ទំនុកតម្កើង 35:21 - ព្រះគម្ពីរខ្មែរសាកល ពួកគេបើកមាត់ធំដាក់ទូលបង្គំ ដោយនិយាយថា៖ “ហាសហា! ហាសហា! ភ្នែកយើងបានឃើញហើយ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយពាក្យថា «ន៏ ន៏! ភ្នែកយើងបានឃើញច្បាស់ហើយ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំ គេស្រែកចំអកឲ្យទូលបង្គំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយថា ន៏ ន៏ ភ្នែកយើងបានឃើញច្បាស់ហើយ អាល់គីតាប ពួកគេពោលពាក្យចោទប្រកាន់ខ្ញុំ គេស្រែកចំអកឲ្យខ្ញុំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។ |
ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
សូមឲ្យពួកដែលនិយាយដាក់ទូលបង្គំថា៖ “ហាសហា! ហាសហា!” បានតក់ស្លុត ដោយសារតែសេចក្ដីអាម៉ាស់របស់ពួកគេ។
សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គបានរីករាយ និងអរសប្បាយក្នុងព្រះអង្គ; សូមឲ្យអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះរបស់ព្រះអង្គ និយាយជានិច្ចថា៖ “សូមឲ្យព្រះយេហូវ៉ាត្រូវបានលើកតម្កើង!”។
ព្រះអង្គបានរំដោះខ្ញុំពីអស់ទាំងទុក្ខវេទនា ហើយភ្នែករបស់ខ្ញុំបានមើលចុះមកពួកសត្រូវរបស់ខ្ញុំ៕
សូមឲ្យអ្នកដែលនិយាយថា៖ “ហាសហា! ហាសហា!” ត្រឡប់ទៅវិញដោយសារតែសេចក្ដីអាម៉ាស់របស់ខ្លួន។
គឺជនជាតិអើរ៉ាមដែលនៅទិសខាងកើត និងជនជាតិភីលីស្ទីនដែលនៅទិសខាងលិច នឹងហាមាត់ស៊ីបំផ្លាញអ៊ីស្រាអែល។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គក៏នៅតែលាតចេញមកទៀត។