូលបង្គំ​ផង​!


ថា​៖ “ឱ​ព្រះយេហូវ៉ា​អើយ! សូម​ព្រះអង្គ​នឹកចាំ​អំពី​របៀបដែល​ទូលបង្គំ​បាន​ដើរ​នៅចំពោះ​ព្រះអង្គ​ដោយ​ភាពស្មោះត្រង់ និង​ដោយ​ចិត្ត​សុក្រឹត ព្រមទាំង​បាន​ប្រព្រឹត្ត​ល្អ​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ​ផង​!”។ ហើយ​ហេសេគា​ទ្រង់​ព្រះកន្សែង​យ៉ាងខ្លាំង​។


អ្នក​ទាំងពីរ​ជា​មនុស្ស​សុចរិត​នៅចំពោះ​ព្រះ ហើយ​ដើរតាម​អស់ទាំង​បទបញ្ជា និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ឥតបន្ទោសបាន​ឡើយ​។


អ្នករាល់គ្នា និង​ព្រះ​ជា​សាក្សី​អំពីការនេះ គឺអំពី​របៀបដែល​យើង​បាន​ប្រព្រឹត្ត​យ៉ាងល្អវិសុទ្ធ យ៉ាងត្រឹមត្រូវ និង​ឥតកំហុស ចំពោះ​អ្នករាល់គ្នា​ដែល​ជឿ


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម