Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ពួក​មិត្រ​សំឡាញ់ នឹង​ពួក​ដែល​ធ្លាប់​ភប់‌ប្រសព្វ​នឹង​ទូលបង្គំ គេ​ឈរ​ឃ្លាត​ពី​សេចក្ដី​វេទនា​របស់​ទូលបង្គំ ហើយ​ទាំង​បង​ប្អូន​នៃ​ទូលបង្គំ​ក៏​ឈរ​នៅ​ឆ្ងាយ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ពួក​មិត្តសម្លាញ់​របស់ទូលបង្គំ និង​ពួក​មិត្តភក្ដិ​របស់ទូលបង្គំ ឈរ​ឆ្ងាយពី​គ្រោះកាច​របស់ទូលបង្គំ ហើយ​សាច់ញាតិ​របស់ទូលបង្គំ​ក៏​ឈរ​ពី​ចម្ងាយ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មិត្ត​សម្លាញ់ និង​គូកន​ទូល‌បង្គំ គេ​ឈរមើលទុក្ខ​វេទនា​របស់​ទូល‌បង្គំពី​ចម្ងាយ ហើយ​បង​ប្អូន​របស់​ទូល‌បង្គំ ក៏​ឈរ​នៅឆ្ងាយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ​នឹង​ទូលបង្គំ មិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ទេ ព្រោះ​ខ្លាច​ដំបៅ​របស់​ទូលបង្គំ សូម្បី​តែ​ក្រុម​គ្រួសារ​របស់​ទូលបង្គំ ក៏​ឈរ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ​នឹង​ខ្ញុំ មិន​ហ៊ាន​ចូល​ជិត​ខ្ញុំ​ទេ ព្រោះ​ខ្លាច​ដំបៅ​របស់​ខ្ញុំ សូម្បី​តែ​ក្រុម​គ្រួសារ​របស់​ខ្ញុំ ក៏​ឈរ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​មាន​ឆ្កែ​មក​ឡោម‌ព័ទ្ធ​ទូលបង្គំ​ហើយ មាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូលបង្គំ គេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូលបង្គំ


ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ ដោយ​ព្រោះ​ពួក​តតាំង​នឹង​ទូលបង្គំ អើ ដល់​ទាំង​ពួក​អ្នក​ជិត​ខាង​នៃ​ទូលបង្គំ​ជា​ខ្លាំង ហើយ​ជា​សេចក្ដី​គួរ​ខ្លាច​ដល់​ពួក​ដែល​ធ្លាប់​ស្គាល់ ទូលបង្គំ​ផង ពួក​អ្នក​ដែល​បាន​ឃើញ​ទូលបង្គំ​នៅ​ខាង​ក្រៅ នោះ​ក៏​រត់​ចេញ​ពី​មុខ​ទូលបង្គំ​ទៅ


ទ្រង់​បាន​ធ្វើ​ឲ្យ​ទាំង​អ្នក​ដែល​ស្រឡាញ់​ទូលបង្គំ នឹង​ពួក​ភឿន​ឃ្លាត​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ពួក​មិត្រភក្តិ​របស់​ទូលបង្គំ​ក៏​បាត់​ទៅ ក្នុង​សេចក្ដី​ងងឹត​ហើយ។


ទ្រង់​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ‌ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ជា​ពិត ប៉ុន្តែយើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា


ទ្រង់​ត្រូវ​ដក​ចេញ​ពី​អំណាច​ការ‌ពារ ហើយ​ពី​សេចក្ដី​យុត្តិ‌ធម៌ ឯ​សម័យ​ជំនាន់​ទ្រង់ តើ​មាន​អ្នក​ណា​រំពឹង​គិត​ឃើញ​ថា ទ្រង់​បាន​ត្រូវ​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​នេះ ហើយ​ត្រូវ​វាយ ដោយ​ព្រោះ​អំពើ​រំលង​របស់​ជន‌ជាតិ​ខ្ញុំ​នោះ


ប៉ុន្តែ ការ​ទាំង​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ពួក​ហោរា​វិញ នោះ​ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ទ្រង់​ទៅ។


គេ​ក៏​ចាប់​ទ្រង់​ដឹក‌នាំ​ទៅ​ដល់​ដំណាក់​សំដេច​សង្ឃ ឯ​ពេត្រុស គាត់​តាម​ទៅ​ពី​ចំងាយ​ដែរ


ឯ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ នឹង​ពួក​ស្រីៗ​ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលី‌ឡេ គេ​ក៏​ឈរ​មើល​ពី​ចំងាយ។


មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯក‌ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯក‌ឯង​ទេ គឺ​មាន​ព្រះវរ‌បិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម