Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:56 - ព្រះគម្ពីរខ្មែរសាកល

56 យ៉ាងណាមិញ ការ​ទាំងអស់​នេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរ​របស់​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច”។ ពេលនោះ សិស្ស​ទាំងអស់គ្នា​បោះបង់​ព្រះអង្គ​ចោល ហើយក៏​រត់គេច​ទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

56 ប៉ុន្ដែ​ការ​ទាំង​អស់​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​របស់​អ្នក​នាំ​ព្រះបន្ទូល»។​ ពេល​នោះ​ ពួក​សិស្ស​ក៏​រត់​គេច​ខ្លួន​ចោល​ព្រះអង្គ​ទាំង​អស់​គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

56 ប៉ុន្តែ ការ​ទាំង​អស់​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​នៅ​ក្នុង​បទ​គម្ពីរ»។ ពេល​នោះ ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ព្រះ‌អង្គ ហើយ​គេច​ខ្លួន​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

56 ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​បោះ​បង់​ចោល​ព្រះអង្គ ហើយ​រត់​បាត់​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

56 ប៉ុន្តែ ការ​ទាំង​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ពួក​ហោរា​វិញ នោះ​ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ទ្រង់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

56 ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ណាពី។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​បោះ​បង់​ចោល​អ៊ីសា ហើយ​រត់​បាត់​អស់​ទៅ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:56
17 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដាក់​ភាពជាសត្រូវ​រវាង​ឯង និង​ស្ត្រី ព្រមទាំង​រវាង​ពូជ​របស់ឯង និង​ពូជ​របស់នាង​ផង ពូជរបស់នាង​មុខជា​កម្ទេច​ក្បាល​ឯង ហើយ​ឯង​មុខជា​កម្ទេច​កែងជើង​គេ​មិនខាន”។


យើងជា​អ្នកដែល​បញ្ជាក់​ពាក្យ​របស់​អ្នកបម្រើ​យើង ហើយ​បំពេញឲ្យសម្រេច​តាម​ផែនការ​របស់​អ្នកនាំសារ​យើង​; យើងជា​អ្នកដែល​និយាយ​អំពី​យេរូសាឡិម​ថា​: ‘នាង​នឹង​មាន​គេ​រស់នៅ’ ហើយ​និយាយ​អំពី​ទីក្រុង​នានា​នៃ​យូដា​ថា​: ‘នាង​នឹង​ត្រូវបាន​សង់ឡើងវិញ ហើយ​យើង​នឹង​ស្ដារ​ទីបាក់បែក​របស់នាង​ឡើងវិញ’។


“មាន ‘ប្រាំពីរ​គ្រា’ គុណនឹង​ចិតសិប ត្រូវបាន​កំណត់​សម្រាប់​ប្រជាជន​របស់អ្នក និង​សម្រាប់​ក្រុង​ដ៏វិសុទ្ធ​របស់អ្នក ដើម្បី​បញ្ចប់​ការបំពាន និង​បញ្ឈប់​បាប ដើម្បី​លុបលាង​អំពើទុច្ចរិត ដើម្បី​នាំ​សេចក្ដីសុចរិត​ដ៏អស់កល្ប​មក ដើម្បី​បិទត្រា​និមិត្ត និង​ពាក្យព្យាករ ព្រមទាំង​ដើម្បី​ចាក់ប្រេងអភិសេក​លើ​ទីវិសុទ្ធបំផុត​។


ក្រោយពី ‘ប្រាំពីរ​គ្រា’ គុណនឹង​ហុកសិបពីរ​នោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹង​ត្រូវបាន​កាត់ចេញ ហើយ​គាត់​គ្មានអ្វីឡើយ រួច​ប្រជាជន​របស់​អ្នកដឹកនាំ​ដែល​នឹង​មកដល់ នឹង​បំផ្លាញ​ទីក្រុង និង​ទីវិសុទ្ធ​នោះ​។ ចុងបញ្ចប់​នៃ​ហេតុការណ៍នោះ​នឹងមក​ដោយមាន​ទឹកជំនន់ ក៏​មាន​សង្គ្រាម​រហូតដល់​ចុងក្រោយ គឺ​ការហិនហោច​ត្រូវបាន​កំណត់​ហើយ​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “ដាវ​អើយ ចូរ​ភ្ញាក់ឡើង​ទាស់នឹង​អ្នកគង្វាល​របស់យើង ហើយ​ទាស់នឹង​មនុស្ស​ដែលជា​គូកន​របស់យើង​ចុះ​! ចូរ​ប្រហារ​អ្នកគង្វាល នោះ​ហ្វូងចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​! យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទាស់នឹង​ចៀម​តូចៗ​វិញ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​គម្ពីរ​ទេ​ឬ ដែលថា​: ‘ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។ ការនេះ​បាន​កើតឡើង​ពី​ព្រះអម្ចាស់ ជា​ការ​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង’ ?


កូនមនុស្ស​នឹង​ទៅ​មែន ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស​។ ប្រសិនបើ​អ្នក​នោះ​មិន​បាន​កើតមក​ទេ នោះ​ប្រសើរជាង​សម្រាប់​គាត់”។


ពេលនោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“នៅ​យប់​នេះ អ្នក​ទាំងអស់គ្នា​នឹង​ជំពប់ដួល​ដោយសារតែ​ខ្ញុំ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘យើង​នឹង​ប្រហារ​អ្នកគង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ’​។


ប៉ុន្តែ​បើធ្វើដូច្នេះ គម្ពីរ​ដែល​ចែង​ថា​ត្រូវតែ​កើតឡើង​យ៉ាងនេះ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​យ៉ាងដូចម្ដេច​?”។


មើល៍! ពេលវេលា​នឹង​មក គឺ​បាន​មក​ដល់​ហើយ ដែល​អ្នករាល់គ្នា​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ ម្នាក់ៗ​ទៅ​កន្លែង​របស់ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​តែម្នាក់ឯង​។ តាមពិត ខ្ញុំ​មិន​នៅ​តែម្នាក់ឯង​ទេ ពីព្រោះ​ព្រះ​បិតា​គង់នៅ​ជាមួយ​ខ្ញុំ​។


“បងប្អូន​អើយ បទគម្ពីរ​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែងទុកមុន​តាមរយៈ​មាត់​របស់​ដាវីឌ​ត្រូវតែ​បាន​បំពេញឲ្យសម្រេច គឺ​អំពី​យូដាស​ដែល​បាន​ធ្វើជា​អ្នកនាំផ្លូវ​ឲ្យ​គេ​ទៅ​ចាប់​ព្រះយេស៊ូវ​។


ព្រះអង្គនេះ​ហើយ ដែល​ត្រូវគេ​បញ្ជូនទៅ តាម​គម្រោង​ដែល​មាន​កំណត់​ទុក និង​ការជ្រាបជាមុន​របស់​ព្រះ​; អ្នករាល់គ្នា​បាន​សម្លាប់​ដោយ​ឆ្កាង​ព្រះអង្គ តាមរយៈ​ដៃ​របស់​មនុស្សឥតច្បាប់​។


ពេល​ខ្ញុំ​ឆ្លើយការពារខ្លួន​លើក​ដំបូង គ្មានអ្នកណា​មកគាំទ្រ​ខ្ញុំ​ទេ គឺ​ទាំងអស់គ្នា​បាន​បោះបង់​ខ្ញុំ​ចោល​; សូម​កុំឲ្យ​ពួកគេ​ត្រូវបាន​ប្រកាន់ទោស​អំពីរឿងនេះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម