Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 48:2 - ព្រះគម្ពីរខ្មែរសាកល

2 ភ្នំ​ស៊ីយ៉ូន​នៅ​ទិសខាងជើង​ដ៏ឆ្ងាយ ជា​ទីក្រុង​របស់​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម ដែល​មាន​កម្ពស់​ដ៏ស្រស់ស្អាត ជា​សេចក្ដីរីករាយ​នៃ​ផែនដី​ទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គឺ​ភ្នំ​ស៊ីយ៉ូន ជា​ទី​ដ៏​ខ្ពស់ ហើយ​ល្អ​ក្រៃ​លែង នៅ​ទិស​ខាង​ជើង គឺ​ជា​ទី​ក្រុង​របស់​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ ជា​ទី​អំណរ​ដល់​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ភ្នំ​របស់​ព្រះ‌ជាម្ចាស់ ជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព ជា​បុរី​របស់​ព្រះ‌មហា‌ក្សត្រ ដែល​នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​ភ្នំ​ស៊ីយ៉ូន​នៅ​ទិស​ខាង​ជើង នោះ​មាន​លំអ ដោយ​នៅ​លើ​ទី​ខ្ពស់ ជា​ទី​រីក‌រាយ​ចិត្ត​ដល់​ផែនដី​ទាំង​មូល គឺ​ជា​ទី​ក្រុង​នៃ​មហា‌ក្សត្រ​ដ៏​ធំ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ភ្នំ​របស់​អុលឡោះជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព ជា​បុរី​របស់​ស្តេច ដែល​នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 48:2
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា ពី​ស៊ីយ៉ូន គឺ​ព្រះអង្គដែល​គង់នៅ​យេរូសាឡិម​! ហាលេលូយ៉ា​!​៕


ព្រះ​បាន​បញ្ចេញពន្លឺ​ពី​ស៊ីយ៉ូន ដែលជា​ភាពឥតខ្ចោះ​នៃ​សោភ័ណភាព​។


ព្រះពន្លា​របស់ព្រះអង្គ​ស្ថិត​នៅ​សាឡិម ដំណាក់​របស់ព្រះអង្គ​ស្ថិត​នៅ​ស៊ីយ៉ូន​។


ទីក្រុង​របស់​ព្រះ​អើយ សេចក្ដី​រុងរឿង​ត្រូវបាន​និយាយ​ស្ដីអំពី​នាង​ហើយ​! សេឡា


ចូរ​លើកតម្កើង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ចូរ​ថ្វាយបង្គំ​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ជា​អង្គ​ដ៏វិសុទ្ធ​!​៕


អ្នក​បាន​និយាយ​ក្នុងចិត្ត​ថា​: ‘អញ​នឹង​ឡើងទៅ​លើមេឃ​; អញ​នឹង​លើក​បល្ល័ង្ក​របស់អញ​ឡើង​លើ​ផ្កាយ​ទាំងឡាយ​របស់​ព្រះ​; អញ​នឹង​អង្គុយ​លើ​ភ្នំ​នៃ​ទីជំនួប នៅ​ទិសខាងជើង​បំផុត​;


នៅ​គ្រា​ចុងបញ្ចប់​នឹង​មានកើតឡើងដូច្នេះ​: ភ្នំ​នៃ​ដំណាក់​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​តាំងឡើង លើ​កំពូល​ភ្នំ​នានា ហើយ​ត្រូវបាន​តម្កើងឡើង លើ​ទីទួល​ទាំងឡាយ​; ប្រជាជាតិ​ទាំងអស់​នឹង​ចូលហូរហែ​ទៅ​ទីនោះ​។


ពួក​កូនចៅ​របស់​អ្នកដែល​ធ្វើបាប​អ្នក នឹង​មក​ឱនចុះ​នៅចំពោះ​អ្នក អស់អ្នក​ដែល​ធ្លាប់​មើលងាយ​អ្នក នឹង​ក្រាបចុះ​នៅទៀប​បាតជើង​របស់អ្នក​។ ពួកគេ​នឹង​ហៅ​អ្នក​ថា “ទីក្រុង​របស់​ព្រះយេហូវ៉ា” ក៏​នឹង​ហៅថា “ស៊ីយ៉ូន​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល”។


