Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 57:13 - ព្រះគម្ពីរខ្មែរសាកល

13 កាលណា​អ្នក​ស្រែកយំ ចូរឲ្យ​អ្វីដែល​អ្នក​បានប្រមូលទុក រំដោះ​អ្នក​ចុះ​! ប៉ុន្តែ​ខ្យល់​នឹង​ផាត់​ពួកវា​ទៅ​ទាំងអស់ ខ្យល់ដង្ហើម​នឹង​យក​ពួកវា​ទៅ រីឯ​អ្នកដែល​ជ្រកកោន​ក្នុង​យើង​វិញ នឹង​ទទួល​ទឹកដី​ជាមរតក ហើយ​កាន់កាប់​ភ្នំ​ដ៏វិសុទ្ធ​របស់យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាល​ណា​អ្នក​អំពាវ‌នាវ នោះ​ឲ្យ​ពួក​ដែល​អ្នក​បាន​ប្រមូល​ជួយ​អ្នក​ឲ្យ​រួច​ចុះ តែ​ខ្យល់​នឹង​ផាត់​គេ​ទៅ​ទាំង​អស់ សេចក្ដី​ទទេៗ​នឹង​ចាប់​យក​គេ​ទៅ​អស់​រលីង ប៉ុន្តែ អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​នឹង​យើង​វិញ គេ​នឹង​បាន​ស្រុក​ទុក​ជា​កេរ‌អាករ ហើយ​នឹង​បាន​ភ្នំ​បរិសុទ្ធ​របស់​យើង​ទុក​ជា​មត៌ក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​អ្នក​ស្រែក​អង្វរ​ករ ឲ្យ​រូប​ព្រះ​ទាំង​នោះ​រំដោះ​អ្នក​ទៅ! រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ រីឯ​អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​យើង នឹង​គ្រប់‌គ្រង​ស្រុក​ទេស​ទុក​ជា​មត៌ក ហើយ​ក៏​នឹង​បាន​ទទួល​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ទុក​ជា​កម្មសិទ្ធិ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កាល​ណា​ឯង​អំពាវ‌នាវ នោះ​ឲ្យ​ពួក​ដែល​ឯង​បាន​ប្រមូល​ជួយ​ឯង​ឲ្យ​រួច​ចុះ តែ​ខ្យល់​នឹង​ផាត់​គេ​ទៅ​ទាំង​អស់ សេចក្ដី​ទទេៗ​នឹង​ចាប់​យក​គេ​ទៅ​អស់​រលីង ប៉ុន្តែអស់​អ្នក​ណា​ដែល​ពឹង​ជ្រក​នឹង​អញ​វិញ គេ​នឹង​បាន​ស្រុក​ទុក​ជា​កេរ‌អាករ ហើយ​នឹង​បាន​ភ្នំ​បរិសុទ្ធ​របស់​អញ​ទុក​ជា​មរដក។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​អ្នក​ស្រែក​អង្វរ​ករ ឲ្យ​រូប​ព្រះ​ទាំង​នោះ​រំដោះ​អ្នក​ទៅ! រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ រីឯ​អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​យើង នឹង​គ្រប់‌គ្រង​ស្រុក​ទេស​ទុក​ជា​មត៌ក ហើយ​ក៏​នឹង​បាន​ទទួល​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង ទុក​ជា​កម្មសិទ្ធិ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 57:13
39 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​មនុស្ស​អាក្រក់​វិញ មិន​ដូច្នោះ​ទេ គឺ​ដូចជា​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់បាត់ទៅ​។


ការដែល​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា ប្រសើរ​ជាង​ទុកចិត្តលើ​មនុស្ស


អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ប្រៀបដូចជា​ភ្នំ​ស៊ីយ៉ូន​ដែល​មិន​រង្គើ​ឡើយ គឺ​នៅស្ថិតស្ថេរ​ជារៀងរហូត​។


រីឯ​មនុស្ស​រាបទាប​នឹង​ទទួល​ផែនដី​ជាមរតក ហើយ​រីករាយ​នឹង​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


ជាការពិត អ្នកដែល​មានព្រះពរ​ពី​ព្រះអង្គ នឹង​ទទួល​ផែនដី​ជាមរតក រីឯ​អ្នកដែល​ត្រូវ​ព្រះអង្គ​ដាក់បណ្ដាសា នឹង​ត្រូវបាន​កាត់ចេញ​។


មនុស្ស​សុចរិត​នឹង​ទទួល​ផែនដី​ជាមរតក ហើយ​រស់នៅ​ទីនោះ​ជារៀងរហូត​។


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ ចូរ​រស់នៅ​ក្នុង​ស្រុក ហើយ​ហូប​សេចក្ដីស្មោះត្រង់​ជាអាហារ​ចុះ​។


ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា ហើយ​កាន់តាម​មាគ៌ា​របស់ព្រះអង្គ នោះ​ព្រះអង្គ​នឹង​លើក​អ្នក​ឡើង​ដើម្បីឲ្យ​ទទួល​ផែនដី​ជាមរតក​។ នៅពេល​ពួកមនុស្ស​អាក្រក់​ត្រូវបាន​កាត់ចេញ អ្នក​នឹង​ឃើញ​ការនោះ​។


ជាការពិត មនុស្សដែល​ធ្វើអាក្រក់​នឹង​ត្រូវបាន​កាត់ចេញ រីឯ​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​នឹង​ទទួល​ផែនដី​ជាមរតក​។


មុន​ភ្លើង​បន្លា​ប៉ះ​ឆ្នាំង​របស់អ្នករាល់គ្នា ព្រះអង្គ​នឹង​ផាត់យកទៅ ទោះបីជា​វា​ស្រស់ ឬ​ឆេះ​ក៏ដោយ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ មនុស្ស​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ មានពរ​ហើយ​!​៕


មនុស្សមានចិត្តធំ​បង្កទំនាស់ រីឯ​អ្នកដែល​ទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​។


ពួកវា​នឹង​មិន​ធ្វើទុក្ខ ឬ​បំផ្លាញ នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ ដ្បិត​ផែនដី​នឹង​ពេញ​ដោយ​ចំណេះដឹង​អំពី​ព្រះយេហូវ៉ា ដូចដែល​ទឹក​គ្រប​លើ​សមុទ្រ​។


តើ​ត្រូវ​ឆ្លើយ​នឹង​អ្នកនាំសារ​នៃ​ប្រជាជាតិ​នោះ​ដូចម្ដេច​? ត្រូវឆ្លើយ​ថា​៖ “ព្រះយេហូវ៉ា​បាន​តាំង​ស៊ីយ៉ូន​ឡើង ហើយ​មនុស្ស​រងទុក្ខ​ក្នុង​ប្រជារាស្ត្រ​របស់ព្រះអង្គ​នឹង​ជ្រកកោន​ក្នុង​ទីក្រុងនោះ”៕


ជាការពិត ព្រះអង្គ​បានជា​បន្ទាយ​ដល់​អ្នកក្រខ្សត់ ជា​បន្ទាយ​ដល់​មនុស្ស​ខ្វះខាត​ក្នុង​ទុក្ខវេទនា​របស់​គេ ជា​ជម្រក​ពី​ព្យុះ ជា​ម្លប់​ពី​កម្ដៅ ដ្បិត​ដង្ហើម​របស់​មនុស្ស​កាចសាហាវ ដូចជា​ព្យុះ​បក់បោក​ជញ្ជាំង​។


ពួកគេ​ត្រូវបាន​ដាំ​សឹងតែមិនទាន់ហើយ ក៏​ត្រូវបាន​សាបព្រោះ​សឹងតែមិនទាន់ហើយ ដើម​របស់ពួកគេ​ចាក់ឫស​ទៅក្នុង​ដី​សឹងតែមិនទាន់ហើយ​ផង ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ នោះ​ពួកគេ​ក្រៀមស្វិត​ទៅ ហើយ​ខ្យល់ព្យុះ​ក៏​យក​ពួកគេ​ទៅ​ដូចជា​ចំបើង​។


អ្នក​នឹង​អុំ​ពួកវា​ចេញ ហើយ​ខ្យល់​នឹង​ផាត់​ពួកវា​ទៅ ខ្យល់ព្យុះ​ក៏​នឹង​កម្ចាត់កម្ចាយ​ពួកវា​ទៅ​ដែរ រីឯ​អ្នក​វិញ អ្នក​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា អ្នក​នឹង​អួត​ក្នុង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


ចូរ​ផ្ដុំគ្នា ហើយ​មក​ចុះ​! ជនភៀសខ្លួន​នៃ​ប្រជាជាតិ​នានា​អើយ ចូរ​ចូលមកជិត​ជាមួយគ្នា​! ពួកអ្នកដែល​សែង​រូបឆ្លាក់​ឈើ​របស់ខ្លួន ហើយ​អធិស្ឋាន​ទៅ​ព្រះ​ដែល​សង្គ្រោះ​មិនបាន ពួកគេ​មិន​ដឹង​អ្វីសោះ​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ក្នុង​វេលា​នៃ​ការសន្ដោស យើង​បាន​ឆ្លើយ​នឹង​អ្នក​; ក្នុង​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ យើង​បាន​ជួយ​អ្នក​។ យើង​នឹង​រក្សា​អ្នក ហើយ​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​បណ្ដាជន ដើម្បី​ស្ដារ​ទឹកដី​នេះ​ឡើងវិញ ដើម្បី​កាន់កាប់​មរតក​ដែល​ជា​ទីស្ងាត់ជ្រងំ


យើង​នឹង​នាំ​ពួកគេ​មក​ឯ​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ហើយ​ឲ្យ​ពួកគេ​អរសប្បាយ​នៅក្នុង​ដំណាក់​នៃ​ការអធិស្ឋាន​របស់យើង​។ តង្វាយដុត និង​យញ្ញបូជា​របស់ពួកគេ​នឹង​ត្រូវបាន​ទទួលយក​នៅលើ​អាសនា​របស់យើង ដ្បិត​ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់”។


ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​; ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង ជា​កិច្ចការ​នៃ​ដៃ​របស់យើង ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


រីឯ​អ្នករាល់គ្នា​ដែល​បោះបង់ចោល​ព្រះយេហូវ៉ា ដែល​ភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដែល​រៀប​តុអាហារ​ថ្វាយ ‘ព្រះមានលាភ’ ដែល​ចាក់​ស្រាលាយ​ឲ្យពេញ​ថ្វាយ ‘ព្រះវាសនា’


ចចក និង​កូនចៀម​នឹង​ស៊ីស្មៅ​ជាមួយគ្នា តោ​នឹង​ស៊ី​ចំបើង​ដូច​គោ រីឯ​ពស់​នឹង​មាន​ធូលី​ជា​អាហារ​របស់វា វា​នឹង​មិន​ធ្វើអាក្រក់ ក៏​មិន​បំផ្លាញ​នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​៕


យើង​នឹង​ឲ្យ​មាន​ពូជពង្ស​មួយ​ចេញ​ពី​យ៉ាកុប ក៏​នឹង​ឲ្យ​មាន​អ្នកដែល​ទទួល​ភ្នំ​របស់យើង​ជាមរតក​ចេញ​ពី​យូដា​; ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង​នឹង​ទទួល​ស្រុកនោះ​ជាមរតក ហើយ​ពួក​អ្នកបម្រើ​របស់យើង​នឹង​រស់នៅ​ទីនោះ​។


ពួកគេ​នឹង​នាំ​បងប្អូន​ទាំងអស់​របស់អ្នករាល់គ្នា​ចេញមក​ពី​អស់ទាំង​ប្រជាជាតិ ទុកជា​តង្វាយ​ដល់​ព្រះយេហូវ៉ា ដោយឲ្យ​ជិះ​សេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និង​អូដ្ឋ​មក​យេរូសាឡិម​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដូចដែល​កូនចៅ​អ៊ីស្រាអែល​នាំ​តង្វាយ​មក​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​ភាជនៈ​បរិសុទ្ធ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​: ‘ដូចដែល​យើង​បាន​ស្រែកហៅ ប៉ុន្តែ​គេ​មិន​បាន​ស្ដាប់​យ៉ាងណា គេ​ក៏​ស្រែកហៅ ប៉ុន្តែ​យើង​នឹង​មិន​ស្ដាប់​យ៉ាងនោះដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម