ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង!
ទំនុកតម្កើង 55:2 - ព្រះគម្ពីរខ្មែរសាកល សូមប្រុងស្ដាប់ទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង! ទូលបង្គំរសាប់រសល់ក្នុងការត្អូញត្អែររបស់ទូលបង្គំ ព្រមទាំងថ្ងូរដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គមេត្តាព្រះសណ្ដាប់ទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ ដោយចិត្តថប់ព្រួយរបស់ទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំ ហើយឆ្លើយតបមកទូលបង្គំវិញផង ទូលបង្គំខ្វល់ខ្វាយ ទាំងតប់ប្រមល់ និងថប់បារម្ភជាខ្លាំង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមសំកាំងស្តាប់ ហើយឆ្លើយមកទូលបង្គំផង ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ ដោយសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ អាល់គីតាប សូមទ្រង់មេត្តាស្តាប់ខ្ញុំ ហើយឆ្លើយតបមកខ្ញុំវិញផង ខ្ញុំខ្វល់ខ្វាយ ទាំងតប់ប្រមល់ និងថប់បារម្ភជាខ្លាំង |
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង!
ពេលទូលបង្គំរក្សាភាពស្ងៀមស្ងាត់មិនសារភាពបាប នោះឆ្អឹងទូលបង្គំបានចុះខ្សោយ ដោយសារតែការថ្ងូររបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច
ទូលបង្គំត្រូវបានធ្វើឲ្យចំកោងខ្លួន ទូលបង្គំពិបាកចិត្តក្រៃលែង ទូលបង្គំដើរទាំងកាន់ទុក្ខវាល់ព្រឹកវាល់ល្ងាច។
ដ្បិតព្រះអង្គជាព្រះនៃបន្ទាយរបស់ទូលបង្គំ។ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល? ហេតុអ្វីបានជាទូលបង្គំត្រូវដើរចុះឡើងទាំងកាន់ទុក្ខ ដោយសារតែការសង្កត់សង្កិនរបស់សត្រូវដូច្នេះ?
ឱព្រះអើយ នៅពេលទូលបង្គំត្អូញត្អែរ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមការពារជីវិតទូលបង្គំពីការភិតភ័យចំពោះសត្រូវផង!
យ៉ាងណាមិញ ព្រះពិតជាបានសណ្ដាប់ហើយ ព្រះអង្គបានប្រុងស្ដាប់សំឡេងនៃពាក្យអធិស្ឋានរបស់ខ្ញុំ។
ខ្ញុំនឹកចាំព្រះ ក៏ស្រែកថ្ងូរ ខ្ញុំសញ្ជឹងគិត ហើយវិញ្ញាណរបស់ខ្ញុំក៏ចុះខ្សោយ។ សេឡា
ខ្ញុំបានយំចេចចាចដូចត្រចៀកកាំ ឬដូចសត្វក្រៀល ក៏ថ្ងូរដូចព្រាប។ ភ្នែករបស់ខ្ញុំបានស្រវាំងទៅ ដោយងើយមើលទៅស្ថានដ៏ខ្ពស់; ព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំត្រូវបានសង្កត់សង្កិន សូមធានាសុវត្ថិភាពឲ្យទូលបង្គំផង’!
យើងខ្ញុំទាំងអស់គ្នាគ្រហឹមដូចខ្លាឃ្មុំ ហើយថ្ងូរឥតឈប់ដូចព្រាប។ យើងខ្ញុំរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែគ្មានសោះ ក៏រំពឹងចាំសេចក្ដីសង្គ្រោះ ប៉ុន្តែវានៅឆ្ងាយពីយើងខ្ញុំ។