Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 24:4 - ព្រះគម្ពីរខ្មែរសាកល

4 គឺជា​អ្នកដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ជា​អ្នកដែល​មិន​បែរ​ព្រលឹង​របស់ខ្លួន​ទៅរក​សេចក្ដីមិនពិត ហើយ​មិន​ស្បថដោយកុហក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ជា​អ្នក​ដែល​មិន​បណ្ដោយ​ឲ្យ​ព្រលឹង​ខ្លួន ទៅ​តាម​សេចក្ដី​ភូត​ភរ ក៏​មិន​ពោល​ពាក្យ​ស្បថ​បំពាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ព្រះ​ក្លែង‌ក្លាយ និង​និយាយ​ស្បថ‌ស្បែ​បំពាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត នឹង​ចិត្ត​បរិសុទ្ធ ជា​អ្នក​ដែល​មិន​បណ្តោយ​ឲ្យ​ព្រលឹង​ខ្លួន​ទៅ​តាម សេចក្ដី​ភូត‌ភរ ហើយ​មិន​បាន​ស្បថ​ប្រវ័ញ្ច​គេ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ព្រះ​ក្លែង‌ក្លាយ​ និង​និយាយ​ស្បថ‌ស្បែ​បំពាន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 24:4
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទត​ឃើញ​ថា​ការអាក្រក់​របស់​មនុស្ស​មាន​ច្រើន​នៅលើ​ផែនដី ហើយ​គ្រប់ទាំង​បំណង​នៃ​គំនិត​ក្នុង​ចិត្ត​គេ​សុទ្ធតែ​អាក្រក់​វាល់ព្រឹកវាល់ល្ងាច​។


សូមឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក​ផង ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​; សូមឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​ដែល​ទូលបង្គំ​ត្រូវ​ដើរ​ផង ដ្បិត​ទូលបង្គំ​បាន​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​ហើយ​។


ក្នុង​ភ្នែក​របស់អ្នកនោះ គាត់​មើលងាយ​មនុស្សដែល​ត្រូវ​ព្រះ​បោះបង់ចោល ប៉ុន្តែ​ឲ្យតម្លៃ​មនុស្សដែល​កោតខ្លាច​ព្រះយេហូវ៉ា​វិញ​; បើ​បាន​ស្បថ​អ្វីមួយ ក៏​គាត់​មិន​ប្រែប្រួល​ដែរ ទោះបីជា​ត្រូវ​រងទុក្ខ​ក៏ដោយ​។


ព្រះយេហូវ៉ា​បាន​ប្រព្រឹត្ត​ដល់​ខ្ញុំ​តាម​សេចក្ដីសុចរិត​របស់ខ្ញុំ ព្រះអង្គ​បាន​តបស្នង​ដល់​ខ្ញុំ​តាម​ភាពបរិសុទ្ធ​នៃ​ដៃ​របស់ខ្ញុំ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លើក​ព្រលឹង​របស់ទូលបង្គំ​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​!


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លាង​ដៃ​ទូលបង្គំ​ដើម្បី​បញ្ជាក់អំពី​ភាពឥតទោស ហើយ​ទូលបង្គំ​នឹង​ដើរជុំវិញ​អាសនា​របស់ព្រះអង្គ


ឱ​ព្រះ​អើយ សូម​និម្មិតបង្កើត​ចិត្ត​បរិសុទ្ធ​ឲ្យ​ទូលបង្គំ សូម​ស្ដារ​វិញ្ញាណ​ទៀងត្រង់​ឡើងវិញ នៅក្នុង​ទូលបង្គំ​ផង​!


សូម​បង្វែរ​អំណរ​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​មក​ទូលបង្គំ​វិញ ហើយ​ទ្រទ្រង់​ទូលបង្គំ​ដោយ​វិញ្ញាណ​ដែល​ស្ម័គ្រ​ធ្វើតាម​ផង​។


ព្រះ​ពិតជា​ល្អ​មែន ចំពោះ​អ៊ីស្រាអែល ចំពោះ​អស់អ្នកដែល​មាន​ចិត្ត​បរិសុទ្ធ​។


តើ​នរណា​អាច​និយាយ​បាន​ថា​៖ “ខ្ញុំ​បាន​រក្សា​ចិត្ត​របស់ខ្ញុំ​ឲ្យបរិសុទ្ធ ខ្ញុំ​បាន​ជ្រះស្អាត​ពី​បាប​របស់ខ្ញុំ​ហើយ”?


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ យើង​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដើម្បី​ជំនុំជម្រះ​។ យើង​នឹង​ធ្វើជា​សាក្សី​ដ៏រហ័សរហួន ទាស់នឹង​ពួក​គ្រូធ្មប់ ទាស់នឹង​មនុស្ស​ផិតក្បត់ ទាស់នឹង​ពួកអ្នក​ស្បថ​ដោយ​កុហក ទាស់នឹង​ពួកអ្នកដែល​សង្កត់សង្កិន​លើ​ថ្លៃឈ្នួល​របស់​កូនឈ្នួល ស្ត្រីមេម៉ាយ និង​កូនកំព្រា ព្រមទាំង​ទាស់នឹង​ពួកអ្នកដែល​បង្វែរ​ជនអន្តោប្រវេសន៍​ចេញ​ដោយ​មិន​កោតខ្លាច​យើង​ផង​។


មានពរ​ហើយ អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​ពួកគេ​នឹង​ឃើញ​ព្រះ​។


ទាំង​ស្រែក​ថា​៖ “អ្នករាល់គ្នា​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ​? ពួកយើង​ក៏​ជា​មនុស្ស​ដូច​អ្នករាល់គ្នា​ដែរ​! ពួកយើង​កំពុង​ប្រកាសដំណឹងល្អ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បែរ​ចេញពី​ការ​ឥតខ្លឹមសារ​ទាំងនេះ​មក​រក​ព្រះ​ដែល​មានព្រះជន្មរស់​វិញគឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ​។


ទាំង​សម្អាត​ចិត្ត​របស់​ពួកគេ​ដោយសារតែ​ជំនឿ គឺ​មិន​បាន​ប្រកាន់ថា​យើង និង​ពួកគេ​ខុសគ្នា​ឡើយ​។


អ្នក​ដ៏ជាទីស្រឡាញ់​អើយ ដោយហេតុនេះ ដោយ​យើង​មាន​សេចក្ដីសន្យា​ទាំងនេះ​ហើយ ដូច្នេះ​ចូរ​ជម្រះ​ខ្លួន​ពី​គ្រប់ទាំង​សេចក្ដីសៅហ្មង​ខាងសាច់ឈាម និង​ខាង​វិញ្ញាណ ទាំង​បង្ហើយ​ការញែកជាវិសុទ្ធ​ក្នុង​ការកោតខ្លាច​ព្រះ​។


មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សស្រឡាញ់ភេទដូចគ្នា អ្នកជួញដូរមនុស្ស អ្នកភូតភរ អ្នក​ស្បថដោយកុហក ព្រមទាំង​អ្នកណា​ផ្សេងទៀត​ដែល​ប្រឆាំង​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​។


ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុស‍ៗ​នៅ​គ្រប់​ទីកន្លែង អធិស្ឋាន​ដោយ​លើក​ដៃ​ដ៏វិសុទ្ធ​ឡើង ដោយគ្មាន​កំហឹង ឬ​ការឈ្លោះប្រកែក​។


ចូរ​ចូលទៅជិត​ព្រះ នោះ​ព្រះអង្គ​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដែរ​។ ពួក​មនុស្សបាប​អើយ ចូរ​លាង​ដៃ​របស់អ្នករាល់គ្នា​ឲ្យស្អាត​ចុះ​! ពួក​មនុស្ស​មានចិត្តពីរ​អើយ ចូរ​ជម្រះ​ចិត្ត​របស់អ្នករាល់គ្នា​ឲ្យ​បរិសុទ្ធ​ចុះ​!


គ្រប់ទាំង​អ្វី​ដែល​មិនបរិសុទ្ធ និង​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដីគួរឲ្យស្អប់ខ្ពើម ឬ​សេចក្ដីកុហក នឹង​ចូលទៅ​ក្នុង​ទីក្រុងនោះ​មិនបានសោះឡើយ គឺ​មានតែ​អ្នក​ដែល​ត្រូវបាន​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ ទើប​ចូលទៅ​បាន​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម