ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 141:9 - ព្រះគម្ពីរខ្មែរសាកល

សូម​រក្សា​ទូលបង្គំ​ពី​អង្គប់​ដែល​ពួកគេ​បាន​ដាក់​ដើម្បី​ចាប់​ទូលបង្គំ និង​ពី​អន្ទាក់​របស់​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ការ​ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់​សម្រាប់​ចាប់​ទូល‌បង្គំ និង​ពី​អង្គប់​របស់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ផង!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ដែល​គេ​ដាក់​ចាំ​ចាប់​ទូលបង្គំ សូម​កុំ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ របស់​មនុស្ស​ទុច្ចរិត​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​រក្សា​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់​សំរាប់​ចាប់​ទូលបង្គំ ហើយ​ពី​អស់​ទាំង​អង្គប់​របស់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផង

សូមមើលជំពូក

អាល់គីតាប

សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ដែល​គេ​ដាក់​ចាំ​ចាប់​ខ្ញុំ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ របស់​មនុស្ស​ទុច្ចរិត​ឡើយ

សូមមើលជំពូក



ទំនុកតម្កើង 141:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកមនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់​ដើម្បី​ចាប់​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​វង្វេង​ចេញពី​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។


មនុស្ស​ក្រអឺតក្រទម​បាន​បង្កប់​អង្គប់ និង​ខ្សែ ដើម្បី​ចាប់​ទូលបង្គំ​; ពួកគេ​បាន​រាយ​សំណាញ់​នៅក្បែរ​ផ្លូវ ក៏​ដាក់​អន្ទាក់ ដើម្បី​ចាប់​ទូលបង្គំ​។ សេឡា


កាលណា​វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ នោះ​ព្រះអង្គ​ទ្រង់​ជ្រាប​ផ្លូវ​របស់ទូលបង្គំ​; នៅក្នុង​គន្លង​ដែល​ទូលបង្គំ​ដើរ ពួកគេ​បាន​បង្កប់​អង្គប់​ដើម្បី​ចាប់​ទូលបង្គំ​។


សូម​សង្កេតមើល​ខាងស្ដាំ​ផង គ្មានអ្នកណា​ចាប់អារម្មណ៍​នឹង​ទូលបង្គំ​ឡើយ​; ជម្រក​បាន​បាត់​ពី​ទូលបង្គំ គ្មានអ្នកណា​ខ្វល់ខ្វាយ​នឹង​ព្រលឹង​របស់ទូលបង្គំ​ឡើយ​!


រីឯ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ក៏​ដាក់អន្ទាក់ ហើយ​ពួកដែល​ប្រឹងរក​ដើម្បី​ធ្វើទុក្ខ​ទូលបង្គំ​ក៏​និយាយ​សេចក្ដីអន្តរាយ​; ពួកគេ​ប៉ុនប៉ង​ល្បិចកល​វាល់ព្រឹកវាល់ល្ងាច​។


ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ ឱ​ព្រះ​អើយ ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ​! ទូលបង្គំ​នឹង​ច្រៀង ហើយ​សរសើរតម្កើង​ផង​!


ដែល​សំលៀង​អណ្ដាត​របស់ខ្លួន​ដូចជា​ដាវ ដែល​តម្រង់​ពាក្យសម្ដី​ដ៏ល្វីងជូរចត់​ដូចជា​ព្រួញ


សេចក្ដីបង្រៀន​របស់​មនុស្ស​មានប្រាជ្ញា ជា​ប្រភពទឹក​នៃ​ជីវិត ដើម្បីឲ្យ​បាន​បែរចេញ​ពី​អន្ទាក់​នៃ​សេចក្ដីស្លាប់​។


បន្ទាប់មក ពួកគេ​ឃ្លាំមើល​ព្រះយេស៊ូវ ហើយ​ចាត់​អ្នកស៊ើបការណ៍​ដែល​បន្លំ​ខ្លួន​ជា​មនុស្ស​ស្មោះត្រង់ ឲ្យទៅ​ចាប់​កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅក្នុង​ការគ្រប់គ្រង និង​អំណាច​របស់​អភិបាល។