Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 10:11 - ព្រះគម្ពីរខ្មែរសាកល

11 គេ​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​បាន​ភ្លេច​ហើយ​! ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​មិន​ទត​ឃើញ​ជារៀងរហូត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គេ​គិត​ក្នុង​ចិត្ត​ថា «ព្រះ​ភ្លេច​ហើយ ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ព្រះ‌អង្គ​ទត​មិន​ឃើញ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 មនុស្ស​ពាល​គិត​ក្នុង​ចិត្ត​ថា «ព្រះ‌ជាម្ចាស់​មិន​ចាប់​អារម្មណ៍​ទេ! ព្រះអង្គ​បិទ​ព្រះ‌នេត្រ ទ្រង់​មិន​ទត​មើល​ទាល់​តែ​សោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គេ​គិត​ក្នុង​ចិត្ត​ថា​ព្រះ‌ទ្រង់​ភ្លេច​ហើយ ទ្រង់​លាក់​ព្រះ‌ភក្ត្រ ទត​មិន​ឃើញ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 មនុស្ស​ពាល​គិត​ក្នុង​ចិត្ត​ថា «អុលឡោះ​មិន​ចាប់​អារម្មណ៍​ទេ! ទ្រង់​បិទ​ភ្នែក ទ្រង់​មិន​មើល​ទាល់​តែ​សោះ!»។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 10:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​ក្នុងចិត្ត​ថា​៖ “អញ​នឹង​មិន​រង្គើ​ឡើយ ពីជំនាន់មួយទៅជំនាន់មួយ ក៏មិនជួប​ការ​អាក្រក់​ដែរ”។


ប៉ុន្តែ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​នឹង​សើច​ដាក់​ពួកគេ ព្រះអង្គ​នឹង​សើចចំអក​ដាក់​ប្រជាជាតិ​ទាំងអស់​!


ពួកគេ​ជំរុញ​គ្នា​ឲ្យធ្វើ​ការអាក្រក់ ហើយ​ពិភាក្សា​គ្នា​ដើម្បី​បង្កប់​អន្ទាក់ ទាំង​និយាយថា​៖ “តើ​នរណា​នឹង​ឃើញ​ការនេះ​?”។


ពួកគេ​ស្រាវជ្រាវ​អំពើទុច្ចរិត ក៏ពោលថា​៖ “យើង​បាន​បង្ហើយ​ឧបាយកល​ដែល​ស្រាវជ្រាវ​យ៉ាងហ្មត់ចត់”។ ជាការពិត គំនិត និង​ចិត្ត​របស់​មនុស្ស​ជ្រៅ​ណាស់​!


ពួកគេ​និយាយថា​៖ “តើ​ព្រះ​ដឹង​ដូចម្ដេច​? តើ​ព្រះ​ដ៏ខ្ពស់បំផុត​មាន​ចំណេះដឹង​ឬ​?”។


ពួកគេ​និយាយថា​៖ “ព្រះយេហូវ៉ា​មើល​មិន​ឃើញ​ទេ ព្រះ​នៃ​យ៉ាកុប​មិន​ចាប់អារម្មណ៍​ឡើយ”។


ដោយសារ​ការកាត់ទោស​ចំពោះ​កិច្ចការ​អាក្រក់​មិន​ត្រូវបាន​អនុវត្ត​យ៉ាងឆាប់ ដូច្នេះ​ចិត្ត​មនុស្សលោក​ក៏​ពេញ​ដោយ​ការ​ធ្វើ​អាក្រក់​។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​ពួក​គ្រូវិន័យ​ដែល​កំពុង​អង្គុយ​នៅ​ទីនោះ រិះគិត​ក្នុង​ចិត្ត​ថា​៖


ពួកផារិស៊ី​ម្នាក់​នោះ​ដែល​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ ក៏​និយាយ​ក្នុងចិត្ត​ថា​៖ “បើសិន​អ្នកនេះ​ជា​ព្យាការី​មែន គាត់​មុខជា​ដឹង​ថា ស្ត្រី​ដែល​កំពុង​ពាល់​គាត់​ជា​អ្នកណា ហើយ​ជា​មនុស្ស​បែបណា​មិនខាន ដ្បិត​នាង​ជា​មនុស្សបាប”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម