ទំនុកតម្កើង 3:2 - ព្រះគម្ពីរខ្មែរសាកល មនុស្សជាច្រើននិយាយអំពីព្រលឹងរបស់ទូលបង្គំថា៖ “គ្មានសេចក្ដីសង្គ្រោះពីព្រះ សម្រាប់វាឡើយ”។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សជាច្រើនពោលពីទូលបង្គំថា៖ «ព្រះមិនសង្គ្រោះគាត់ទេ»។ -បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សជាច្រើនពោលពីទូលបង្គំថា «ព្រះជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគ្នាច្រើននិយាយពីព្រលឹងទូលបង្គំថា នៅក្នុងព្រះ គ្មានសេចក្ដីសង្គ្រោះដល់វាទៀតទេ។ បង្អង់ អាល់គីតាប មានមនុស្សជាច្រើនពោលពីខ្ញុំថា «អុលឡោះមិនសង្គ្រោះគាត់ឡើយ!»។ - សម្រាក |
អស់អ្នកដែលឃើញទូលបង្គំ សើចចំអកដាក់ទូលបង្គំ; ពួកគេពេបមាត់ ហើយគ្រវីក្បាល ទាំងនិយាយថា៖
ខ្ញុំស្រែកហៅព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ នោះព្រះអង្គក៏ឆ្លើយមកខ្ញុំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ សេឡា
សេចក្ដីសង្គ្រោះជារបស់ព្រះយេហូវ៉ា! សូមឲ្យព្រះពររបស់ព្រះអង្គ មានលើប្រជារាស្ត្ររបស់ព្រះអង្គ៕ សេឡា
ពួកអ្នកធំអើយ តើសិរីរុងរឿងរបស់ខ្ញុំត្រឡប់ជាសេចក្ដីអាម៉ាស់ដល់ពេលណា? តើអ្នករាល់គ្នានឹងស្រឡាញ់ការឥតបានការ ហើយស្វែងរកសេចក្ដីភូតភរដល់ពេលណា? សេឡា
ពេលខឹង ក៏កុំប្រព្រឹត្តបាប; ពេលនៅលើគ្រែ ចូរសញ្ជឹងគិតក្នុងចិត្តរបស់ខ្លួន ហើយនៅស្ងៀមចុះ។ សេឡា
ពួកសត្រូវរបស់ខ្ញុំបានត្មះតិះដៀលខ្ញុំ ដូចជាការបាក់បែកនៅក្នុងឆ្អឹងខ្ញុំ; វាល់ព្រឹកវាល់ល្ងាច ពួកគេនិយាយដាក់ខ្ញុំថា៖ “ព្រះរបស់អ្នកនៅឯណា?”។
ទាំងយប់ទាំងថ្ងៃ ទឹកភ្នែករបស់ខ្ញុំបានជាអាហារដល់ខ្ញុំ វាល់ព្រឹកវាល់ល្ងាច ពួកគេនិយាយដាក់ខ្ញុំថា៖ “ព្រះរបស់អ្នកនៅឯណា?”។
ដោយនិយាយថា៖ “ព្រះបានបោះបង់វាចោលហើយ។ ចូរដេញតាម ហើយចាប់វាចុះ ដ្បិតគ្មានអ្នកណារំដោះវាឡើយ!”។