Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:22 - ព្រះគម្ពីរខ្មែរសាកល

22 ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ទត​ឃើញ​ហើយ សូម​កុំ​នៅស្ងៀម​ឡើយ​! ព្រះអម្ចាស់​អើយ សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀម! ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀមព្រះ‌អម្ចាស់​អើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ដែរ សូម​កុំ​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឲ្យ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​មើល​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​ឡើយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:22
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ហេតុអ្វីបានជា​ព្រះអង្គ​ទ្រង់​ឈរ​នៅ​ឆ្ងាយ ហើយ​លាក់​អង្គទ្រង់​ក្នុង​គ្រា​នៃ​ទុក្ខលំបាក​ដូច្នេះ​?


តាមពិត ព្រះអង្គ​បាន​ទត​ឃើញ​ហើយ ព្រះអង្គ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីអន្តរាយ និង​ទុក្ខព្រួយ​របស់មនុស្ស ដើម្បី​លើកយក​មកក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ មនុស្សទុគ៌ត​ផ្ញើជីវិត​លើ​ព្រះអង្គ​; ព្រះអង្គ​ជា​អ្នកជួយ​កូនកំព្រា​។


សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ ដ្បិត​ទុក្ខវេទនា​មកជិត​ទូលបង្គំ ហើយ​គ្មានអ្នកណា​ជួយ​ឡើយ​!


គោឈ្មោល​ជាច្រើន​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ គោបា​នៃ​បាសាន​បាន​ឡោមព័ទ្ធ​ទូលបង្គំ​។


រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ សូម​កុំ​គង់នៅឆ្ងាយ​ឡើយ​! ឱ​កម្លាំង​នៃទូលបង្គំ​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​! ថ្មដា​នៃទូលបង្គំ​អើយ សូម​កុំ​នៅស្ងៀម​នឹង​ទូលបង្គំ​ឡើយ​! ប្រសិនបើ​ព្រះអង្គ​នៅស្ងៀម​នឹង​ទូលបង្គំ ទូលបង្គំ​នឹង​បាន​ដូចជា​ពួកដែល​ចុះទៅ​រណ្ដៅមរណៈ​មិនខាន​!


ព្រះយេហូវ៉ា​អើយ សូម​កុំ​បោះបង់​ទូលបង្គំ​ចោល​ឡើយ​! ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ​ឡើយ​!


ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ហើយ​ផ្ទៀងព្រះកាណ៌​នឹង​សម្រែក​របស់ទូលបង្គំ​ផង​! សូម​កុំ​នៅស្ងៀម​ចំពោះ​ទឹកភ្នែក​របស់ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែល​នៅជាមួយ​ព្រះអង្គ ជា​ជនសាត់អណ្ដែត ដូច​ដូនតា​ទាំងអស់​របស់ទូលបង្គំ​ដែរ​។


អ្នក​បាន​ប្រព្រឹត្ត​ការទាំងនេះ ប៉ុន្តែ​យើង​បាន​រក្សាភាពស្ងៀមស្ងាត់ អ្នក​បាន​គិតថា​យើង​ដូច​តែ​អ្នក​ប៉ុណ្ណោះ ប៉ុន្តែ​យើង​នឹង​ស្ដីបន្ទោស​អ្នក ព្រមទាំង​លាតត្រដាង​ការទាំងនេះ​នៅចំពោះ​ភ្នែក​របស់អ្នក​។


ឱ​ព្រះ​អើយ សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ​ឡើយ​! ព្រះ​នៃទូលបង្គំ​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!


ឱ​ព្រះ​អើយ សូម​កុំ​នៅស្ងាត់​ឡើយ​! ឱ​ព្រះ​អើយ សូម​កុំ​រក្សាភាពស្ងៀមស្ងាត់ ក៏​កុំ​នៅស្ងៀម​ឡើយ​!


មើល៍! មាន​សរសេរ​ទុក​នៅចំពោះ​យើង​ថា យើង​នឹង​មិន​នៅស្ងៀម​ឡើយ យើង​នឹង​តបសង​ជាប្រាកដ គឺ​យើង​នឹង​តបសង​ទៅលើ​ទ្រូង​របស់ពួកគេ


យើង​បាន​ឃើញជាប្រាកដ​នូវ​ទុក្ខលំបាក​របស់​ប្រជារាស្ត្រ​យើង​នៅ​អេហ្ស៊ីប និង​បាន​ឮ​សំឡេងថ្ងូរ​របស់​ពួកគេ​ហើយ ដូច្នេះ​យើង​បាន​ចុះមក​រំដោះ​ពួកគេ​។ ឥឡូវនេះ មក៍! យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​អេហ្ស៊ីប’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម