Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:13 - ព្រះគម្ពីរខ្មែរសាកល

13 ពួកវា​ហា​មាត់​ដាក់​ទូលបង្គំ ដូច​សិង្ហ​ដែល​ហែកស៊ី ទាំង​គ្រហឹម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គេ​ហា​មាត់​ធំ​ដាក់​ទូល‌បង្គំ ដូច​ជា​សិង្ហ​ដែល​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ទូលបង្គំ ដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 វា​ហា​មាត់​ដាក់​ទូលបង្គំ ប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ខ្ញុំ ដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​មាន​ដំណូច​ដូចជា​សិង្ហ​ដែល​ចង់​ហែកស៊ី​យ៉ាងខ្លាំង ក៏​ដូចជា​សិង្ហស្ទាវ​ដែល​សម្ងំចាំ​ក្នុង​ទីស្ងាត់កំបាំង​។


សូម​សង្គ្រោះ​ទូលបង្គំ​ពី​មាត់​សិង្ហ និង​ពី​ស្នែង​គោព្រៃ​ផង​។ ព្រះអង្គ​បាន​ឆ្លើយតប​នឹង​ទូលបង្គំ​ហើយ​។


អស់អ្នក​ដែល​ឃើញ​ទូលបង្គំ សើចចំអក​ដាក់​ទូលបង្គំ​; ពួកគេ​ពេបមាត់ ហើយ​គ្រវី​ក្បាល ទាំងនិយាយថា​៖


ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​គ្រាន់តែទតមើល​ដល់ពេលណា​ទៀត​? សូម​សង្គ្រោះ​ព្រលឹង​របស់ទូលបង្គំ​ពី​ការបំផ្លាញ​របស់ពួកគេ សូម​សង្គ្រោះ​ដួងជីវិត​របស់ទូលបង្គំ​ពី​សិង្ហស្ទាវ​ផង​។


ពួកគេ​បើក​មាត់​ធំ​ដាក់​ទូលបង្គំ ដោយ​និយាយថា​៖ “ហាសហា​! ហាសហា​! ភ្នែក​យើង​បាន​ឃើញ​ហើយ​!”។


ក្រែងលោ​គេ​ហែក​ព្រលឹង​របស់ទូលបង្គំ​ដូចជា​សិង្ហ គឺ​ហែកជាដុំៗ ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម