នៅពេលវាឮថាខ្ញុំបន្លឺសំឡេងស្រែកឡើង វាក៏ទុកអាវរបស់វាចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅខាងក្រៅ”។
ទំនុកតម្កើង 64:6 - ព្រះគម្ពីរខ្មែរសាកល ពួកគេស្រាវជ្រាវអំពើទុច្ចរិត ក៏ពោលថា៖ “យើងបានបង្ហើយឧបាយកលដែលស្រាវជ្រាវយ៉ាងហ្មត់ចត់”។ ជាការពិត គំនិត និងចិត្តរបស់មនុស្សជ្រៅណាស់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាអាចរកឃើញថា យើងប្រព្រឹត្តអំពើឧក្រិដ្ឋ? យើងបានរិះរកផែនការយ៉ាងល្អរួចរាល់ហើយ»។ ដ្បិតគំនិតខាងក្នុងចិត្តរបស់មនុស្ស ជ្រៅណាស់! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេស្វែងរកអំពើទុច្ចរិត គេថា យើងបានស្វែងរកអស់ពីចិត្តជាស្រេចហើយ ឯគំនិតខាងក្នុង នឹងចិត្តរបស់គេ សុទ្ធតែមានជំរៅណាស់ អាល់គីតាប គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ! |
នៅពេលវាឮថាខ្ញុំបន្លឺសំឡេងស្រែកឡើង វាក៏ទុកអាវរបស់វាចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅខាងក្រៅ”។
គេនិយាយក្នុងចិត្តថា៖ “ព្រះបានភ្លេចហើយ! ព្រះអង្គបានលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយមិនទតឃើញជារៀងរហូត”។
ពួកគេគិតក្នុងចិត្តថា ផ្ទះរបស់ខ្លួននឹងមាននៅជារៀងរហូត ហើយលំនៅរបស់ពួកគេក៏មាននៅពីជំនាន់មួយទៅជំនាន់មួយ; ពួកគេហៅដីធ្លីតាមឈ្មោះរបស់ខ្លួន។
ដ្បិតគ្មានអ្វីគួរឲ្យទុកចិត្តនៅក្នុងមាត់ពួកនោះឡើយ ខាងក្នុងពួកគេមានតែសេចក្ដីអន្តរាយ បំពង់កពួកគេជាផ្នូរដែលបើកចំហ ពួកគេបញ្ជោរដោយអណ្ដាតរបស់ខ្លួន។
ផែនការនៅក្នុងចិត្តមនុស្ស ជាទឹកដ៏ជ្រៅ ប៉ុន្តែមនុស្សមានការយល់ដឹង នឹងដងវាចេញមក។
វេទនាហើយ! ពួកអ្នកដែលរកទីជម្រៅដើម្បីលាក់ផែនការរបស់ខ្លួនពីព្រះយេហូវ៉ា! កិច្ចការរបស់ពួកគេនៅក្នុងទីងងឹត ហើយពួកគេនិយាយថា៖ “តើមានអ្នកណាមើលឃើញពួកយើង? តើមានអ្នកណាស្គាល់ពួកយើង?”។
ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាទាំងមូលរកបន្ទាល់មិនពិតទាស់នឹងព្រះយេស៊ូវ ដើម្បីប្រហារជីវិតព្រះអង្គ
ពួកជនជាតិយូដាតបថា៖ “យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ អ្នកនេះគួរតែស្លាប់ ពីព្រោះវាតាំងខ្លួនជាព្រះបុត្រារបស់ព្រះ”។
ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។