Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 29:15 - ព្រះគម្ពីរខ្មែរសាកល

15 វេទនា​ហើយ​! ពួកអ្នកដែល​រកទីជម្រៅ​ដើម្បី​លាក់​ផែនការ​របស់ខ្លួន​ពី​ព្រះយេហូវ៉ា​! កិច្ចការ​របស់ពួកគេ​នៅ​ក្នុង​ទីងងឹត ហើយ​ពួកគេ​និយាយថា​៖ “តើ​មាន​អ្នកណា​មើលឃើញ​ពួកយើង​? តើ​មាន​អ្នកណា​ស្គាល់​ពួកយើង​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា៖ តើ​មាន​អ្នក​ណា​បាន​ឃើញ​យើង​ទេ? តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 អស់​អ្នក​ដែល​គេច​ខ្លួន​ពី​ព្រះ‌អម្ចាស់ ដើម្បី​លាក់​គម្រោង‌ការ​របស់​ខ្លួន មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​នៅ​ក្នុង ទី​លាក់​កំបាំង ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​យើង គ្មាន​នរណា​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា តើ​មាន​អ្នក​ណា​បាន​ឃើញ តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អស់​អ្នក​ដែល​គេច​ខ្លួន​ពីអុលឡោះ‌តាអាឡា ដើម្បី​លាក់​គម្រោង‌ការ​របស់​ខ្លួន មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​នៅ​ក្នុង ទី​លាក់​កំបាំង ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​យើង គ្មាន​នរណា​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ទេ!»។

សូមមើលជំពូក ចម្លង




អេសាយ 29:15
30 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ពួកគេ​ភើចេញ​សេចក្ដីអាក្រក់​ពី​មាត់​របស់ខ្លួន ហើយ​មាន​ដាវ​នៅនឹង​បបូរមាត់​របស់ពួកគេ​! ពួកគេពោលថា​៖ “តើ​មាន​អ្នកណា​នឹង​ឮ​?”។


ពួកគេ​និយាយថា​៖ “តើ​ព្រះ​ដឹង​ដូចម្ដេច​? តើ​ព្រះ​ដ៏ខ្ពស់បំផុត​មាន​ចំណេះដឹង​ឬ​?”។


ពួកគេ​ឃុបឃិតគ្នារកឧបាយកល​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ប្រឹក្សា​គ្នា​ទាស់នឹង​អ្នកដែល​ព្រះអង្គ​រក្សាទុក​។


ដ្បិត​អ្នករាល់គ្នា​បាន​និយាយថា​៖ “យើង​បាន​តាំង​សម្ពន្ធមេត្រី​ជាមួយ​សេចក្ដីស្លាប់ ហើយ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថានមនុស្សស្លាប់​ហើយ​; កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក វា​នឹង​មិន​មកដល់​យើង​ឡើយ ពីព្រោះ​យើង​បាន​យក​សេចក្ដីភូតភរ​ជា​ជម្រក​របស់យើង ក៏​បាន​លាក់ខ្លួន​ក្នុង​សេចក្ដីកុហក”។


យើង​នឹង​ធ្វើឲ្យ​សេចក្ដីយុត្តិធម៌​ទៅជា​ខ្សែរង្វាស់ ហើយ​ធ្វើឲ្យ​សេចក្ដីសុចរិត​ទៅជា​ខ្សែប្រយោល​; ដុំទឹកកក​នឹង​បក់នាំយក​ជម្រក​នៃ​សេចក្ដីភូតភរ​ទៅ ហើយ​ទឹក​ដ៏ច្រើន​នឹង​ជន់លិច​ទីលាក់កំបាំង​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “វេទនា​ហើយ​! ពួក​កូនចៅ​ជា​អ្នកដែល​បះបោរ ដើម្បី​អនុវត្ត​ផែនការ ប៉ុន្តែ​មិនមែន​មកពី​យើង ដើម្បី​បង្កើត​សន្ធិសញ្ញា ប៉ុន្តែ​មិនមែន​មកពី​វិញ្ញាណ​របស់យើង គឺ​ដើម្បី​បន្ថែម​បាប​ទៅលើ​បាប​វិញ


ដ្បិត​អ្នក​បាន​ទុកចិត្តលើ​អំពើអាក្រក់​របស់ខ្លួន ទាំង​ពោលថា​: ‘គ្មានអ្នកណា​ឃើញ​អញ​ទេ’។ ប្រាជ្ញា និង​ចំណេះដឹង​របស់អ្នក​បាន​នាំ​អ្នក​ឲ្យវង្វេង ដូច្នេះ​អ្នក​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘គឺ​អញ​ហ្នឹងហើយ គ្មានអ្នកណា​ក្រៅពី​អញ​ឡើយ​!’។


យើង​នឹង​លាតត្រដាង​អ្វីដែល​អ្នក​ហៅថា ‘ភាពសុចរិត’ និង​ទង្វើ​របស់អ្នក ប៉ុន្តែ​វា​មិនមែន​ជាប្រយោជន៍​ដល់​អ្នក​ទេ​!


អ្នករាល់គ្នា​ធ្វើឲ្យ​ព្រះយេហូវ៉ា​នឿយណាយ​ដោយ​ពាក្យសម្ដី​របស់អ្នករាល់គ្នា ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​៖ “តើ​យើងខ្ញុំ​បាន​ធ្វើឲ្យ​ព្រះអង្គ​នឿយណាយ​យ៉ាងដូចម្ដេច​?”។ គឺ​អ្នករាល់គ្នា​ពោលថា​៖ “អស់អ្នក​ដែល​ធ្វើ​អាក្រក់ គឺ​ល្អ​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​គេ” ឬក៏ “តើ​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​នៅ​ឯណា​?”៕


“នេះ​ជា​ការកាត់ទោស គឺថា​ពន្លឺ​បាន​មក​ក្នុង​ពិភពលោក​ហើយ ប៉ុន្តែ​មនុស្ស​បាន​ស្រឡាញ់​សេចក្ដីងងឹត​ជាង​ពន្លឺ ពីព្រោះ​ការប្រព្រឹត្ត​របស់​ពួកគេ​គឺ​អាក្រក់​។


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


ផ្ទុយទៅវិញ យើង​លះចោល​អំពើ​លាក់កំបាំង​ដ៏​គួរឲ្យខ្មាស ហើយ​មិន​ដើរ​ក្នុង​ល្បិចកល​ឡើយ ព្រមទាំងមិន​បំប្លែង​ព្រះបន្ទូល​របស់​ព្រះ​ដែរ គឺ​នៅចំពោះ​ព្រះ យើង​ណែនាំ​ខ្លួនយើង​ឲ្យ​សតិសម្បជញ្ញៈ​របស់​មនុស្ស​ទាំងអស់​ទទួលយក ដោយ​ការបើកសម្ដែង​សេចក្ដីពិត​។


យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង​ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម