ភ្នំស៊ីយ៉ូននៅទិសខាងជើងដ៏ឆ្ងាយ ជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំឧត្ដម ដែលមានកម្ពស់ដ៏ស្រស់ស្អាត ជាសេចក្ដីរីករាយនៃផែនដីទាំងមូល។
ទំនុកតម្កើង 50:2 - ព្រះគម្ពីរខ្មែរសាកល ព្រះបានបញ្ចេញពន្លឺពីស៊ីយ៉ូន ដែលជាភាពឥតខ្ចោះនៃសោភ័ណភាព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះភ្លឺចាំងចែងពីក្រុងស៊ីយ៉ូន ដែលជាទីក្រុងដ៏មាន សោភ័ណភាពគ្រប់លក្ខណ៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ភ្លឺចាំងចែងពីក្រុងស៊ីយ៉ូន ដែលជាក្រុងដ៏ល្អត្រចះត្រចង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់បានភ្លឺមកពីក្រុងស៊ីយ៉ូន ដែលជាទីក្រុងមានលំអដ៏គ្រប់លក្ខណ៍ អាល់គីតាប អុលឡោះភ្លឺចាំងចែងពីក្រុងស៊ីយ៉ូន ដែលជាក្រុងដ៏ល្អត្រចះត្រចង់។ |
ភ្នំស៊ីយ៉ូននៅទិសខាងជើងដ៏ឆ្ងាយ ជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំឧត្ដម ដែលមានកម្ពស់ដ៏ស្រស់ស្អាត ជាសេចក្ដីរីករាយនៃផែនដីទាំងមូល។
ឱព្រះអើយ គេបានឃើញក្បួនដង្ហែរបស់ព្រះអង្គ ជាក្បួនដង្ហែរបស់ព្រះនៃទូលបង្គំ ជាព្រះមហាក្សត្រនៃទូលបង្គំ ដែលចូលទៅក្នុងទីវិសុទ្ធ
ព្រះអង្គដែលជាអ្នកគង្វាលនៃអ៊ីស្រាអែលអើយ ព្រះអង្គដែលដឹកនាំយ៉ូសែបដូចជាដឹកនាំចៀមអើយ សូមផ្ទៀងព្រះកាណ៌ផង! ព្រះអង្គដែលគង់លើចេរ៉ូប៊ីនអើយ សូមបញ្ចេញពន្លឺផង!
សូមឲ្យព្រះហស្តរបស់ព្រះអង្គស្ថិតលើមនុស្សដែលនៅខាងស្ដាំព្រះអង្គ គឺលើកូនមនុស្សដែលព្រះអង្គបានធ្វើឲ្យរឹងមាំសម្រាប់អង្គទ្រង់!
សូមដាស់ព្រះចេស្ដារបស់ព្រះអង្គឡើង នៅចំពោះអេប្រាអិម បេនយ៉ាមីន និងម៉ាណាសេផង; សូមយាងមកសង្គ្រោះយើងខ្ញុំផង!
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
ដ្បិតមើល៍! ព្រះយេហូវ៉ាបានយាងចេញពីកន្លែងរបស់ព្រះអង្គមក ដើម្បីដាក់ទោសអ្នកដែលរស់នៅលើផែនដីចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយផែនដីនឹងលាតត្រដាងការបង្ហូរឈាមលើវា ក៏មិនគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ៕
ដ្បិតសេចក្ដីល្អរបស់ព្រះអង្គច្រើនយ៉ាងណាហ្ន៎ សោភ័ណភាពរបស់ព្រះអង្គល្អយ៉ាងណាហ្ន៎! ស្រូវនឹងធ្វើឲ្យពួកមនុស្សកំលោះចម្រើនឡើង ហើយស្រាទំពាំងបាយជូរថ្មីក៏ធ្វើឲ្យពួកស្រីក្រមុំចម្រើនឡើងដែរ៕
លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំរបស់លោក ហើយមានដាវមុខពីរដ៏មុត ចេញពីមាត់របស់លោក; មុខលោកដូចជាព្រះអាទិត្យដែលបញ្ចេញពន្លឺពេលពេញកម្ដៅ។
ទីក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទដើម្បីបំភ្លឺឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះបានបំភ្លឺទីក្រុងនោះហើយ រីឯចង្កៀងរបស់ទីក្រុងនោះ គឺកូនចៀម។