Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 26:6 - អាល់គីតាប

6 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​លាង​ដៃ​ទុក​ជា សញ្ញា​បញ្ជាក់​ថា ខ្ញុំ​ជា​មនុស្ស​ឥត​សៅ‌ហ្មង ហើយ​ខ្ញុំ​ដើរ​ជុំ‌វិញ​អាសនៈ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លាង​ដៃ​ទូលបង្គំ​ដើម្បី​បញ្ជាក់អំពី​ភាពឥតទោស ហើយ​ទូលបង្គំ​នឹង​ដើរជុំវិញ​អាសនា​របស់ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​លាង​ដៃ​ជា​សម្គាល់​ថា ទូល‌បង្គំគ្មាន​ទោស​ទេ ហើយ​ទូល‌បង្គំ​ដើរ​ជុំ​វិញ​អាសនា​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​លាង​ដៃ​ទុក​ជា​សញ្ញា​បញ្ជាក់​ថា ទូលបង្គំ​ជា​មនុស្ស​ឥត​សៅ‌ហ្មង ហើយ​ទូលបង្គំ​ដើរ​ជុំ‌វិញ​អាសនៈ​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទូលបង្គំ​នឹង​លា​ដៃ ជា​សំគាល់​ថា ឥត​មាន​ទោស​ទេ យ៉ាង​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​ដើរ​ក្រឡឹង​អាសនា​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 26:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ព្រះ​ក្លែង‌ក្លាយ​ និង​និយាយ​ស្បថ‌ស្បែ​បំពាន។


ពេល​នោះ ឱ​អុលឡោះ​អើយ ខ្ញុំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ទ្រង់ ខ្ញុំ​នឹង​ទៅ​ជិត​ទ្រង់​ដែល​ជា​ប្រភព នៃ​អំណរ​ដ៏​លើស‌លប់​របស់​ខ្ញុំ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​លើក​តម្កើង​ទ្រង់ ដោយ​សំឡេង​ពិណ!


រីឯ​ខ្ញុំ​វិញ ខ្ញុំ​ខំ​ប្រឹង​កាន់​ចិត្ត​បរិសុទ្ធ ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​បាប តែ​ឥត​បាន​ផល​អ្វី​សោះ!


លោក​ស៊ីម៉ូន​ក៏​ឆ្លើយ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​តែ​ជើង​ប៉ុណ្ណោះ សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»។


អះលី‌ជំអះ​របស់​ក្រុង​ដែល​នៅ​ជិត​សាក‌សព ត្រូវ​នាំ​គ្នា​លាង​ដៃ​ពី​លើ​គោ​ញី ដែល​គេ​វាយ​បំបាក់​ក​នៅ​ក្នុង​ជ្រោះ


ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​ឲ្យ​បុរសៗ​ទូរអា ទាំង​លើក​ដៃ​ឡើង​លើ​ដោយ​ចិត្ដ​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។


អុលឡោះ​ក៏​បាន​សង្គ្រោះ​យើង តាម​ចិត្ត​មេត្ដា‌ករុណា​របស់​ទ្រង់ គឺ​មិន​មែន​មក​ពី​យើង​បាន​ប្រព្រឹត្ដ​អំពើ​សុចរិត​នោះ​ទេ។ ទ្រង់​សង្គ្រោះ​យើង ដោយ​លាង​ជម្រះ​យើង​ឲ្យ​បាន​កើត​ជា​ថ្មី និង​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី ដោយ‌សារ​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម