ព្រះយេហូវ៉ាអើយ សូមប្រព្រឹត្តល្អដល់មនុស្សល្អ និងដល់មនុស្សទៀងត្រង់ក្នុងចិត្តផង!
ទំនុកតម្កើង 32:11 - ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតអើយ ចូរអរសប្បាយ ហើយត្រេកអរក្នុងព្រះយេហូវ៉ា! អស់អ្នកដែលមានចិត្តទៀងត្រង់អើយ ចូរស្រែកហ៊ោសប្បាយចុះ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយក្នុងព្រះយេហូវ៉ា អស់អ្នកដែលមានចិត្តទៀតត្រង់អើយ ចូរស្រែកហ៊ោរដោយអំណរចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយ ចំពោះស្នាព្រះហស្ដរបស់ព្រះអម្ចាស់! អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ ចូរស្រែកហ៊ោដោយអំណរចុះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមនុស្សសុចរិតរាល់គ្នាអើយ ចូរមានចិត្តសប្បាយ ហើយរីករាយឡើង ក្នុងព្រះយេហូវ៉ាចុះ អស់អ្នកដែលមានចិត្តទៀតត្រង់អើយ ចូរនាំគ្នាស្រែកឡើងដោយអំណរចុះ។ អាល់គីតាប មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយ ចំពោះស្នាដៃរបស់អុលឡោះតាអាឡា! អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ ចូរស្រែកហ៊ោដោយអំណរចុះ!។ |
ព្រះយេហូវ៉ាអើយ សូមប្រព្រឹត្តល្អដល់មនុស្សល្អ និងដល់មនុស្សទៀងត្រង់ក្នុងចិត្តផង!
មានពរហើយ មនុស្សដែលព្រះយេហូវ៉ាមិនរាប់ថាមានបាបទាស់នឹងព្រះអង្គ ហើយគ្មានល្បិចកលក្នុងចិត្តរបស់ខ្លួន!
មនុស្សសុចរិតអើយ ចូរស្រែកហ៊ោសប្បាយក្នុងព្រះយេហូវ៉ា! ដ្បិតការសរសើរតម្កើងពីមនុស្សទៀងត្រង់ជាការសមគួរ។
រីឯអស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ សូមឲ្យពួកគេបានអរសប្បាយ សូមឲ្យពួកគេច្រៀងដោយអំណរជារៀងរហូត។ សូមឲ្យព្រះអង្គឃុំគ្រងពួកគេ ដើម្បីឲ្យអ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ អបអរក្នុងព្រះអង្គ
សូមឲ្យមនុស្សសុចរិតអរសប្បាយក្នុងព្រះយេហូវ៉ា ហើយជ្រកកោនក្នុងព្រះអង្គ; សូមឲ្យអស់ទាំងមនុស្សមានចិត្តទៀងត្រង់បានអួតផង!៕
ផ្ទុយទៅវិញ សូមឲ្យមនុស្សសុចរិតអរសប្បាយ និងអបអរនៅចំពោះព្រះ សូមឲ្យគេរីករាយដោយអំណរចុះ!
មនុស្សសុចរិតអើយ ចូរអរសប្បាយក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណដល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!៕
ផែនដីទាំងមូលអើយ ចូរស្រែកហ៊ោសប្បាយទៅកាន់ព្រះយេហូវ៉ា ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរ ចូរច្រៀងសរសើរតម្កើង!
‘ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងទៅជាទីរាបស្មើនៅចំពោះសូរ៉ូបាបិល ហើយគាត់នឹងយកថ្មកំពូលចេញមក ជាមួយនឹងសម្រែកថា: “ព្រះគុណ ព្រះគុណដល់ថ្មនេះ!”’”។
មិនគ្រាន់តែប៉ុណ្ណោះទេ យើងថែមទាំងអួតនៅក្នុងព្រះទៀតផង តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គ។
មួយវិញទៀត បងប្អូនរបស់ខ្ញុំអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ។ ការដែលសរសេរសេចក្ដីដដែលនេះមកអ្នករាល់គ្នា មិនធុញទ្រាន់សម្រាប់ខ្ញុំទេ ហើយជាការការពារដល់អ្នករាល់គ្នា។
ដ្បិតគឺយើងហើយ ជាពួកកាត់ស្បែកដែលបម្រើតាមព្រះវិញ្ញាណរបស់ព្រះ ហើយអួតអំពីព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមិនពឹងផ្អែកលើសាច់ឈាមឡើយ។