Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 141:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ដែល​គេ​ដាក់​ចាំ​ចាប់​ទូលបង្គំ សូម​កុំ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ របស់​មនុស្ស​ទុច្ចរិត​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 សូម​រក្សា​ទូលបង្គំ​ពី​អង្គប់​ដែល​ពួកគេ​បាន​ដាក់​ដើម្បី​ចាប់​ទូលបង្គំ និង​ពី​អន្ទាក់​របស់​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 សូម​ការ​ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់​សម្រាប់​ចាប់​ទូល‌បង្គំ និង​ពី​អង្គប់​របស់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 សូម​រក្សា​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់​សំរាប់​ចាប់​ទូលបង្គំ ហើយ​ពី​អស់​ទាំង​អង្គប់​របស់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ដែល​គេ​ដាក់​ចាំ​ចាប់​ខ្ញុំ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ របស់​មនុស្ស​ទុច្ចរិត​ឡើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 141:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ តែ​ទូលបង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយ ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ឡើយ។


មនុស្ស​អួត‌អាង​នាំ​គ្នា​ដាក់​ចម្រូង និង​បង្កប់​ខ្សែ​ចាំ​ទាក់​ទូលបង្គំ ពួក​គេ​រាយ​អន្ទាក់​នៅ​តាម​ផ្លូវ ហើយ​ជីក​រណ្ដៅ​ចាំ​ចាប់​ទូលបង្គំ។ - សម្រាក


ពេល​ទូលបង្គំ​បាក់​ទឹក​ចិត្ត ព្រះអង្គ​ជ្រាប​ច្បាស់​ពី​ដំណើរ​របស់​ទូលបង្គំ។ ពួក​គេ​នាំ​គ្នា​ដាក់​អន្ទាក់​នៅ​តាម​ផ្លូវ ដែល​ទូលបង្គំ​ដើរ។


សូម​ទត​មើល​ជុំ‌វិញ​ទូលបង្គំ​មើល៍ គ្មាន​នរណា​ម្នាក់​អើ‌ពើ​នឹង​ទូលបង្គំ​ទេ ទូលបង្គំ​គ្មាន​កន្លែង​ជ្រក​កោន ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ទូលបង្គំ​ដែរ។


អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ ពួក​គេ​មួល​បង្កាច់​ទូលបង្គំ ចង់​ឲ្យ​ទូលបង្គំ​វិនាស គេ​ចេះ​តែ​រក​កល‌ល្បិច ប្រឆាំង​នឹង​ទូលបង្គំ​មួយ​ថ្ងៃ​វាល់​ល្ងាច។


ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទាំង​ស្រុង ទូលបង្គំ​នឹង​ច្រៀង ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ។


គេ​ប្រើ​ពាក្យ​សម្ដី ដូច​ដាវ​ដ៏​មុត ពួក​គេ​ចោល​ពាក្យ​សម្ដី ដូច​គេ​ចោល​លំពែង។


ការ​ប្រៀន‌ប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ជីវិត​ឲ្យ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។


សូម​នាំ​ពួក​ចោរ​ប្លន់​មក​បំផ្លាញ​ពួក​គេ សូម​ឲ្យ​មាន​ឮ​សម្រែក​ឈឺ​ចាប់ ចេញ​ពី​ផ្ទះ​របស់​គេ ដ្បិត​អ្នក​ទាំង​នោះ​បាន​ជីក​រណ្ដៅ និង​រៀបចំ​អន្ទាក់ ចាំ​ចាប់​ទូលបង្គំ។


ពួក​គេ​នាំ​គ្នា​ឃ្លាំ​មើល​ព្រះ‌យេស៊ូ ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​តាម​ដាន​យក​ការណ៍​ពី​ព្រះអង្គ។ អ្នក​ទាំង​នោះ​តាំង​ខ្លួន​ជា​មនុស្ស​ប្រកាន់​ឫក‌ពា​ត្រឹម​ត្រូវ ចាំ​ចាប់​កំហុស​ព្រះ‌យេស៊ូ នៅ​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ដើម្បី​ចាប់​បញ្ជូន​ព្រះអង្គ​ទៅ​អាជ្ញា‌ធរ និង​ទៅ​ក្នុង​អំណាច​របស់​លោក​ទេសា‌ភិបាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម