Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 141:8 - ព្រះគម្ពីរខ្មែរសាកល

8 យ៉ាងណាមិញ ព្រះអម្ចាស់​យេហូវ៉ា​នៃទូលបង្គំ​អើយ ភ្នែក​របស់ទូលបង្គំ​រំពឹងមើលទៅ​ព្រះអង្គ​! ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; សូម​កុំ​ទុក​ព្រលឹង​របស់ទូលបង្គំ​ឲ្យនៅទទេឥតការការពារ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ៙ ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ភ្នែក​ទូល‌បង្គំ​សម្លឹង​ទៅ​រក​ព្រះ‌អង្គ ទូល‌បង្គំ​ស្វែង​រក​ទី​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ‌អង្គ សូម​កុំ​ទុក​ឲ្យ​ទូល‌បង្គំ​នៅ​តែល​តោល​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ទូលបង្គំ​សម្លឹង​ទៅ​រក​ព្រះអង្គ​ជានិច្ច ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​បាត់​បង់​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដ្បិត ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ភ្នែក​ទូលបង្គំ​មើល​ចំ​ទៅ​ឯ​ទ្រង់ ទូលបង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់ សូម​កុំ​បោះ‌បង់​ចោល​ព្រលឹង​នៃ​ទូលបង្គំ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​សម្លឹង​ទៅ​រក​ទ្រង់​ជា‌និច្ច ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ សូម​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 141:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​បែរមក​ឯ​ពាក្យអធិស្ឋាន​របស់​មនុស្សទ័លក្រ ក៏​មិន​មើលងាយ​សេចក្ដីអធិស្ឋាន​របស់ពួកគេ​ឡើយ​។


ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា តើ​អ្នករាល់គ្នា​និយាយ​នឹង​ព្រលឹង​របស់ខ្ញុំ​ថា​៖ “ចូរ​រត់គេច​ទៅ​ភ្នំ​របស់ពួកឯង​ដូច​សត្វស្លាប​ទៅ” យ៉ាងដូចម្ដេច​បាន​?


ចូរ​ថើប​ព្រះបុត្រា​ចុះ ក្រែងលោ​ព្រះអង្គ​ក្រេវក្រោធ ហើយ​អ្នករាល់គ្នា​វិនាស​តាម​ផ្លូវ ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​អាច​ឆេះឡើង​ក្នុងមួយរំពេច​! មានពរ​ហើយ អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!​៕


មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​នឹង​ស្វែងរក​ទឹក ប៉ុន្តែ​គ្មានសោះ អណ្ដាត​របស់ពួកគេ​ស្ងួត​ទៅ​ដោយព្រោះ​ការស្រេកទឹក​។ យើង​ជា​យេហូវ៉ា យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ យើងជា​ព្រះ​នៃ​អ៊ីស្រាអែល យើង​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។


ខ្ញុំ​នឹង​មិន​ចាកចោល​អ្នករាល់គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម