Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 139:18 - ព្រះគម្ពីរខ្មែរសាកល

18 ប្រសិនបើ​ទូលបង្គំ​បាន​រាប់ នោះ​មានច្រើន​ជាង​គ្រាប់ខ្សាច់​ទៅទៀត​; ពេល​ទូលបង្គំ​ភ្ញាក់ឡើង នោះ​ទូលបង្គំ​នៅជាមួយ​ព្រះអង្គ​នៅឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់ នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប្រសិន​បើ​ទូលបង្គំ​រាប់ ក៏​រាប់​មិន​អស់​ដែរ ព្រោះ​មាន​ចំនួន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត ហើយ​ទោះ​បី​ទូលបង្គំ​អាច​រាប់​ជិត​អស់​ក្ដី ក៏​ទូលបង្គំ​នៅ​តែ​ពុំ​ទាន់​យល់​ពី​ព្រះអង្គ​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 បើ​សិន​ជា​ទូលបង្គំ​នឹង​ខំ​រាប់​ចំនួន នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូលបង្គំ​ភ្ញាក់​ឡើង នោះ​ទូលបង្គំ​នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ប្រសិន​បើ​ខ្ញុំ​រាប់ ក៏​រាប់​មិន​អស់​ដែរ ព្រោះ​មាន​ចំនួន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត ហើយ​ទោះ​បី​ខ្ញុំ​អាច​រាប់​ជិត​អស់​ក្តី ក៏​ខ្ញុំ​នៅ​តែ​ពុំ​ទាន់​យល់​ពី​ទ្រង់​ដដែល។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 139:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​សង្កេតមើល​ការ​ធ្វើដំណើរ​របស់ទូលបង្គំ និង​ការ​ដេកសម្រាក​របស់ទូលបង្គំ​; ព្រះអង្គ​ទ្រង់​ស្គាល់ច្បាស់​នូវ​អស់ទាំង​ផ្លូវ​របស់ទូលបង្គំ​។


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មើល​ព្រះភក្ត្រ​របស់ព្រះអង្គ​ក្នុង​សេចក្ដីសុចរិត​; នៅពេល​ភ្ញាក់ឡើង ទូលបង្គំ​នឹង​ស្កប់ចិត្ត​ដោយឃើញ​រូបរាង​របស់ព្រះអង្គ​៕


ខ្ញុំ​បាន​ដេក ហើយ​លង់លក់​ទៅ រួចក៏​ភ្ញាក់ឡើង ដ្បិត​ព្រះយេហូវ៉ា​ទ្រទ្រង់​ខ្ញុំ​។


ដ្បិត​ការអាក្រក់​ច្រើនឥតគណនា​បាន​រុំព័ទ្ធ​ជុំវិញ​ទូលបង្គំ អំពើទុច្ចរិត​របស់ទូលបង្គំ​បាន​តាម​ទូលបង្គំ​ទាន់​ហើយ បានជា​ទូលបង្គំ​មិនអាច​មើលឃើញ​ឡើយ​; វា​ច្រើន​ជាង​សក់​ក្បាល​ទូលបង្គំ​ទៅទៀត ហើយ​ស្មារតី​ទូលបង្គំ​បាន​បោះបង់​ទូលបង្គំ​ចោល​ហើយ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គ​សម្រាប់​យើងខ្ញុំ មាន​ច្រើន​ណាស់ គ្មានអ្នកណា​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ​; ទោះបីជា​ទូលបង្គំ​ប្រកាស ហើយ​រៀបរាប់​ក៏ដោយ ក៏​វា​ច្រើន​ហួស​នឹង​ថ្លែង​!


ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា និង​តង្វាយ​ទេ ព្រះអង្គ​មិន​ទាមទារ​តង្វាយដុត និង​តង្វាយលោះបាប​ទេ ព្រះអង្គ​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ


ពួកមនុស្ស​ស្លាប់​របស់អ្នក​នឹង​មានជីវិតរស់ សាកសព​របស់គេ​នឹង​ក្រោកឡើង​។ ពួកអ្នកដែល​រស់នៅ​ក្នុង​ធូលី​អើយ ចូរ​ភ្ញាក់ឡើង ហើយ​ស្រែកហ៊ោសប្បាយ​! ដ្បិត​ទឹកសន្សើម​របស់អ្នក ប្រៀបដូចជា​ទឹកសន្សើម​ពេលព្រលឹម ហើយ​ផែនដី​នឹង​បញ្ចេញ​ព្រលឹងមនុស្សស្លាប់​មក​។


មនុស្ស​ជាច្រើន​ក្នុងចំណោម​អ្នកដែល​ដេកលក់​ក្នុង​ធូលីដី​នឹង​ភ្ញាក់ឡើង ខ្លះ​នឹង​ទៅឯ​ជីវិត​អស់កល្បជានិច្ច ហើយ​ខ្លះ​នឹង​ទៅឯ​សេចក្ដីអាម៉ាស់ និង​សេចក្ដីខ្ពើមរអើម​អស់កល្បជានិច្ច​។


ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង ដើម្បីឲ្យ​យើង​រស់នៅ​ជាមួយ​ព្រះអង្គ ទោះបីជា​យើង​ដឹងខ្លួន​ក្ដី ដេកលក់​ក្ដី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម