ព្រះយេហូវ៉ាទ្រង់ពិសោធមនុស្សសុចរិត ប៉ុន្តែព្រលឹងរបស់ព្រះអង្គស្អប់មនុស្សអាក្រក់ និងមនុស្សស្រឡាញ់អំពើហិង្សា។
ទំនុកតម្កើង 17:3 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់; ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើសអ្វីឡើយ; ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានល្បងមើលចិត្តទូលបង្គំ ព្រះអង្គបានពិចារណាមើល ទូលបង្គំនៅពេលយប់ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ឥតឃើញមានបំណងអាក្រក់ឡើយ ទូលបង្គំបានសម្រេចចិត្តថា មិនឲ្យមាត់ទូលបង្គំមានបាបឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយ ព្រះអង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់ ព្រះអង្គបានល្បងចិត្តទូលបង្គំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានសាកលចិត្តទូលបង្គំហើយ ទ្រង់បានពិចារណាទូលបង្គំនៅវេលាយប់ ទ្រង់បានពិនិត្យរឿងទូលបង្គំ ឥតឃើញកំហុសអ្វីសោះ ទូលបង្គំបានសំរេចចិត្តថា មិនឲ្យមាត់រំលងច្បាប់ឡើយ អាល់គីតាប ទ្រង់ស្គាល់ចិត្តខ្ញុំច្បាស់ហើយ ទ្រង់បានពិនិត្យមើលចិត្តខ្ញុំនៅពេលយប់ ទ្រង់បានល្បងចិត្តខ្ញុំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ខ្ញុំមិនបានពោលពាក្យអ្វីខុសឡើយ ។ |
ព្រះយេហូវ៉ាទ្រង់ពិសោធមនុស្សសុចរិត ប៉ុន្តែព្រលឹងរបស់ព្រះអង្គស្អប់មនុស្សអាក្រក់ និងមនុស្សស្រឡាញ់អំពើហិង្សា។
ឱព្រះអើយ សូមស្ទង់មើលទូលបង្គំ ហើយជ្រាបចិត្តរបស់ទូលបង្គំផង! សូមពិសោធទូលបង្គំ ហើយជ្រាបគំនិតរបស់ទូលបង្គំផង!
ទូលបង្គំនឹងថ្វាយពរព្រះយេហូវ៉ា ជាព្រះអង្គដែលជួយគំនិតទូលបង្គំ; សូម្បីតែពេលយប់ ក៏ចិត្តទូលបង្គំប្រៀនប្រដៅទូលបង្គំដែរ។
ព្រះយេហូវ៉ាអើយ សូមពិសោធទូលបង្គំ សូមសាកល្បងទូលបង្គំ សូមបន្សុទ្ធចិត្ត និងគំនិតរបស់ទូលបង្គំផង!
ខ្ញុំនិយាយថា៖ “ខ្ញុំនឹងរក្សាផ្លូវរបស់ខ្ញុំពីការប្រព្រឹត្តបាបដោយអណ្ដាតខ្ញុំ ខ្ញុំនឹងរក្សាមាត់របស់ខ្ញុំដោយប្រដាប់ឃ្លុំ ដរាបណាមនុស្សអាក្រក់នៅមុខខ្ញុំ”។
ដ្បិត ឱព្រះអើយ ព្រះអង្គបានពិសោធយើងខ្ញុំ ព្រះអង្គបានបន្សុទ្ធយើងខ្ញុំ ដូចបន្សុទ្ធប្រាក់!
ប្រសិនបើទូលបង្គំបានតបសងការអាក្រក់ដល់អ្នកដែលនៅសុខសាន្តជាមួយទូលបង្គំ ឬប្លន់សត្រូវរបស់ទូលបង្គំដោយគ្មានហេតុផល
អ្នកដែលការពារមាត់របស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន រីឯអ្នកដែលបើកបបូរមាត់ធំ នាំសេចក្ដីហិនវិនាសមកលើខ្លួនឯង។
យើងនឹងនាំមួយភាគបីនោះទៅក្នុងភ្លើង ហើយបន្សុទ្ធពួកគេដូចជាបន្សុទ្ធប្រាក់ ក៏នឹងសាកពួកគេដូចជាសាកមាសផង។ ពួកគេនឹងស្រែកហៅនាមរបស់យើង ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ យើងនឹងពោលថា: ‘ពួកគេជាប្រជារាស្ត្ររបស់យើង’ ហើយពួកគេនឹងពោលថា: ‘ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ’”៕
ប៉ុន្តែនៅថ្ងៃដែលព្រះអង្គយាងមក តើនរណាអាចទ្រាំបាន? នៅពេលព្រះអង្គលេចមក តើនរណាអាចនៅឈរបាន? ដ្បិតព្រះអង្គប្រៀបដូចជាភ្លើងរបស់ជាងទង និងដូចជាសាប៊ូរបស់អ្នកបោកគក់។
នៅពេលបារណាបាសបានទៅដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះគាត់ក៏អរសប្បាយ ហើយលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់នឹងព្រះអម្ចាស់
យប់មួយ ប៉ូលឃើញនិមិត្តមួយ គឺមានបុរសម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា៖ “សូមឆ្លងមកម៉ាសេដូន ជួយយើងផង!”។
ខ្ញុំយល់ឃើញថា ខ្ញុំគ្មានអ្វីប្រឆាំងនឹងសតិសម្បជញ្ញៈខ្ញុំឡើយ ប៉ុន្តែខ្ញុំត្រូវបានរាប់ជាសុចរិតមិនមែនដោយសារតែការនេះទេ គឺព្រះអម្ចាស់ជាអ្នកដែលវិនិច្ឆ័យខ្ញុំទេតើ។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
តាមពិត យើងទាំងអស់គ្នាតែងតែជំពប់ក្នុងចំណុចជាច្រើន។ ប្រសិនបើអ្នកណាមិនជំពប់ក្នុងពាក្យសម្ដីរបស់ខ្លួន អ្នកនោះជាមនុស្សពេញវ័យដែលអាចទប់រូបកាយទាំងមូលបាន។
ដើម្បីឲ្យជំនឿដែលត្រូវបានពិសោធរបស់អ្នករាល់គ្នា (ជាជំនឿដែលមានតម្លៃជាងមាសដែលរមែងតែងតែសាបសូន្យ ទោះបីជាត្រូវពិសោធដោយភ្លើងក៏ដោយ) ត្រូវបានចាត់ទុកថាសមនឹងការសរសើរ សិរីរុងរឿង និងកិត្តិយស នៅពេលព្រះយេស៊ូវគ្រីស្ទត្រូវបានសម្ដែងឲ្យឃើញ។