គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបែរព្រលឹងរបស់ខ្លួនទៅរកសេចក្ដីមិនពិត ហើយមិនស្បថដោយកុហក។
ទំនុកតម្កើង 26:6 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ទូលបង្គំលាងដៃទូលបង្គំដើម្បីបញ្ជាក់អំពីភាពឥតទោស ហើយទូលបង្គំនឹងដើរជុំវិញអាសនារបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃជាសម្គាល់ថា ទូលបង្គំគ្មានទោសទេ ហើយទូលបង្គំដើរជុំវិញអាសនារបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃទុកជាសញ្ញាបញ្ជាក់ថា ទូលបង្គំជាមនុស្សឥតសៅហ្មង ហើយទូលបង្គំដើរជុំវិញអាសនៈរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងលាដៃ ជាសំគាល់ថា ឥតមានទោសទេ យ៉ាងនោះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងដើរក្រឡឹងអាសនាទ្រង់ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ខ្ញុំលាងដៃទុកជា សញ្ញាបញ្ជាក់ថា ខ្ញុំជាមនុស្សឥតសៅហ្មង ហើយខ្ញុំដើរជុំវិញអាសនៈរបស់ទ្រង់ |
គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបែរព្រលឹងរបស់ខ្លួនទៅរកសេចក្ដីមិនពិត ហើយមិនស្បថដោយកុហក។
នោះទូលបង្គំនឹងទៅឯអាសនារបស់ព្រះ គឺទៅឯព្រះដែលជាអំណរដ៏លើសលប់របស់ទូលបង្គំ។ ព្រះដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គដោយពិណហាប!
ខ្ញុំពិតជាបានរក្សាចិត្តរបស់ខ្លួនឲ្យបរិសុទ្ធ ហើយលាងដៃរបស់ខ្ញុំក្នុងភាពឥតទោស ដោយឥតប្រយោជន៍មែន!
ស៊ីម៉ូនពេត្រុសទូលថា៖ “ព្រះអម្ចាស់អើយ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងទាំងដៃ ទាំងក្បាលផង”។
ដូច្នេះ ខ្ញុំចង់ឲ្យពួកប្រុសៗនៅគ្រប់ទីកន្លែង អធិស្ឋានដោយលើកដៃដ៏វិសុទ្ធឡើង ដោយគ្មានកំហឹង ឬការឈ្លោះប្រកែក។
ព្រះអង្គបានសង្គ្រោះយើង មិនមែនដោយសារតែការប្រព្រឹត្តតាមរយៈសេចក្ដីសុចរិតដែលយើងបានប្រព្រឹត្តទេ គឺដោយសារតែសេចក្ដីមេត្តារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតនៃការកើតជាថ្មី និងការកែប្រែជាថ្មីដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។