ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 60:1 - ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ ព្រះអង្គ​បាន​បោះបង់​យើងខ្ញុំ​ចោល ព្រះអង្គ​បាន​កម្ទេច​យើងខ្ញុំ ព្រះអង្គ​បាន​ក្រេវក្រោធ​; សូម​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​បានដូចដើមវិញ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ព្រះ‌អង្គ​ខ្ញាល់​នឹង​ខ្ញុំ ឱ​សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ​ក៏​ដោយ ព្រះអង្គ​អើយ សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ទ្រង់​បាន​ទំលាយ​ទំលុះ​យើង​ខ្ញុំ​ហើយ ទ្រង់​បាន​មាន​សេចក្ដី​ខ្ញាល់ ឱ​សូម​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ដើម​វិញ

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​អើយ ទ្រង់​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ទោះ​បី​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ​ក៏​ដោយ ទ្រង់​អើយ សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។

សូមមើលជំពូក



ទំនុកតម្កើង 60:1
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​អើយ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​បោះបង់​យើងខ្ញុំ​ចោល​? ឱ​ព្រះ​អើយ ព្រះអង្គ​ក៏​មិន​យាង​ចេញទៅ​ជាមួយ​កងទ័ព​របស់យើងខ្ញុំ​ដែរ​។


ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​បោះបង់​យើងខ្ញុំ​ចោល ហើយ​ធ្វើឲ្យ​យើងខ្ញុំ​អាម៉ាស់ ក៏​មិន​យាង​ចេញទៅ​ជាមួយ​កងទ័ព​របស់យើងខ្ញុំ​ដែរ​។


ព្រះ​នៃទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ពួក​សត្រូវ​របស់ទូលបង្គំ សូម​លើក​ទូលបង្គំ​ឲ្យរួចផុត​ពី​អ្នកតតាំង​នឹង​ទូលបង្គំ​ផង​!


សូម​កុំ​សម្លាប់​ពួកគេ​ឡើយ ក្រែងលោ​ប្រជារាស្ត្រ​របស់ទូលបង្គំ​ភ្លេច​; សូម​ធ្វើឲ្យ​ពួកគេ​ដើរសាត់អណ្ដែត​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ ហើយ​បន្ទាប​ពួកគេ​ចុះ​ផង​! ព្រះអម្ចាស់​ជា​ខែល​នៃយើងខ្ញុំ​អើយ​!


ឱ​ព្រះ​អើយ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​បោះបង់​យើងខ្ញុំ​ចោល​? ឱ​ព្រះ​អើយ ព្រះអង្គ​ក៏​មិន​យាង​ចេញទៅ​ជាមួយ​កងទ័ព​របស់យើងខ្ញុំ​ដែរ​។


ឱ​ព្រះ​អើយ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​យើងខ្ញុំ​ចោល​ជារៀងរហូត​ដូច្នេះ​? ហេតុអ្វីបានជា​ព្រះពិរោធ​របស់ព្រះអង្គ​ហុយឡើង​ទាស់នឹង​ហ្វូងចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ​ដូច្នេះ​?


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? តើ​ព្រះអង្គ​នឹង​ក្រេវក្រោធ​ជាដរាប​ឬ​? តើ​សេចក្ដីប្រច័ណ្ឌ​របស់ព្រះអង្គ​នឹង​នៅតែ​ឆេះ​ដូច​ភ្លើង​ឬ​?


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយយល់ដល់​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ​ផង​! សូម​រំដោះ​យើងខ្ញុំ ហើយ​លុបលាង​បាប​របស់យើងខ្ញុំ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​!


ព្រះអង្គដែល​ជា​អ្នកគង្វាល​នៃ​អ៊ីស្រាអែល​អើយ ព្រះអង្គដែល​ដឹកនាំ​យ៉ូសែប​ដូចជា​ដឹកនាំ​ចៀម​អើយ សូម​ផ្ទៀងព្រះកាណ៌​ផង​! ព្រះអង្គដែល​គង់លើ​ចេរ៉ូប៊ីន​អើយ សូម​បញ្ចេញពន្លឺ​ផង​!


ឱ​ព្រះ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ​; សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​បំភ្លឺ​មក​ផង ដើម្បីឲ្យ​យើងខ្ញុំ​បាន​សង្គ្រោះ​!


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ សូម​ទុកវិញ​នូវ​សេចក្ដីទើសចិត្ត​របស់ព្រះអង្គ​ចំពោះ​យើងខ្ញុំ​ផង​!


គ្រានោះ ព្រះអង្គ​បាន​ប្រកាស​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​ក្នុង​និមិត្ត​ថា​៖ “យើង​បាន​ឲ្យ​ជំនួយ​ដល់​មនុស្ស​ខ្លាំងពូកែ យើង​បាន​លើកតម្កើង​មនុស្សដែល​ត្រូវបាន​ជ្រើសរើស​ពីចំណោម​ប្រជាជន​។


ព្រះអង្គមានបន្ទូលថា​៖ “យើង​បាន​តាំង​សម្ពន្ធមេត្រី​ជាមួយ​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង យើង​បាន​ស្បថ​នឹង​ដាវីឌ​អ្នកបម្រើ​របស់យើង​ថា


ប៉ុន្តែ​សព្វថ្ងៃនេះ ព្រះអង្គ​បាន​បោះបង់ចោល និង​បាន​បដិសេធ​; ព្រះអង្គ​បាន​ព្រះពិរោធយ៉ាងខ្លាំង​ចំពោះ​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​។


ព្រះអង្គ​ជា​ព្រះ​ដែល​គួរឲ្យកោតខ្លាច​យ៉ាងខ្លាំង​នៅក្នុង​អង្គប្រជុំ​របស់​វិសុទ្ធជន ហើយ​គួរឲ្យស្ញែងខ្លាច​ជាង​អស់អ្នក​ដែលនៅ​ជុំវិញ​ព្រះអង្គ​ទៅទៀត​។


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​ទើប​ព្រះអង្គ​បែរមកវិញ​? សូម​អាណិតមេត្តា​បាវបម្រើ​របស់ព្រះអង្គ​ផង​!


យើង​នឹង​ពង្រឹង​វង្សត្រកូល​យូដា យើង​នឹង​សង្គ្រោះ​វង្សត្រកូល​យ៉ូសែប​។ យើង​នឹង​នាំ​ពួកគេ​ត្រឡប់មកវិញ ពីព្រោះ​យើង​អាណិតអាសូរ​ពួកគេ នោះ​ពួកគេ​នឹង​បាន​ដូចជា​មិន​ត្រូវ​យើង​បោះបង់ចោល ដ្បិត​យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់ពួកគេ ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។