Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 32:3 - ព្រះគម្ពីរខ្មែរសាកល

3 ពេល​ទូលបង្គំ​រក្សាភាពស្ងៀមស្ងាត់​មិនសារភាពបាប នោះ​ឆ្អឹង​ទូលបង្គំ​បាន​ចុះខ្សោយ ដោយសារតែ​ការថ្ងូរ​របស់ទូលបង្គំ​វាល់ព្រឹកវាល់ល្ងាច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​ទូល‌បង្គំ​ចេះ​តែ​នៅ​ស្ងៀម ឆ្អឹង​ទូល‌បង្គំ​បាន​ខ្សោះទៅ ដោយ‌សារ​ទូល‌បង្គំ​ស្រែក​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដរាប​ណា​ទូលបង្គំ​មិន​សារ‌ភាព​កំហុស​ទេ​នោះ ទូលបង្គំ​កាន់​តែ​រីង‌រៃ​ទៅៗ ទូលបង្គំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំ បាន​ខ្សោះ​ទៅ ដោយ‌សារ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដរាប​ណា​ខ្ញុំ​មិន​សារ‌ភាព​កំហុស​ទេ​នោះ ខ្ញុំ​កាន់​តែ​រីង‌រៃ​ទៅៗ ខ្ញុំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 32:3
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ព្រះអង្គ​នៅឆ្ងាយ​ពី​ការសង្គ្រោះ​ទូលបង្គំ ហើយ​នៅឆ្ងាយ​ពី​ពាក្យ​ថ្ងូរ​របស់ទូលបង្គំ​ដូច្នេះ​?


គ្មាន​សុខភាពល្អ​នៅក្នុង​សាច់​ទូលបង្គំ​ទេ ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ គ្មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ឆ្អឹង​ទូលបង្គំ​ឡើយ ដោយសារតែ​បាប​របស់ទូលបង្គំ​។


ទូលបង្គំ​ត្រូវបាន​ធ្វើឲ្យ​ល្វើយ និង​ត្រូវបាន​ធ្វើឲ្យ​ខ្ទេចខ្ទាំ​យ៉ាងខ្លាំង ទូលបង្គំ​ស្រែកថ្ងូរ ដោយសារតែ​ការថប់បារម្ភ​ក្នុង​ចិត្ត​ទូលបង្គំ​។


សូមឲ្យ​ទូលបង្គំ​ឮ​សេចក្ដីរីករាយ និង​អំណរ​ផង សូមឲ្យ​ឆ្អឹង​ដែល​ព្រះអង្គ​បាន​បំបាក់ បាន​ត្រេកអរ​វិញ​។


ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្សោយ​ណាស់ហើយ​! ព្រះយេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យជា​ផង ដ្បិត​ឆ្អឹង​ទូលបង្គំ​ញ័រញាក់​!


ចិត្ត​អរសប្បាយ​ជា​ថ្នាំ​ដ៏ល្អ ប៉ុន្តែ​វិញ្ញាណ​ខ្ទេចខ្ទាំ​ធ្វើឲ្យ​ឆ្អឹង​រីងស្ងួត​។


អ្នកដែល​លាក់បាំង​ការបំពាន​របស់ខ្លួន​នឹង​មិន​ចម្រើនឡើង​ឡើយ រីឯ​អ្នកដែល​សារភាព ហើយ​បោះបង់ចោល​វិញ នឹង​ត្រូវបាន​អាណិតមេត្តា​។


កូនចៅ​របស់អ្នក​ខ្សោយល្វើយ ហើយ​ដេក​នៅតាម​អស់ទាំង​ក្បាល​ផ្លូវ ដូចជា​សត្វកែះ​ជាប់​សំណាញ់​; ពួកគេ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ​ពី​ព្រះយេហូវ៉ា គឺ​ការស្ដីបន្ទោស​ពី​ព្រះ​របស់អ្នក​។


យើង​បាន​ខឹង ហើយ​វាយ​គេ ដោយព្រោះ​សេចក្ដីទុច្ចរិត​នៃ​ភាពលោភលន់​របស់គេ​; យើង​បាន​លាក់ខ្លួន ហើយ​ខឹង ប៉ុន្តែ​គេ​ទៅមុខ​ក្នុង​ការបកក្រោយ​តាមអំពើចិត្ត​។


យើងខ្ញុំ​ទាំងអស់គ្នា​គ្រហឹម​ដូច​ខ្លាឃ្មុំ ហើយ​ថ្ងូរឥតឈប់​ដូច​ព្រាប​។ យើងខ្ញុំ​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​គ្មានសោះ ក៏​រំពឹងចាំ​សេចក្ដីសង្គ្រោះ ប៉ុន្តែ​វា​នៅឆ្ងាយ​ពី​យើងខ្ញុំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម