Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 13:14 - ព្រះគម្ពីរខ្មែរសាកល

14 សេចក្ដីបង្រៀន​របស់​មនុស្ស​មានប្រាជ្ញា ជា​ប្រភពទឹក​នៃ​ជីវិត ដើម្បីឲ្យ​បាន​បែរចេញ​ពី​អន្ទាក់​នៃ​សេចក្ដីស្លាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឱវាទ​របស់​អ្នក​ប្រាជ្ញ​ជា​រន្ធ​ទឹក​នៃ​ជីវិត សម្រាប់​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ការ​ប្រៀន‌ប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ជីវិត​ឲ្យ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឱវាទ​របស់​អ្នក​ប្រាជ្ញ​ជា​រន្ធ​ទឹក​នៃ​ជីវិត សំរាប់​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ការ​ប្រៀន‌ប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ជីវិត​ឲ្យ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង




សុភា‌សិត 13:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណង​នៃ​សេចក្ដីស្លាប់​បាន​រុំព័ទ្ធ​ខ្ញុំ ហើយ​ការឈឺចាប់​នៃ​ស្ថានមនុស្សស្លាប់​បាន​ចាប់​ខ្ញុំ​; ខ្ញុំ​ជួប​ទុក្ខវេទនា និង​ទុក្ខព្រួយ​។


ចំណង​នៃ​ស្ថានមនុស្សស្លាប់​បាន​ព័ទ្ធជុំវិញ​ខ្ញុំ អន្ទាក់​នៃ​សេចក្ដីស្លាប់​បាន​ប្រឈមមុខ​នឹង​ខ្ញុំ​។


មាត់​របស់​មនុស្ស​សុចរិត​ជា​ប្រភពទឹក​នៃ​ជីវិត រីឯ​មាត់​របស់​មនុស្ស​អាក្រក់​លាក់បាំង​អំពើហិង្សា​។


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ប្រភពទឹក​នៃ​ជីវិត ដើម្បីឲ្យ​បាន​បែរចេញ​ពី​អន្ទាក់​នៃ​សេចក្ដីស្លាប់​។


ផ្លូវ​នៃ​ជីវិត​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា​បាន​ទៅ​ខាងលើ ដើម្បីឲ្យ​បាន​បែរចេញ​ពី​ស្ថានមនុស្សស្លាប់​ខាងក្រោម​។


វិថី​របស់​មនុស្ស​ទៀងត្រង់ គឺ​ការដែល​បែរចេញ​ពី​សេចក្ដី​អាក្រក់​; អ្នកដែល​ការពារ​ផ្លូវ​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន​។


សុភនិច្ឆ័យ​ជា​ប្រភពទឹក​នៃ​ជីវិត​ដល់​អ្នកដែលមាន​វា រីឯ​ការវាយប្រដៅ​ដល់​មនុស្សល្ងីល្ងើ ជា​ភាពល្ងីល្ងើ​។


អំពើទុច្ចរិត​ត្រូវបាន​លុបលាង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់ ហើយ​មនុស្ស​បាន​បែរចេញ​ពី​សេចក្ដី​អាក្រក់ ដោយ​ការកោតខ្លាច​ព្រះយេហូវ៉ា​។


ដ្បិត​ដោយសារតែ​ប្រាជ្ញា ថ្ងៃ​របស់អ្នក​នឹង​កើនឡើង ហើយ​ឆ្នាំនៃអាយុ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម