Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 37:18 - ព្រះគម្ពីរខ្មែរសាកល

18 ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​អស់ទាំង​ថ្ងៃ​របស់​មនុស្ស​គ្រប់លក្ខណ៍ ហើយ​មរតក​របស់ពួកគេ​នឹង​នៅស្ថិតស្ថេរ​ជារៀងរហូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ៙ ព្រះ‌យេហូវ៉ា​ជ្រាប​អស់​ទាំង​ថ្ងៃ របស់​មនុស្ស​ទៀង​ត្រង់ ហើយ​មត៌ក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះ‌អម្ចាស់​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​ជីវិត​របស់​មនុស្ស​ឥត​សៅ‌ហ្មង ព្រះអង្គ​នឹង​ថែ‌រក្សា​ទឹក​ដី​របស់​គេ ឲ្យ​បាន​គង់‌វង្ស​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ៙ ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​នូវ​អស់​ទាំង​ថ្ងៃ​របស់ មនុស្ស​ទៀត​ត្រង់ ហើយ​មរដក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អុលឡោះ‌តាអាឡា​យក​ចិត្ត​ទុក​ដាក់ នឹង​ជីវិត​របស់​មនុស្ស​ឥត​សៅ‌ហ្មង ទ្រង់​នឹង​ថែ‌រក្សា​ទឹក​ដី​របស់​គេ ឲ្យ​បាន​គង់‌វង្ស​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 37:18
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ព្រះយេហូវ៉ា​ទ្រង់​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត ប៉ុន្តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​៕


ប៉ុន្តែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ចំពោះ​អ្នកដែល​កោតខ្លាច​ព្រះអង្គ មាន​តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​មាន​ដល់​កូនចៅនៃកូនចៅ​របស់ពួកគេ


ព្រះអង្គ​នឹង​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត​; នៅចំពោះ​ព្រះអង្គ​មាន​អំណរ​ដ៏ពោរពេញ នៅ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​មាន​សេចក្ដីរីករាយ​ជាដរាប​៕


ព្រះរាជា​បាន​ទូល​សុំ​ជីវិត​ពី​ព្រះអង្គ នោះ​ព្រះអង្គ​បាន​ប្រទាន​អាយុវែង​ជារៀងរហូតអស់កល្បជានិច្ច​ដល់​ព្រះរាជា​។


ពេលវេលា​របស់ទូលបង្គំ​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ​; សូម​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​ពួក​សត្រូវ​របស់ទូលបង្គំ និង​ពី​ពួកដែល​តាមបៀតបៀន​ទូលបង្គំ​ផង​។


ទូលបង្គំ​នឹង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ទូលបង្គំ ហើយ​ជ្រាប​អំពី​ទុក្ខលំបាក​ទាំងឡាយ​នៃ​ព្រលឹង​របស់ទូលបង្គំ​។


ព្រះអម្ចាស់​ទ្រង់​សើច​ដាក់​មនុស្សអាក្រក់ ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​ថា ថ្ងៃ​របស់គេ​ជិត​មកដល់​ហើយ​។


នៅ​ថ្ងៃ​នៃ​មហន្តរាយ ពេល​អំពើទុច្ចរិត​របស់​អ្នកបៀតបៀន​ខ្ញុំ​ព័ទ្ធជុំវិញ​ខ្ញុំ ម្ដេចក៏​ខ្ញុំ​ត្រូវ​ភ័យខ្លាច​ដូច្នេះ​?


ព្រះអង្គ​ដឹកនាំ​ទូលបង្គំ​ដោយ​ដំបូន្មាន​របស់ព្រះអង្គ ហើយ​ក្រោយមក ព្រះអង្គ​នឹង​ទទួល​ទូលបង្គំ​ចូលក្នុង​សិរីរុងរឿង​។


ជាការពិត មនុស្ស​ទៀងត្រង់​នឹង​រស់នៅ​លើ​ផែនដី ហើយ​មនុស្ស​គ្រប់លក្ខណ៍​នឹង​នៅសល់​លើ​ផែនដី


ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​; ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង ជា​កិច្ចការ​នៃ​ដៃ​របស់យើង ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ដ្បិត​សាសន៍ដទៃ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងអស់​នេះ​។


ដើម្បីឲ្យ​ព្រះគុណ​បាន​គ្រងរាជ្យ​ដោយ​សេចក្ដីសុចរិត​ដែល​នាំទៅរក​ជីវិតអស់កល្បជានិច្ច តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដូចដែល​បាប​បាន​គ្រងរាជ្យ​នៅក្នុង​សេចក្ដីស្លាប់​យ៉ាងនោះ​ដែរ​៕


ដ្បិត​ថ្លៃឈ្នួល​របស់​បាប គឺ​សេចក្ដីស្លាប់ រីឯ​អំណោយទាន​របស់​ព្រះ គឺ​ជីវិតអស់កល្បជានិច្ច នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​៕


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។


នេះ​ហើយ ជា​សេចក្ដីសន្យា​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​យើង គឺ​ជីវិតអស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម