ដ្បិតព្រះអង្គទ្រង់ឈរនៅខាងស្ដាំមនុស្សខ្វះខាត ដើម្បីសង្គ្រោះពួកគេពីពួកអ្នកដែលផ្ដន្ទាទោសព្រលឹងរបស់ពួកគេ៕
ទំនុកតម្កើង 16:8 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានតាំងព្រះយេហូវ៉ានៅមុខទូលបង្គំជានិច្ច; ដោយសារព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំមិនរង្គើឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹកដល់ព្រះអម្ចាស់ ដែលស្ថិតនៅខាងមុខទូលបង្គំជានិច្ច ដោយព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំនឹងមិនភ័យខ្លាចសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ អាល់គីតាប ខ្ញុំនឹកដល់អុលឡោះតាអាឡា ដែលស្ថិតនៅខាងមុខខ្ញុំជានិច្ច ដោយទ្រង់នៅខាងស្តាំខ្ញុំ ខ្ញុំនឹងមិនភ័យខ្លាចសោះឡើយ។ |
ដ្បិតព្រះអង្គទ្រង់ឈរនៅខាងស្ដាំមនុស្សខ្វះខាត ដើម្បីសង្គ្រោះពួកគេពីពួកអ្នកដែលផ្ដន្ទាទោសព្រលឹងរបស់ពួកគេ៕
ព្រះយេហូវ៉ាគង់នៅខាងស្ដាំព្រះអម្ចាស់; ព្រះអង្គនឹងវាយកម្ទេចបណ្ដាស្ដេចនៅថ្ងៃនៃព្រះពិរោធរបស់ព្រះអង្គ។
ប្រសិនបើទូលបង្គំបានរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត; ពេលទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គនៅឡើយ!
គាត់មិនឲ្យគេខ្ចីលុយដើម្បីយកការប្រាក់ឡើយ ក៏មិនយកសំណូកទាស់នឹងមនុស្សឥតទោសដែរ។ អ្នកដែលប្រព្រឹត្តសេចក្ដីទាំងនេះហើយ ដែលមិនរង្គើជារៀងរហូត!៕
ព្រះហស្តរបស់ព្រះករុណានឹងរកឃើញអស់ទាំងខ្មាំងសត្រូវរបស់ព្រះករុណា ព្រះហស្តស្ដាំរបស់ព្រះករុណានឹងរកឃើញពួកអ្នកដែលស្អប់ព្រះករុណា។
តើអ្នកទាំងអស់គ្នាវាយប្រហារទៅលើមនុស្សម្នាក់ ទាំងចង់សម្លាប់គេ ដូចកំពែងដែលទ្រេត ដូចរបងដែលចង់រលំ ដល់ពេលណាទៀត?
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើឡើយ។
សេចក្ដីសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះ; ថ្មដានៃកម្លាំងរបស់ខ្ញុំ និងជម្រករបស់ខ្ញុំ គឺនៅក្នុងព្រះ។
សាច់ទូលបង្គំ និងចិត្តទូលបង្គំបានអស់ទៅ ប៉ុន្តែព្រះជាកម្លាំងចិត្តនៃទូលបង្គំ និងជាចំណែកនៃទូលបង្គំជារៀងរហូត។
ដោយសារតែជំនឿ លោកមិនខ្លាចសេចក្ដីក្រេវក្រោធរបស់ស្ដេច ក៏ចាកចេញពីអេហ្ស៊ីប។ លោកបានស៊ូទ្រាំហាក់ដូចជាឃើញព្រះអង្គដែលមនុស្សមើលមិនឃើញ។