Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 80:2 - ព្រះគម្ពីរខ្មែរសាកល

2 សូម​ដាស់​ព្រះចេស្ដា​របស់ព្រះអង្គ​ឡើង នៅចំពោះ​អេប្រាអិម បេនយ៉ាមីន និង​ម៉ាណាសេ​ផង​; សូម​យាង​មក​សង្គ្រោះ​យើងខ្ញុំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សូម​បណ្ដាល​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ​ឡើង នៅ​ចំពោះ​ពួកអេប្រាអិម បេនយ៉ាមីន និង​ម៉ាណា‌សេ ហើយ​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សូម​សម្តែង​ព្រះ‌ចេស្ដា​ឲ្យ​កុល‌សម្ព័ន្ធ អេប្រាអ៊ីម បេន‌យ៉ាមីន និង​ម៉ាណា‌សេ​ឃើញ សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សូម​បណ្តាល​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ឡើង នៅ​ចំពោះ​ពួក អេប្រា‌អិម បេន‌យ៉ាមីន នឹង​ម៉ាន៉ាសេ ហើយ​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សូម​សំដែង​អំណាច​ឲ្យ​កុល‌សម្ព័ន្ធ អេប្រាអ៊ីម ពុន‌យ៉ាមីន និង​ម៉ាណា‌សេ​ឃើញ សូម​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 80:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​នៃទូលបង្គំ ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​តើនឡើង សូម​ក្រោកឡើង ដើម្បី​សាលក្រមបំភ្លឺភាពត្រឹមត្រូវ​សម្រាប់​ទូលបង្គំ និង​ដើម្បី​រឿងក្ដី​របស់ទូលបង្គំ​ផង​!


ព្រះ​បាន​បញ្ចេញពន្លឺ​ពី​ស៊ីយ៉ូន ដែលជា​ភាពឥតខ្ចោះ​នៃ​សោភ័ណភាព​។


យ៉ាងណាមិញ ព្រះអង្គ​មានសេចក្ដីមេត្តាករុណា​; ព្រះអង្គ​លុបលាង​អំពើទុច្ចរិត​របស់ពួកគាត់ ហើយ​មិន​បាន​បំផ្លាញ​ពួកគាត់​ទេ​។ ព្រះអង្គ​បាន​ទប់​ព្រះពិរោធ​របស់ព្រះអង្គ​ជាច្រើនលើកច្រើនសា គឺ​មិន​បាន​ធ្វើឲ្យ​សេចក្ដីក្រេវក្រោធ​ទាំងអស់​របស់ព្រះអង្គ​ឆួលឡើង​ឡើយ​។


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ប្រជាជាតិ​នានា​ភ័យញ័រ​! ព្រះអង្គ​គង់លើ​ចេរ៉ូប៊ីន ចូរឲ្យ​ផែនដី​រញ្ជួយ​!


នៅ​ថ្ងៃ​នោះ គេ​នឹង​ពោលថា​៖ “មើល៍! នេះ​ហើយជា​ព្រះ​របស់យើង យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​! នេះ​ហើយជា​ព្រះយេហូវ៉ា យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ចូរឲ្យ​យើង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!”។


ដ្បិត​ព្រះយេហូវ៉ា​ជា​ចៅក្រម​របស់ពួកយើង ព្រះយេហូវ៉ា​ជា​អ្នកតែងច្បាប់​របស់ពួកយើង ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​របស់ពួកយើង ព្រះអង្គ​នឹង​សង្គ្រោះ​ពួកយើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម