Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 16:9 - ព្រះគម្ពីរខ្មែរសាកល

9 ហេតុនេះហើយបានជា​ចិត្ត​របស់ទូលបង្គំ​អរសប្បាយ ព្រលឹង​របស់ទូលបង្គំ​ត្រេកអរ ហើយ​រូបកាយ​ទូលបង្គំ​ក៏​រស់នៅ​ដោយ​សុខដុមរមនា​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ហេតុ​នេះហើយ​បាន​ជា​ចិត្ត​ទូល‌បង្គំ​អរ​សប្បាយ ហើយ​កិត្តិយស​នៃ​ទូល‌បង្គំ​បាន​រីក‌រាយ​ឡើង រូប​សាច់​នៃ​ទូល‌បង្គំ​ក៏​នឹង​នៅ ដោយ​សាន្ត‌ត្រាណ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូលបង្គំ​រីក‌រាយ វិញ្ញាណ​ទូលបង្គំ​ត្រេក​អរ​ដ៏​លើស‌លុប ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហេតុ​នោះ​ចិត្ត​ទូលបង្គំ​អរ​សប្បាយ ហើយ​កិត្តិយស​នៃ​ទូលបង្គំ​បាន​រីក‌រាយ​ឡើង រូប​សាច់​នៃ​ទូលបង្គំ​ក៏​នឹង​នៅ​ដោយ​សាន្ត‌ត្រាណ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ហេតុ​នេះ​ហើយ​បាន​ចិត្ត​ខ្ញុំ​រីក‌រាយ វិញ្ញាណ​ខ្ញុំ​ត្រេក​អរ​ដ៏​លើស‌លប់ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ខ្ញុំ ក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 16:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​អើយ ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ​; ទូលបង្គំ​នឹង​ច្រៀង ហើយ​សរសើរតម្កើង​អស់ពី​ព្រលឹង​របស់ទូលបង្គំ​។


ដើម្បីឲ្យ​ព្រលឹង​របស់ទូលបង្គំ​បាន​ច្រៀងសរសើរតម្កើង​ព្រះអង្គ គឺ​មិន​នៅស្ងៀម​ឡើយ​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ជារៀងរហូត​!​៕


ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ភ្ញាក់ឡើង​! ពិណបុរាណ និង​ពិណហាប​អើយ ចូរ​ភ្ញាក់ឡើង​! ខ្ញុំ​នឹង​ដាស់​អរុណ​ឲ្យភ្ញាក់ឡើង​!


មនុស្ស​អាក្រក់​ត្រូវបាន​ផ្ដួលរំលំ​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន រីឯ​មនុស្ស​សុចរិត​មានទីជ្រកកោន សូម្បីតែ​ក្នុង​ពេលដែល​គាត់​ស្លាប់​។


ពួកមនុស្ស​ស្លាប់​របស់អ្នក​នឹង​មានជីវិតរស់ សាកសព​របស់គេ​នឹង​ក្រោកឡើង​។ ពួកអ្នកដែល​រស់នៅ​ក្នុង​ធូលី​អើយ ចូរ​ភ្ញាក់ឡើង ហើយ​ស្រែកហ៊ោសប្បាយ​! ដ្បិត​ទឹកសន្សើម​របស់អ្នក ប្រៀបដូចជា​ទឹកសន្សើម​ពេលព្រលឹម ហើយ​ផែនដី​នឹង​បញ្ចេញ​ព្រលឹងមនុស្សស្លាប់​មក​។


រីឯ​អ្នក​វិញ ចូរ​ទៅ​រហូតដល់​ចុងបញ្ចប់​ចុះ​! ដ្បិត​អ្នក​នឹង​សម្រាក ហើយ​ឈរឡើង​នៅក្នុង​ចំណែក​របស់អ្នក​នៅ​គ្រា​ចុងបញ្ចប់”៕​៚


ហេតុនេះហើយបានជា​ចិត្ត​របស់ទូលបង្គំ​អរសប្បាយ អណ្ដាត​របស់ទូលបង្គំ​ត្រេកអរ ហើយ​លើសពីនេះទៅទៀត រូបកាយ​របស់ទូលបង្គំ​ក៏​នឹង​រស់នៅ​ក្នុង​សេចក្ដីសង្ឃឹម​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម