Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 13:9 - ព្រះគម្ពីរខ្មែរសាកល

9 ស៊ីម៉ូន​ពេត្រុស​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​កុំ​លាង​ត្រឹមតែ​ជើង​ទូលបង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 នោះ​លោក​ស៊ីម៉ូនពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​កុំ​លាង​ត្រឹម​តែ​ជើង​របស់​ខ្ញុំ​ គឺ​សូម​លាង​ទាំង​ដៃ​ ទាំង​ក្បាល​ផង»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ស៊ីម៉ូន-ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូល​បង្គំ​ប៉ុណ្ណោះ​ឡើយ សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​ស៊ីម៉ូន​ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​តែ​ជើង​ប៉ុណ្ណោះ សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ស៊ីម៉ូន-ពេត្រុស​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នោះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូលបង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 លោក​ស៊ីម៉ូន​ក៏​ឆ្លើយ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​តែ​ជើង​ប៉ុណ្ណោះ សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»។

សូមមើលជំពូក ចម្លង




យ៉ូហាន 13:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លាង​ដៃ​ទូលបង្គំ​ដើម្បី​បញ្ជាក់អំពី​ភាពឥតទោស ហើយ​ទូលបង្គំ​នឹង​ដើរជុំវិញ​អាសនា​របស់ព្រះអង្គ


សូម​លាងសម្អាត​ទូលបង្គំ​យ៉ាងហ្មត់ចត់ ពី​អំពើទុច្ចរិត​របស់ទូលបង្គំ ហើយ​ជម្រះ​ទូលបង្គំ​ពី​បាប​របស់ទូលបង្គំ​ផង


សូម​ជម្រះ​ទូលបង្គំ​ដោយ​មែកហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះស្អាត សូម​លាងសម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​ហិមៈ​។


នៅពេល​ពីឡាត់​ឃើញ​ថា ធ្វើអ្វីក៏​ឥត​បាន​ការ ផ្ទុយទៅវិញ បែរជា​កើត​ចលាចល លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅមុខ​ហ្វូងមនុស្ស ទាំង​មានប្រសាសន៍ថា​៖ “ខ្ញុំ​គ្មានទោស​ចំពោះ​ឈាម​របស់​អ្នកនេះ​ទេ អ្នករាល់គ្នា​ទទួលខុសត្រូវ​ខ្លួនឯងទៅ!”។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្នក​ដែល​ងូតទឹក​ហើយ ក្រៅពី​ជើង​មិន​ចាំបាច់​លាង​ទេ គឺ​បាន​ស្អាត​ទាំងស្រុង​ហើយ​។ អ្នករាល់គ្នា​បាន​ស្អាត ប៉ុន្តែ​មិនមែន​ទាំងអស់គ្នា​ទេ”។


ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “ព្រះអង្គ​លាង​ជើង​របស់ទូលបង្គំ​មិន​បាន​ជាដាច់ខាត គឺ​ជារៀងរហូត​!”។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រសិនបើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក​ទេ អ្នក​គ្មាន​ចំណែក​ជាមួយ​ខ្ញុំ​ឡើយ”។


ហើយ​ដោយ​ចិត្ត​របស់យើង​ត្រូវបាន​ប្រោះ​សម្អាត​ដោយឈាម ពី​សតិសម្បជញ្ញៈ​សៅហ្មង ព្រមទាំង​រូបកាយ​ត្រូវបាន​លាង​ដោយ​ទឹក​បរិសុទ្ធ ដូច្នេះ​ចូរឲ្យ​យើង​ចូលទៅជិត​ដោយ​ចិត្ត​ពិតត្រង់ និង​ដោយ​ជំនឿ​ដែល​ជឿអស់ពីចិត្ត​។


ទឹកនោះ ជា​រូបតំណាង​នៃ​ពិធីជ្រមុជទឹក​ដែល​សង្គ្រោះ​អ្នករាល់គ្នា​ឥឡូវនេះ​ដែរ​។ នេះ​មិនមែន​ជា​ការលាងសម្អាត​ភាពស្មោកគ្រោក​ចេញពី​រូបកាយ​នោះ​ទេ គឺ​ជា​ការទូលសុំ​ដល់​ព្រះ​នូវ​សតិសម្បជញ្ញៈ​ត្រឹមត្រូវ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម