Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 55:3 - ព្រះគម្ពីរខ្មែរសាកល

3 ដោយសារតែ​សំឡេង​របស់​សត្រូវ ដោយសារតែ​ការសង្កត់សង្កិន​របស់​មនុស្ស​អាក្រក់​; មែនហើយ ពួកគេ​ទម្លាក់​មហន្តរាយ​លើ​ទូលបង្គំ ព្រមទាំង​បៀតបៀន​ទូលបង្គំ​ដោយ​កំហឹង​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដោយ​ព្រោះ​សំឡេង​របស់​ខ្មាំង​សត្រូវ និង​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​អាក្រក់។ ដ្បិត​គេ​ទម្លាក់អំពើ​ទុច្ចរិត​មក​លើ​ទូល‌បង្គំ ហើយគេ​ចូល​ចិត្ត​ឈ្នានីសនឹង​ទូល‌បង្គំ ដោយ​កំហឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ពេល​ឮ​ពាក្យ​សម្ដី​របស់​ខ្មាំង​សត្រូវ និង​មនុស្ស​ពាល​នាំ​គ្នា​បៀត‌បៀន​ទូលបង្គំ។ ពួក​គេ​ធ្វើ​ឲ្យ​ទូលបង្គំ​រង​ទុក្ខ​វេទនា គេ​នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ​ដោយ​កំហឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គឺ​ដោយ​ព្រោះ​សំឡេង​របស់​ខ្មាំង​សត្រូវ នឹង​សេចក្ដី​សង្កត់‌សង្កិន​របស់​មនុស្ស​អាក្រក់ ដ្បិត​គេ​ទំលាក់​ការ​ទុច្ចរិត​មក​លើ​ទូលបង្គំ ព្រម​ទាំង​បៀត‌បៀន​ទូលបង្គំ​ដោយ​សេចក្ដី​កំហឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​ពេល​ឮ​ពាក្យ​សំដី​របស់​ខ្មាំង​សត្រូវ និង​មនុស្ស​ពាល​នាំ​គ្នា​បៀត‌បៀន​ខ្ញុំ។ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​វេទនា គេ​នាំ​គ្នា​ប្រឆាំង​នឹង​ខ្ញុំ​ដោយ​កំហឹង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 55:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដោយសារតែ​ការសង្កត់សង្កិន​លើ​មនុស្ស​ទ័លក្រ ដោយសារតែ​សម្រែកថ្ងូរ​របស់​មនុស្ស​ខ្វះខាត យើង​នឹង​ក្រោកឡើង​ឥឡូវនេះ​។ យើង​នឹង​ដាក់​ពួកគេ​ឲ្យ​នៅ​ទីសុវត្ថិភាព​ដែល​គេ​ដង្ហក់រក​នោះ”។


ឲ្យរួចពី​មនុស្ស​អាក្រក់​ដែល​បំផ្លាញ​ទូលបង្គំ ឲ្យរួចពី​ពួក​សត្រូវ​ដែល​ទាស់នឹង​ព្រលឹង​របស់ទូលបង្គំ ដែល​ឡោមព័ទ្ធ​ទូលបង្គំ​ផង​។


សូម​កុំ​ប្រគល់​ទូលបង្គំ​ទៅតាម​បំណង​របស់​ពួក​បច្ចាមិត្ត​ទូលបង្គំ​ឡើយ ដ្បិត​ពួក​សាក្សី​ភូតភរ និង​ពួក​ដកដង្ហើមចេញ​ជា​សេចក្ដីឃោរឃៅ បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ​។


ពួក​សាក្សី​ព្យាបាទ​ក្រោកឡើង សាកសួរ​អំពីរឿង​ដែល​ខ្ញុំ​មិន​ដឹង​។


ដ្បិត​ជនមិនស្គាល់​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះ​នៅមុខ​ពួកគេ​ឡើយ​។ សេឡា


ដោយ​និយាយថា​៖ “ព្រះ​បាន​បោះបង់​វា​ចោល​ហើយ​។ ចូរ​ដេញតាម ហើយ​ចាប់​វា​ចុះ ដ្បិត​គ្មានអ្នកណា​រំដោះ​វា​ឡើយ​!”។


ពួកគេ​សើចចំអក ហើយ​និយាយ​ពាក្យសង្កត់សង្កិន​ដោយ​គំនិតព្យាបាទ ពួកគេ​និយាយ​ចេញពី​អំនួត


ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​រក​បន្ទាល់មិនពិត​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម