ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។
ទំនុកតម្កើង 38:11 - ព្រះគម្ពីរខ្មែរសាកល ពួកមិត្តសម្លាញ់របស់ទូលបង្គំ និងពួកមិត្តភក្ដិរបស់ទូលបង្គំ ឈរឆ្ងាយពីគ្រោះកាចរបស់ទូលបង្គំ ហើយសាច់ញាតិរបស់ទូលបង្គំក៏ឈរពីចម្ងាយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិត្តសម្លាញ់ និងគូកនទូលបង្គំ គេឈរមើលទុក្ខវេទនារបស់ទូលបង្គំពីចម្ងាយ ហើយបងប្អូនរបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងទូលបង្គំ មិនហ៊ានចូលជិតទូលបង្គំទេ ព្រោះខ្លាចដំបៅរបស់ទូលបង្គំ សូម្បីតែក្រុមគ្រួសាររបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយពីទូលបង្គំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមិត្រសំឡាញ់ នឹងពួកដែលធ្លាប់ភប់ប្រសព្វនឹងទូលបង្គំ គេឈរឃ្លាតពីសេចក្ដីវេទនារបស់ទូលបង្គំ ហើយទាំងបងប្អូននៃទូលបង្គំក៏ឈរនៅឆ្ងាយដែរ អាល់គីតាប មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងខ្ញុំ មិនហ៊ានចូលជិតខ្ញុំទេ ព្រោះខ្លាចដំបៅរបស់ខ្ញុំ សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំ ក៏ឈរនៅឆ្ងាយពីខ្ញុំដែរ។ |
ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។
ដោយសារតែពួកសត្រូវទាំងអស់របស់ទូលបង្គំ ទូលបង្គំបានក្លាយជាទីត្មះតិះដៀល ជាពិសេសដល់អ្នកជិតខាងរបស់ទូលបង្គំ ហើយបានក្លាយជាសេចក្ដីភិតភ័យដល់ពួកអ្នកដែលស្គាល់ទូលបង្គំ; អ្នកដែលឃើញទូលបង្គំនៅតាមផ្លូវក៏រត់គេចពីទូលបង្គំ។
ព្រះអង្គបានយកអ្នកដ៏ជាទីស្រឡាញ់ និងមិត្តភក្ដិចេញឆ្ងាយពីទូលបង្គំ; មានតែភាពងងឹតប៉ុណ្ណោះ ជាមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ៕
ពិតមែនហើយ លោកបានផ្ទុករោគារបស់ពួកយើង ហើយបានទទួលយកការឈឺចាប់របស់ពួកយើង យ៉ាងណាមិញ ពួកយើងបានចាត់ទុកថា លោកត្រូវបានដាក់ទោស ត្រូវព្រះវាយ និងត្រូវបានធ្វើទុក្ខ។
លោកត្រូវបានដកចេញដោយការសង្កត់សង្កិន និងដោយការកាត់ទោស។ តើនរណានឹងរៀបរាប់អំពីជំនាន់របស់លោក? ដ្បិតលោកត្រូវបានកាត់ចេញពីស្ថានមនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះការបំពានរបស់ប្រជាជនខ្ញុំ។
យ៉ាងណាមិញ ការទាំងអស់នេះកើតឡើង ដើម្បីឲ្យគម្ពីររបស់បណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច”។ ពេលនោះ សិស្សទាំងអស់គ្នាបោះបង់ព្រះអង្គចោល ហើយក៏រត់គេចទៅ។
ពួកគេក៏ចាប់ព្រះយេស៊ូវ ហើយនាំចូលទៅក្នុងផ្ទះរបស់មហាបូជាចារ្យ។ រីឯពេត្រុសទៅតាមពីចម្ងាយ។
អស់អ្នកដែលព្រះយេស៊ូវស្គាល់ ព្រមទាំងស្ត្រីៗដែលមកតាមព្រះអង្គពីកាលីឡេបានឈរពីចម្ងាយ មើលហេតុការណ៍ទាំងនេះ។
មើល៍! ពេលវេលានឹងមក គឺបានមកដល់ហើយ ដែលអ្នករាល់គ្នានឹងត្រូវបានកម្ចាត់កម្ចាយ ម្នាក់ៗទៅកន្លែងរបស់ខ្លួន ហើយទុកខ្ញុំចោលតែម្នាក់ឯង។ តាមពិត ខ្ញុំមិននៅតែម្នាក់ឯងទេ ពីព្រោះព្រះបិតាគង់នៅជាមួយខ្ញុំ។