អស់អ្នក​ដែល​ស្រឡាញ់​យេរូសាឡិម​អើយ ចូរ​អរសប្បាយ​ជាមួយ​នាង ចូរ​ត្រេកអរ​នឹង​នាង​ចុះ​។ អស់អ្នក​ដែល​កាន់ទុក្ខ​ចំពោះ​នាង​អើយ ចូរ​រីករាយ​នឹង​នាង​ដោយ​សេចក្ដីរីករាយ​ចុះ


ស្ដេចដែល​មក​ទាស់នឹង​ស្ដេចនៃទិសខាងត្បូង នឹង​ធ្វើ​តាមអំពើចិត្ត ហើយ​គ្មានអ្នកណា​ឈរ​នៅចំពោះ​ទ្រង់​បាន​ឡើយ​។ ទ្រង់​នឹង​ឈរ​នៅ​ទឹកដី​ដ៏រុងរឿង ទាំង​មាន​អំណាចបំផ្លាញ​ក្នុង​កណ្ដាប់ដៃ​របស់ទ្រង់​ផង​។


ទ្រង់​នឹង​បោះ​ពន្លា​ហ្លួង​របស់ទ្រង់​នៅចន្លោះ​សមុទ្រ និង​ភ្នំ​វិសុទ្ធ​ដ៏រុងរឿង ប៉ុន្តែ​ទ្រង់​នឹង​មកដល់​ចុងបញ្ចប់​របស់ទ្រង់ ហើយ​គ្មានអ្នកណា​ជួយ​ទ្រង់​ឡើយ”៕


មាន​ស្នែង​តូច​មួយ​ដុះចេញ​ពី​ស្នែង​មួយ​ក្នុងចំណោម​ស្នែងទាំងនោះ ក៏​បានជាធំ​ក្រៃលែង​ឆ្ពោះទៅ​ទិសខាងត្បូង និង​ទិសខាងកើត ព្រមទាំង​ឆ្ពោះទៅ​ស្រុក​ដ៏រុងរឿង​ផង​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ត្រូវបណ្ដាសា​ហើយ មនុស្ស​បោកបញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​ឥតខ្ចោះ​នៅក្នុង​ហ្វូងសត្វ​របស់ខ្លួន ហើយ​បន់ ប៉ុន្តែបែរជា​ថ្វាយ​សត្វ​អន់ខូច​ជាយញ្ញបូជា​ដល់​ព្រះអម្ចាស់​ទៅវិញ​! ដ្បិត​យើង​ជា​ស្ដេច​ដ៏ធំឧត្ដម ហើយ​នាម​របស់យើង​ត្រូវបាន​កោតខ្លាច​ក្នុងចំណោម​ប្រជាជាតិ​នានា”៕


គ្រានោះ ប្រជាជាតិ​ទាំងអស់​នឹង​ហៅ​អ្នករាល់គ្នា​ថាមានពរ ដ្បិត​អ្នករាល់គ្នា​នឹង​បានជា​ទឹកដី​ដ៏សប្បាយ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។


កុំ​ស្បថ​ដោយ​អាង​ផែនដី ពីព្រោះ​ផែនដី​ជា​កំណល់​ព្រះបាទា​របស់​ព្រះ​; កុំ​ស្បថ​ដោយ​អាង​យេរូសាឡិម ពីព្រោះ​យេរូសាឡិម​ជា​ក្រុង​របស់​ស្ដេច​ដ៏ធំឧត្ដម​;


ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ចូលមក​ដល់​ភ្នំ​ស៊ីយ៉ូន និង​ទីក្រុង​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ គឺ​យេរូសាឡិម​នៃមេឃ ហើយ​បានមក​ដល់​ការជួបជុំ​របស់​បណ្ដា​ទូតសួគ៌​ដ៏ច្រើនរាប់មិនអស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម