Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:7 - ព្រះគម្ពីរខ្មែរសាកល

7 អស់អ្នក​ដែល​ឃើញ​ទូលបង្គំ សើចចំអក​ដាក់​ទូលបង្គំ​; ពួកគេ​ពេបមាត់ ហើយ​គ្រវី​ក្បាល ទាំងនិយាយថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ ចំអក​ឲ្យទូល‌បង្គំ គេ​ពេប​ជ្រាយ​ដាក់​ទូល‌បង្គំ ហើយគេ​គ្រវី​ក្បាល ដោយ​ពោល​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ គេ​ចំអក​ឲ្យ​ទូលបង្គំ​គ្រប់ៗ​គ្នា គេ​ពេប‌ជ្រាយ​ដាក់​ទូលបង្គំ ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ​ក៏​ឡក‌ឡឺយ​ឲ្យ គេ​បូញ​មាត់ ហើយ​គ្រវី​ក្បាល ដោយ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អស់​អ្នក​ដែល​ឃើញ​ខ្ញុំ គេ​ចំអក​ឲ្យ​ខ្ញុំ​គ្រប់ៗ​គ្នា គេ​ពេប‌ជ្រាយ​ដាក់​ខ្ញុំ ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:7
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​ពួកគេ​; កាលណា​ពួកគេ​ឃើញ​ទូលបង្គំ ពួកគេ​ក៏​គ្រវី​ក្បាល​។


សូមឲ្យ​បបូរមាត់​ភូតភរ​បាន​ទៅជាគ គឺ​បបូរមាត់​ដែល​និយាយ​ព្រហើន​ទាស់នឹង​មនុស្ស​សុចរិត ដោយ​អំនួត និង​សេចក្ដីមើលងាយ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​ទៅជា​ពាក្យប្រដូចបង្អាប់​នៅក្នុងចំណោម​ប្រជាជាតិ​នានា និងជា​ទីគ្រវីក្បាល​នៅក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ​។


ព្រះយេហូវ៉ា ជា​ព្រះប្រោសលោះ​នៃ​អ៊ីស្រាអែល ជា​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ បាន​មានបន្ទូល​ដូច្នេះ​នឹង​អ្នក​ដែល​ត្រូវបាន​មើលងាយ ដែល​ត្រូវ​ប្រជាជន​ស្អប់ខ្ពើម ដែលជា​បាវបម្រើ​របស់​ពួក​មេគ្រប់គ្រង​ថា​៖ “បណ្ដា​ស្ដេច​នឹង​ឃើញ ហើយ​ក្រោកឡើង ពួក​មេដឹកនាំ​នឹង​ក្រាបចុះ​ដោយព្រោះ​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​ដ៏ស្មោះត្រង់ ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​បាន​ជ្រើសរើស​អ្នក”។


លោក​ត្រូវបាន​មើលងាយ ហើយ​ត្រូវបាន​បដិសេធ​ពី​មនុស្ស ក៏ជា​មនុស្ស​នៃ​ការឈឺចាប់ ហើយ​ធ្លាប់ស្គាល់​រោគា​; លោក​ត្រូវបាន​មើលងាយ​ដូចជា​អ្នកដែល​លាក់​មុខ​ពី​គេ ហើយ​ពួកយើង​ក៏​មិន​បាន​ឲ្យតម្លៃ​លោក​សោះ​។


តើ​អ្នករាល់គ្នា​ចំអកឡកឡឺយ​ដាក់​អ្នកណា​? តើ​អ្នករាល់គ្នា​ហា​មាត់ ហើយ​លៀន​អណ្ដាត​ដាក់​អ្នកណា​? តើ​អ្នករាល់គ្នា​មិនមែន​ជា​កូន​នៃ​ការបំពាន ជា​ពូជពង្ស​នៃ​សេចក្ដីកុហក​ទេ​ឬ​?


ហើយ​ក្រង​មែកបន្លា​ជា​មកុដ បំពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ ព្រមទាំង​ដាក់​ដើមត្រែង​ក្នុង​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ រួច​លុតជង្គង់​នៅមុខ​ព្រះអង្គ ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​ថា​៖ “ជយោ! ស្ដេចនៃជនជាតិយូដា​!”។


ក៏​មានបន្ទូលថា​៖“ចេញទៅ​! ក្មេងស្រី​នេះ​មិន​បាន​ស្លាប់​ទេ គឺ​នាង​កំពុង​ដេកលក់​ទេតើ”។ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះអង្គ​។


នៅពេល​ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​រួចហើយ ពួកគេ​ក៏​ដោះ​អាវ​ពណ៌ស្វាយ​ចេញ ហើយ​ពាក់​ព្រះពស្ត្រ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ រួច​នាំ​ព្រះអង្គ​ចេញទៅ​ដើម្បី​ឆ្កាងព្រះអង្គ​។


ពួក​អ្នក​ដែល​ដើរកាត់​ទីនោះ​ក៏​ជេរប្រមាថ​ព្រះអង្គ​ទាំង​គ្រវី​ក្បាល ហើយ​ពោលថា​៖ “អ្ហាៈ! អ្នក​ដែល​កម្ទេច​ព្រះវិហារ ហើយ​សង់ឡើងវិញ​ក្នុង​បី​ថ្ងៃ​អើយ


នៅពេល​ពួកផារិស៊ី​ជា​អ្នក​ស្រឡាញ់លុយ​បាន​ឮសេចក្ដី​ទាំងអស់​នេះ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះយេស៊ូវ​។


ក្រោយពី​ហេរ៉ូឌ​ជាមួយនឹង​ពួក​ទាហាន​បាន​ចំអក​មើលងាយ​ព្រះយេស៊ូវ​ហើយ ទ្រង់​ក៏​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺរលោង​ឲ្យ​ព្រះអង្គ ហើយ​បញ្ជូន​ព្រះអង្គ​ទៅ​ពីឡាត់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម