ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 37:22 - ព្រះគម្ពីរខ្មែរសាកល

ជាការពិត អ្នកដែល​មានព្រះពរ​ពី​ព្រះអង្គ នឹង​ទទួល​ផែនដី​ជាមរតក រីឯ​អ្នកដែល​ត្រូវ​ព្រះអង្គ​ដាក់បណ្ដាសា នឹង​ត្រូវបាន​កាត់ចេញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌យេហូវ៉ា នឹង​ទទួល​ទឹក‌ដី​ជា​មត៌ក តែ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់​ចោល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក រីឯ​អ្នក​ដែល​ព្រះអង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់‌កាល់​ចោល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ទ្រង់ នោះ​នឹង​បាន​ផែនដី​ជា​មរដក តែ​អស់​អ្នក​ដែល​ទ្រង់​ដាក់​បណ្តាសា​វិញ នោះ​នឹង​ត្រូវ​កាត់​ចោល​ចេញ។

សូមមើលជំពូក

អាល់គីតាប

អស់​អ្នក​ដែល​អុលឡោះ‌តាអាឡា​ប្រទាន​ពរ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក រីឯ​អ្នក​ដែល​ទ្រង់​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់‌កាល់​ចោល។

សូមមើលជំពូក



ទំនុកតម្កើង 37:22
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មានព្រះពរ​ដល់​អ្នករាល់គ្នា ពី​ព្រះយេហូវ៉ា​ព្រះសូនបង្កើត​នៃ​ផ្ទៃមេឃ និង​ផែនដី​!


ព្រះអង្គ​បាន​ស្ដីបន្ទោស​មនុស្ស​ក្អេងក្អាង​ដែល​ត្រូវបណ្ដាសា គឺ​មនុស្សដែល​វង្វេង​ចេញពី​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


មានពរ​ហើយ អស់អ្នក​ដែល​កោតខ្លាច​ព្រះយេហូវ៉ា គឺ​អ្នកដែល​ដើរ​ក្នុង​ផ្លូវ​របស់ព្រះអង្គ​!


ព្រលឹង​របស់អ្នកនោះ​នឹង​ស្នាក់នៅ​ក្នុង​ភាពមានពរ ហើយ​ពូជពង្ស​របស់អ្នកនោះ​នឹង​ទទួល​ផែនដី​ជាមរតក​។


មានពរ​ហើយ អ្នកដែល​ត្រូវបាន​លើកលែងទោស​នូវ​ការបំពាន គឺ​អ្នកដែល​ត្រូវបាន​គ្របបាំង​នូវ​បាប​របស់ខ្លួន​!


រីឯ​មនុស្ស​រាបទាប​នឹង​ទទួល​ផែនដី​ជាមរតក ហើយ​រីករាយ​នឹង​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​អស់ទាំង​ថ្ងៃ​របស់​មនុស្ស​គ្រប់លក្ខណ៍ ហើយ​មរតក​របស់ពួកគេ​នឹង​នៅស្ថិតស្ថេរ​ជារៀងរហូត​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ព្រះអង្គ​មិន​បោះបង់ចោល​វិសុទ្ធជន​របស់ព្រះអង្គ​ឡើយ​; ពួកគេ​ត្រូវបាន​ថែរក្សា​ជារៀងរហូត រីឯ​ពូជពង្ស​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។


ជាការពិត មនុស្សដែល​ធ្វើអាក្រក់​នឹង​ត្រូវបាន​កាត់ចេញ រីឯ​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​នឹង​ទទួល​ផែនដី​ជាមរតក​។


បណ្ដាសា​របស់​ព្រះយេហូវ៉ា​ស្ថិត​នៅលើ​ផ្ទះ​របស់​មនុស្ស​អាក្រក់ ប៉ុន្តែ​ព្រះអង្គ​ប្រទានពរ​លំនៅ​របស់​មនុស្ស​សុចរិត​វិញ​;


កាលណា​អ្នក​ស្រែកយំ ចូរឲ្យ​អ្វីដែល​អ្នក​បានប្រមូលទុក រំដោះ​អ្នក​ចុះ​! ប៉ុន្តែ​ខ្យល់​នឹង​ផាត់​ពួកវា​ទៅ​ទាំងអស់ ខ្យល់ដង្ហើម​នឹង​យក​ពួកវា​ទៅ រីឯ​អ្នកដែល​ជ្រកកោន​ក្នុង​យើង​វិញ នឹង​ទទួល​ទឹកដី​ជាមរតក ហើយ​កាន់កាប់​ភ្នំ​ដ៏វិសុទ្ធ​របស់យើង”។


បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​!


ប្រសិនបើ​អ្នកណា​ម្នាក់​មិន​ស្រឡាញ់​ព្រះអម្ចាស់ សូមឲ្យ​អ្នកនោះ​ត្រូវ​បណ្ដាសា​។ សូមព្រះអម្ចាស់យាងមកវិញ​!


អស់អ្នកដែល​ពឹងផ្អែក​លើ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​មិន​កាន់ខ្ជាប់ និង​មិន​ប្រព្រឹត្តតាម​គ្រប់ទាំង​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ”។


ព្រះ​គ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ដោយ​ព្រះអង្គ​ត្រូវ​បណ្ដាសា​ជំនួស​យើង ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​ត្រូវបាន​ព្យួរ​នៅលើ​ឈើ ត្រូវ​បណ្ដាសា​ហើយ”។