ព្រលឹងរបស់ទូលបង្គំបានអស់ទៅគ្រប់ពេលវេលា ដោយសារតែសេចក្ដីប្រាថ្នាចំពោះច្បាប់របស់ព្រះអង្គ។
ទំនុកតម្កើង 64:9 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ មនុស្សទាំងអស់នឹងកោតខ្លាច ហើយប្រកាសអំពីកិច្ចការរបស់ព្រះ ព្រមទាំងពិចារណាអំពីអ្វីដែលព្រះអង្គបានធ្វើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះមនុស្សលោកទាំងអស់នឹងភ័យខ្លាច គេនឹងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ហើយពិចារណាពីកិច្ចការ ដែលព្រះអង្គបានធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែង គេប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គ គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមនុស្សទាំងអស់នឹងភ័យខ្លាច ហើយនឹងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ព្រមទាំងពិចារណាដោយប្រាជ្ញាពីការដែលទ្រង់ធ្វើ អាល់គីតាប មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែង គេប្រកាសពីស្នាដៃរបស់ទ្រង់ គេយល់អំពីកិច្ចការដែលទ្រង់បានធ្វើ។ |
ព្រលឹងរបស់ទូលបង្គំបានអស់ទៅគ្រប់ពេលវេលា ដោយសារតែសេចក្ដីប្រាថ្នាចំពោះច្បាប់របស់ព្រះអង្គ។
សូមឲ្យរងើកភ្លើងធ្លាក់មកលើពួកគេ សូមឲ្យពួកគេត្រូវបានទម្លាក់ទៅក្នុងភ្លើង គឺទៅក្នុងរណ្ដៅដ៏ជ្រៅដែលពួកគេឡើងមកវិញមិនបានឡើយ!
ព្រះអង្គបានដាក់ចម្រៀងថ្មីក្នុងមាត់ខ្ញុំ ជាចម្រៀងសរសើរតម្កើងដល់ព្រះរបស់យើង; មនុស្សជាច្រើននឹងបានឃើញ ក៏កោតខ្លាច ហើយជឿទុកចិត្តលើព្រះយេហូវ៉ា។
នៅទីនោះ គេតក់ស្លុតយ៉ាងខ្លាំងនៅកន្លែងដែលគ្មានការតក់ស្លុត ពីព្រោះព្រះបានកម្ចាត់កម្ចាយឆ្អឹងអ្នកដែលបោះទ័ពទាស់នឹងអ្នក។ អ្នកបានធ្វើឲ្យគេអាម៉ាស់មុខ ដោយព្រោះព្រះបានបោះបង់គេចោល។
ដូច្នេះ មនុស្សនឹងពោលថា៖ “ពិតជាមានផលសម្រាប់មនុស្សសុចរិតមែន! ពិតជាមានព្រះដែលជំនុំជម្រះនៅលើផែនដីមែន!”៕
សូមបំផ្លាញពួកគេដោយសេចក្ដីក្ដៅក្រហាយ សូមបំផ្លាញទៅ ដើម្បីកុំឲ្យមានពួកគេទៀត។ នោះពួកគេនឹងដឹងថាព្រះទ្រង់គ្រប់គ្រងលើយ៉ាកុបរហូតដល់ចុងបំផុតនៃផែនដី។ សេឡា
ពួកគេមានពិណហាប និងពិណបុរាណ ក្រាប់ និងខ្លុយ ព្រមទាំងស្រាទំពាំងបាយជូរក្នុងពិធីជប់លៀងរបស់ពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ាឡើយ ក៏មិនពិចារណាអំពីស្នាព្រះហស្តរបស់ព្រះអង្គដែរ។
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។